ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​​ជំនន់​ទឹកភ្លៀង​បាត់បង់​ត្រី​​រាប់​តោនហើយ

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់វារីវប្បកម្ម​ទាំង​ទឹកប្រៃ​និង​ទឹកសាប​ក្នុងស្រុក​ព្រៃនប់ ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ទី​១១​ឈ្មោះ​«​នូ​ល​»ដែល​បាន​គ្របដណ្ដប់​មក​លើ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​នេះ ។ របាយការណ៍​បាន​បង្ហាញ​ថា ចំពោះ​វា​រី​វប្បកម្ម​ទឹកប្រៃ…

​ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បានឱ្យ​ដឹង​ថា ជំនន់​ទឹកភ្លៀង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់វារីវប្បកម្ម​ទាំង​ទឹកប្រៃ​និង​ទឹកសាប​ក្នុងស្រុក​ព្រៃនប់ ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ទី​១១​ឈ្មោះ​«​នូ​ល​»ដែល​បាន​គ្របដណ្ដប់​មក​លើ​ឃុំ​មួយ​ចំនួន​ក្នុងស្រុក​នេះ ។

របាយការណ៍​បាន​បង្ហាញ​ថា ចំពោះ​វា​រី​វប្បកម្ម​ទឹកប្រៃ ជំនន់​ទឹកភ្លៀង​នេះ​បណ្តាល​ឲ្យ ៖
១-​ត្រី​ឆ្ពង់​រួច​ពី​បែ​ចិញ្ចឹម​ក្នុង​ឃុំ​សំរុង ឃុំសាមគ្គី និង​ឃុំ​ទឹកថ្លា សរុប​ចំនួន​៣.២០០​ក្បាល
ដែល​ក្នុង​១​ក្បាល​ទម្ងន់​ចាប់ពី​០,៥​គីឡូក្រាម ដល់​០,៨​គីឡូក្រាម ។
២-​នៅ​ឃុំ​ទឹកល្អក់ ក្តាមថ្ម​រួច​ចំនួន​១.២០០​ក្បាល ក្នុង​១​ក្បាល​ៗ​ទម្ងន់​ចាប់ពី​០,០៥ គីឡូ
ក្រាម​ដល់​០,១​គីឡូក្រាម ។

ចំពោះ​វារីវប្បកម្ម​ទឹកសាប ៖
១-​នៅ​ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរ​ជ្រៅ ត្រី​ផ្ទក់​រួច​ចេញពី​បែ​ចិញ្ចឹម​សរុប​ចំនួន​៣៩.០០០​ក្បាល ក្នុង​១​ក្បាល​ៗ​ទម្ងន់​០,២​គីឡូក្រាម​ដល់ ០,៣​គីឡូក្រាម ។
២-​នៅ​ឃុំ​វាល​រេញ ត្រី​អណ្ដែង​រួច​ចំនួន​១.០០០​ក្បាល ដែល​១​ក្បាល​ៗ​ទម្ងន់​០,៥​គី
ឡូ​ក្រាម ។
៣-​នៅ​ឃុំ​ជើងគោ ឃុំ​ទឹកល្អក់ និង​ឃុំអណ្តូង​ថ្ម ត្រី​ឆ្តោ​រួច​អស់​សរុប​ចំនួន​៨៣.០០០ ក្បាល ក្នុង​១​ក្បាល​ៗ​ទម្ងន់​០,៨​គីឡូក្រាម​ដល់​១,៨​គីឡូក្រាម ។
៤-​នៅ​ឃុំ​អូរ​ជ្រៅ ត្រី​ក្រាញ់​ដែល​រួច​មានចំនួន​១៧.៣០០​ក្បាល ក្នុង​១​ក្បាល​ៗ​ទម្ងន់​០,២​គីឡូក្រាម​ទៅ​០,៣​គីឡូក្រាម ។

ត្រី​ដែល​រួច​ពី​បែ​ចិញ្ចឹម​មួយ​ចំនួន ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​យក​ទៅ​បរិភោគ​អស់ និង​មួយ​ចំនួន​ធំ​ទៅ​តាម​ទឹក​ដែល​ហូរ​ចូល​ទៅ​ក្នុង​ព្រែក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ។
ចំណែក​​ប្រភព​ផ្សេង​ទៀត​ក៏​បានឱ្យ​ដឹង​ដែរ​ថា បើ​តាម​ពលរដ្ឋ​ដែល​មាន​បែ​ចិញ្ចឹម​ត្រី​ទឹកប្រៃ​ដូច​ជា​ត្រី​ឆ្ពង់​ជាដើម នៅ​ព្រែក​៣​ក្នុងស្រុក​ស្ទឹង​ហាវ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង ទឹក​ហូរ​បុក​ចូល​ព្រែក ប៉ះពាល់​ដល់​បែ​ចិញ្ចឹម​ត្រី បណ្តាល​ឲ្យ​ត្រី​ចិញ្ចឹម​យ៉ាងច្រើន​ងាប់​ជា​បន្តបន្ទាប់ ។

បើ​តាម​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​មួយ​រូប​ប្រាប់​ថា ប្រសិនបើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​ទៀត ចំនួន​ត្រី​ងាប់​ក្នុង​បែ​នឹង​កើនឡើង នាំ​ដល់​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ ។មិន​មានការ​បូក​សរុប​ណាមួយ​ថា តើ​ការ​ខាតបង់​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​នេះ ។

តាម​ព័ត៌មាន​បន្ថែម​លើ​ការ​បាត់បង់​ត្រី​ក្តាម ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ទី​១១ ឈ្មោះ​«​នូ​ស​»​តាម​របាយការណ៍​បាន​បញ្ជាក់​បន្ថែម​ថា​ទីតាំង​ចិញ្ចឹម​បង្គា​មួយ​កន្លែង​ក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង​ក៏​បាន​រង​ផល​ប៉ះពាល់​បណ្ដាល​ឱ្យ​បាត់បង់​បង្គា​គ្រប់​ខ្នាត​សរុប ៧០​តោន​ស្មើ​ប្រមាណ​ជា ៧៥ ភាគរយ​ផង​ដែរ ដែល​ជា​ការ​ខាតបង់​ដ៏​ធ្ងន់ធ្ងរ ៕​

អត្ថបទសរសេរ ដោយ