ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ណែនាំ​ពលរដ្ឋ​កាន់កា.ប់​និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​ដាក់​ពាក្យ​ដើម្បី​បានការ​ដោះស្រាយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ឃុំ​តា​នៃ​នា​ព្រឹក​ថ្ងៃ​ទី​២៣​ កញ្ញា​ ឆ្នាំ​២០២០​នេះ បាន​ប្រជុំ​ផ្សព្វផ្សាយ​អនុវត្ត​សេច​ត្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ស្ដី​ពី​ការ​ទទួល​ពាក្យ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​នៅ​លើ​ទីតាំង​ដី ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួងកសិកម្ម…

​ខេត្តព្រះសីហនុ ៖ រដ្ឋបាល​ឃុំ​តា​នៃ​នា​ព្រឹក​ថ្ងៃ​ទី​២៣​ កញ្ញា​ ឆ្នាំ​២០២០​នេះ បាន​ប្រជុំ​ផ្សព្វផ្សាយ​អនុវត្ត​សេច​ត្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត ស្ដី​ពី​ការ​ទទួល​ពាក្យ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្ដែង​យូរ​ឆ្នាំ​នៅ​លើ​ទីតាំង​ដី ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​នៃ ដើម្បី​ពិនិត្យ​ដោះស្រាយ ។

​នៅ​ក្នុង​ឱកាស់​នោះដែរ​ លោក​អ៊ុ​ក សា​វឿ​ន មេឃុំ​តា​នៃ បាន​ណែនាំ​និង​ពង្រឹង​ដល់​មេ​ភូមិ​គ្រប់​ភូមិ សូម​ពិនិត្យ​អោយ​បាន​ច្បាស់លាស់ អនុវត្តន៍​អោយ​បាន តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត បើ​អនុវត្តផ្ទុយពីសេចក្តីជូនដំណឹងខាងលើនេះ​ នឹង​ទទួលខុសត្រូវ​មុខ​ច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ