ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល​សាលារៀន​មិន​បង្រៀន​សិស្ស​ទាក់ទង​នឹង​ការងារ

3 ឆ្នាំ មុន

ជំនាញ​ដែល​ត្រូវ​បាន​បង្រៀន​នៅ​សាលារៀន​មិន​តែងតែ​អាចយ​កមក​ប្រើ​នៅ​កន្លែង​ការងារ​បាន​ទេ ឬ​ពេល​ខ្លះ​ទៀត ជំនាញ​ទាំងនោះ​មាន​ភាព​ទូលំទូលាយ​ពេក​ដែល​មិន​ស្រប​ទៅ​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​ជ​ឫ​ដើម​។ លើស​ពី​នេះ​ទៅ​ទៀត ទីផ្សារ​ការងារ​កំពុង​តែ​ផ្លាស់​ប្តូរ​ផង​ដែរ ដូច្នេះ​ប្រព័ន្ធ​អប់រំ​មិន​តែងតែ​អាច​តាម​ទាន់​នឹង​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ឡើយ​។ខាងក្រោម​គឺជា​មេរៀន​សំខាន់​ៗ​ទាក់ទង​ទៅ​នឹង​ទីផ្សារ​ការងារ​ដែល​សាលារៀន​របស់​អ្នក​ប្រហែលជា​មិន​បាន​បង្រៀន​អ្នក​៖ ១. ផល​ប៉ះពាល់​ពី​កូ​វី​ដ ១៩ទោះជា​សិស្សានុសិស្ស​អាច​មើលឃើញ​ផល​ប៉ះពាល់​ដែល​កូ​វី​ដ ១៩…

ជំនាញ​ដែល​ត្រូវ​បាន​បង្រៀន​នៅ​សាលារៀន​មិន​តែងតែ​អាចយ​កមក​ប្រើ​នៅ​កន្លែង​ការងារ​បាន​ទេ ឬ​ពេល​ខ្លះ​ទៀត ជំនាញ​ទាំងនោះ​មាន​ភាព​ទូលំទូលាយ​ពេក​ដែល​មិន​ស្រប​ទៅ​នឹង​តម្រូវការ​ក្នុង​ទីផ្សារ​ជ​ឫ​ដើម​។ លើស​ពី​នេះ​ទៅ​ទៀត ទីផ្សារ​ការងារ​កំពុង​តែ​ផ្លាស់​ប្តូរ​ផង​ដែរ ដូច្នេះ​ប្រព័ន្ធ​អប់រំ​មិន​តែងតែ​អាច​តាម​ទាន់​នឹង​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ឡើយ​។
ខាងក្រោម​គឺជា​មេរៀន​សំខាន់​ៗ​ទាក់ទង​ទៅ​នឹង​ទីផ្សារ​ការងារ​ដែល​សាលារៀន​របស់​អ្នក​ប្រហែលជា​មិន​បាន​បង្រៀន​អ្នក​៖

១. ផល​ប៉ះពាល់​ពី​កូ​វី​ដ ១៩
ទោះជា​សិស្សានុសិស្ស​អាច​មើលឃើញ​ផល​ប៉ះពាល់​ដែល​កូ​វី​ដ ១៩ ទៅ​លើ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​លើ​ការ​សិក្សារ​របស់​ពួក​គេ​មែន​ក្តី មាន​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​ពួក​គេ​ត្រូវ​ដឹង​ខណៈ​ដែល​កំពុង​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​។
ការងារ​ជា​ច្រើន​ដែល​ត្រូវ​បាន​គិត​ថា​មិន​មាន​ភាព​ចាំបាច់ ដូច​ជា​ការ​ដឹក​ជញ្ជូន​អាហារ បច្ចុប្បន្ន​កាន់តែ​មាន​តម្លៃ​ឡើង​ទៅ​ព្រោះតែ​កូ​វី​ដ ១៩​។ ដូច្នេះ​ក្នុង​នាម​ជា​សិស្ស ឬ​និស្សិត វា​ពិតជា​ចាំបាច់​ណាស់​ក្នុង​ការ​ពិនិត្យ និង​តាមដាន​មើល​តម្រូវការ​ក្នុង​ទីផ្សារ​សា​ជា​ថ្មី​ដើម្បី​ត្រៀមខ្លួន​ទុក​។

២. ការ​ផ្លាស់​ប្តូរ​ផ្នែក​ឌី​ជី​ថ​ល
ការងារ​កាន់តែ​ច្រើន​អាច​នឹង​ត្រូវ​បាន​ជំនួស​ដោយ​កុំព្យូទ័រ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​ផ្សេង​ៗ ដូច​ជា​ហាង​លក់​សម្លៀក​បំពាក់​កាត់​បន្ថយ​បុគ្គលិក​ក្នុង​ហាង​ព្រោះ​ពួក​គេ​លក់​ផលិតផល​ឲ្យ​អតិថិជន​តាម​ប្រព័ន្ធ​សង្គម​បាន​ច្រើន​ជាង​ជាដើម​។ ក្នុង​ពេល​នេះ​ដែរ សិស្ស និង​និស្សិត​មិន​ត្រូវ​រង​ចាំ​រហូត​ដល់​ការងារ​ដែល​ខ្លួន​ត្រៀមខ្លួន​សម្រាប់​បាត់បង់​ឡើយ តែ​ត្រូវ​រៀន​នូវ​ជំនាញ​ដែល​មិន​អាច​ត្រូវ​បាន​ជំនួស​បាន​ដោយ​ងាយ​ពី​បច្ចេកវិទ្យា​។

៣. ភាព​ជា​អ្នកដឹកនាំ
ជាក់ស្តែង យុវជន​ដែល​អង្គុយ​រៀន​នៅ​ថ្ងៃនេះ​ជា​អ្នកដឹកនាំ​នៅ​ថ្ងៃ​មុខ​។ មាន​ន័យ​ថា​ការ​អភិវឌ្ឍន៍​និង​រីក​ចម្រើន​នៅ​ថ្ងៃ​អនាគត​ពឹងផ្អែក​ខ្លាំង​លើ​យុវជន​។ ដើម្បី​បណ្តុះបណ្តាល​បាន​អ្នកដឹកនាំ​ដែល​ជោគជ័យ សិស្ស និង​និស្សិត​ត្រូវ​តែ​ចេះ​ឆ្លៀតឱកាស​ក្នុង​ការ​រៀនសូត្រ​បន្ថែម​ពី​ការ​ដឹកនាំ​ក្រុម និង​ការ​គ្រប់គ្រង​គម្រោង​ផ្សេង​ៗ​។

សិស្ស និង​និស្សិត​មិន​ត្រូវ​ចាំ​រំពឹង​ប្រព័ន្ធ​អប់រំ​ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ទីផ្សារ​ការងារ​នៅ​ថ្ងៃ​អនាគត​ទេ​។ ផ្ទុយ​មក​វិញ សិស្ស និង​និស្សិត​មានឱកាស​អភិវឌ្ឍន៍​ខ្លួន​ជា​ច្រើន​ដែល​ពួក​គេ​អាច​ចាប់​យក និង​រៀនសូត្រ​ដោយ​ខ្លួនឯង​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ