ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ថៅកែ​កាសែត​អន​ឡាញ​​​ ក្រោយ​​ប្រព្រឹត្ត​២​បទល្មើស​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ចាងហ្វាង​គេហទំព័រ​ព្រហ្ម​ខ័​ន្ឋ​អន​ឡាញ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០២០ ក្រោយ​ពិនិត្យ​រក​ឃើញ​ជាប់​ពាក់​ព័​ន្ឋ​ករណី​ប្រើប្រាស់​គ្រឿង​ញៀន និង​បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​ខេត្ត ។…

ខេត្តមណ្ឌលគិរី ៖ ចាងហ្វាង​គេហទំព័រ​ព្រហ្ម​ខ័​ន្ឋ​អន​ឡាញ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ២០២០ ក្រោយ​ពិនិត្យ​រក​ឃើញ​ជាប់​ពាក់​ព័​ន្ឋ​ករណី​ប្រើប្រាស់​គ្រឿង​ញៀន និង​បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​ខេត្ត ។

ឧត្តម​សេនី​យ៏​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង ឈ្មោះ ម៉ា ម៉េ​ង​ធី ដែល​គេ​ដឹង​ថា ជា​ចាងហ្វាង​វេ​ប​សាយ​មួយ​នោះ បាន​ប្រើប្រាស់​បណ្តាញ​សង្គម​តេ​លេ​ក្រាម និង​វ័ត​អាប់ ផ្ញើ​សារ​ពេញ​គ្រុប​បរិហារ​ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រី​កម្លាំង​សមត្ថកិច្ច​ថា បាន​ឃុ​ប​ឃិ​ប​គ្នា​យក​ដី​ព្រៃ​ជាក​ម្មសិ​ទ្ឋិ​រាប់​សិប​ហិ​កតា នៅ​តំបន់​ព្រំដែន​ដាក់​ដាំ ស្រុក​អូរ​រាំង ។

លោកស្នងការ​បន្ត​ថា ជុំវិញ​ករណី​ឈ្មោះ ម៉ា ម៉េ​ង​ធី បង្កាច់​បង្ខូចឈ្មោះ​មន្ត្រីរាជការ លោក​បាន​ចាត់​ឲ្យ​មន្ត្រី​អញ្ជើញ​ឈ្មោះ​នេះ​មក​បំភ្លឺ និង​បង្ហាញ​ឯកសារ​នៅ​ស្នងការដ្ឋាន ប៉ុន្តែ​នៅ​ពេល​ហៅ​មក​សួរនាំ គាត់​គ្មាន​ឯកសារ​ភស្តុ​តាង​អ្វី​ទាំងអស់ បែរជា​ឆ្លើយ​ថា គាត់​និយាយ​ពេល​ស្រវឹង​អត់​ដឹង​អ្វី​ទេ ។ នៅ​ពេល​សមត្ថកិច្ច​ពិនិត្យ​ទឹកនោម មាន​ល​ទ្ឋ​ផល​វិជ្ជមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ