អ្នកណាក៏លាន់មាត់ ! គ្រូហុងស៊ុយចិនសែបានទស្សន៍ទាយថា ចាប់ពីថ្ងៃស្អែកថ្ងៃព្រហស្បតិ៍ ទី២៤រហូតដល់ថ្ងៃ៣០ចុងខែកញ្ញាជាថ្ងៃឡើងស័ក្តិ លេខនាំហេង១២៥៩ឡើងលាភសំណាង ជោគជតារាសីឡើងខ្ពស់ត្រដែត ជាថ្ងៃមហាសិរីមង្គល កើបមាស កើបប្រាក់ ប្រជុំង៉ូវហេងនៃប្រុសស្រីកើតឆ្នាំទាំង៥ មមី រោង ឆ្លូវ មមែ កុរ និងជាថ្ងៃដែលលោកអ្នកផុតទុក្ខ អស់ភ័យ ជួបតែលាភសំណាង កាក់កបនឹងមុខរបរខ្លាំង លុយធំចូលផ្ទះហូរហៀរ ។
ឆ្នាំ មមី លាភចូលពេញៗ លុយចូលឈឹបៗធ្វើឱ្យឃ្លាំងលុយកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃចាប់ពីថ្ងៃស្អែកនេះរហូតដល់ចុងខែកញ្ញា ។ ប្រុសស្រីកើតឆ្នាំនេះជាអ្នកមានលាភសំណាង មានមាសប្រាក់ ឋានៈបុណ្យស័ក្តិពេញមួយជីវិត ។ អ្នកកើតឆ្នាំនេះមានសំណាងបីគឺ ១-សំណាងក្នុងរឿងការងារ និងការរកស៊ីសព្វសារពើ កិច្ចការទាំងឡាយរីកចម្រើនទៅមុខ ២-សំណាងក្នុងរឿងប្រាក់កាស សម្បូរសម្បត្តិស្តុកស្តម្ភ និង ៣-សំណាងក្នុងរឿងស្នេហា ប្រុសស្រីមានភាពល្អូកល្អិន និងយល់ចិត្តគ្នាប្រពៃណាស់ ។
ឆ្នាំរោង រាល់ការងាររកទទួលទានប្រចាំថ្ងៃទទួលបានលាភផល លាភលុយហូរចូលយ៉ាងក្រាស់ក្រៃកើនឡើងជាប់មិនដាច់ចាប់ពីថ្ងៃស្អែករហូតដល់ចុងខែនេះ ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញចំណេញលើសលប់ ហើយជាពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃណាស់ ។ ការធ្វើដំណើរទៅទីជិត ឆ្ងាយជួបតែសេចក្តីសុខ ក្សេមក្សាន្ត ។ រីឯសម្ព័ន្ធស្នេហាមានតែរឿងល្អ និងមានសុភមង្គលប្រពៃថ្លៃថ្លាណាស់ ។
ឆ្នាំឆ្លូវ ជាអ្នកនាំសំណាងដល់គ្រួសារទាំងមូល នាំលាភចូលពេញៗ លុយចូលឈឹបៗចាប់ពីថ្ងៃស្អែករហូតដល់ចុងខែកញ្ញា ជាអ្នកចិត្តបុណ្យសម្បូរទ្រព្យសម្បត្តិ មានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់រស់ដោយសិរីមង្គល ។ អ្នកកើតឆ្នាំនេះមានសំណាងបីតាមជាប់ប្រាណជានិច្ចគឺ ១-សំណាងក្នុងរឿងការងារ កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន ២-សំណាងក្នុងរឿងមាសប្រាក់ហូរចូលពេញៗ និង៣-សំណាងក្នុងរឿងស្នេហា គូស្នេហ៍មានតែការយល់ចិត្តគ្នាកាន់តែខ្លាំង ។
ឆ្នាំមមែ ចាប់ពីថ្ងៃស្អែកទៅរហូតដល់ចុងខែ បើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អ និងផ្លែផ្កាឆ្លើយតបមកវិញយ៉ាងគាប់ប្រសើរ ហើយរាល់ការងាររកទទួលទាន មានលាភ មាន លុយហូរចូលច្រើនៗពីមួយថ្ងៃទៅមួយថ្ងៃ អាចនឹងមានអ្នកនាំប្រាក់មកឱ្យដល់ទ្វារផ្ទះ ។ ចំណែកការធ្វើដំណើរទៅណាមកណាសុខសប្បាយតាមផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយ សម្តីផ្អែមល្ហែមរកគ្នាជានិច្ច ស្វាមីភរិយារស់នៅដោយសុខសាន្តជាមួយគ្នាអស់មួយជីវិត ។
ឆ្នាំកុរ លាភចូលពេញៗ លុយចូលឈឹបៗចាប់ពីថ្ងៃស្អែករហូតដល់ចុងខែកញ្ញា ។ កុរនាមជាស្តេចជ្រូក ធាតុមាស មានទ្រព្យនិងមានបញ្ញាច្រើន រាសីខ្ពស់ត្រដែត ពណ៌សំណាង ផ្ទៃមេឃ សំណាងក្នុងរឿងការងារ និងការរកទទួលទាន កិច្ចការទាំងឡាយរីកចម្រើនទៅមុខដោយរលូន សំណាងក្នុងរឿងប្រាក់កាសហូរចូលដូចទឹក សំណាងក្នុងរឿងស្នេហា គូស្វាមីភរិយាមានភាពល្អូកល្អិន និងយល់ចិត្តគ្នាកាន់តែខ្លាំង ។ សាន សារិន
ចែករំលែកព័តមាននេះ