ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុងកៀរ​​រថយន្តឆ្លាម​​បាក់​កញ្ចក់ ព្យាយាម​បើករត់យក​ទៅប្លុង​ចោលនៅ​វាល​​​ស្រែ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​​សាំ​យ៉ុ​ង​​មួយគ្រឿង បានបើក​កៀរ​​រថយន្ត​កាម​រី​ឆ្លាម​ បណ្តាល​ឱ្យ​បាក់​កញ្ចក់​មើល​ក្រោយ ​ហើយ​ក៏​​ព្យាយាម​បើក​​រត់គេច​ទៅ​​ចត​ចោល​​នៅ​តាម​វាលស្រែ​មួយកន្លែង ​ហើយម្ចាស់​គេចខ្លួន​បាត់ ដែលហេតុការណ៍នេះ​កើតឡើងកាលពីវេលា​ម៉ោង​

រាជធានីភ្នំពេញ ៖ ​រថយន្ត​​សាំ​យ៉ុ​ង​​មួយគ្រឿង បានបើក​កៀរ​​រថយន្ត​កាម​រី​ឆ្លាម​ បណ្តាល​ឱ្យ​បាក់​កញ្ចក់​មើល​ក្រោយ ​ហើយ​ក៏​​ព្យាយាម​បើក​​រត់គេច​ទៅ​​ចត​ចោល​​នៅ​តាម​វាលស្រែ​មួយកន្លែង ​ហើយម្ចាស់​គេចខ្លួន​បាត់ ដែលហេតុការណ៍នេះ​កើតឡើងកាលពីវេលា​ម៉ោង​១០​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​២២ មីនា ២០១៥ ស្ថិតនៅ​តាម​ផ្លូវ​លេខ​២០០៤ ក្បែរ​ស្ថានីយ​តូ​តា​ល់ ក្នុងសង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភពពីម្ចាស់​រថយន្ត​កាម​រី​ឆ្លាម ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខភ្នំពេញ​2V-8727 ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បើករថយន្ត​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្របគ្នា​ជាមួយ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N​-8720 លុះមក​ដល់​ចំណុច​ខាងលើ​​រថយន្ត​សាំយ៉ុង​បាន​បើក​វ៉ា​រថយន្ត​កាម​រី​ឆ្លាម​នោះ​ធ្វើ​ឱ្យ​កៀរ​ដាច់កញ្ចក់​មើល​ក្រោម​ចំហៀង​​ស្តាំ ហើយ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ ​បាន​ព្យាយាម​បើក​រត់​រហូត​ដល់​ផ្លូវ​ដួង​ងៀប ​រថយន្ត​បាន​បើក​ធ្លាក់​ផ្លូវ​ទៅ​លើ​វាលស្រែ​ធ្លាក់​ជង្ហុក​បើក​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ​ អ្នក​បើករថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​រថយន្ត​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។