ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សម្រេច​ឃុំ​ខ្លួន​ក្រុម​ចោរ​ដើរ​លួច​បូម​ប្រេងម៉ាស៊ូត​តាម​ការ​​ដ្ឋា​ន​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ កាលពី​​ល្ងាច​ថ្ងៃ​ទី​២២ កញ្ញា ​លោក រស់ ផុ​ន​ចាន់​និមល ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ក្រុម​ចោរ​ដើរ​លួច​បូម​ប្រេងម៉ាស៊ូត​តាម​កា​រដ្ឋា​ន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ«លួច»តាម​បញ្ញា​ត្តិ​មាត្រា​៣៥៣…

ខេត្ត​កណ្តាល ​៖ កាលពី​​ល្ងាច​ថ្ងៃ​ទី​២២ កញ្ញា ​លោក រស់ ផុ​ន​ចាន់​និមល ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន ក្រុម​ចោរ​ដើរ​លួច​បូម​ប្រេងម៉ាស៊ូត​តាម​កា​រដ្ឋា​ន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ«លួច»តាម​បញ្ញា​ត្តិ​មាត្រា​៣៥៣ និង​មាត្រា​៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​គោក​ត្រប់ ឃុំ គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​ វេលា​ម៉ោង​២៣​និង​៣០​នាទី ។

ជន​ត្រូវ​ចោទ​ទី​១​ឈ្មោះ វាសនា សុភា​រដ្ឋ ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​សំណង់ នៅ​ភូមិ ស្លែង ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​ទី​២​ឈ្មោះ រឿ​ន ពិសី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ ថ្មី ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ទី​៣​ឈ្មោះ រឿ​ន សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិត្រពាំង​ចក ឃុំ ថ្មី ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល​។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២០ ជន​សង្ស័យ​ឈ្មោះ វាសនា សុភា​រដ្ឋ និង ឈ្មោះ រឿ​ន ពិសី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​សំដៅ​ទៅ​ផ្ទះ​របស់​ឈ្មោះ រឿ​ន សីហា ស្ថិត​នៅ​ភូមិ ត្រពាំង​ចក ឃុំ ថ្មី ស្រុក​កណ្តាលស្ទឹង ពេល​ទៅ​ដល់​ផ្ទះ​ឈ្មោះ​រឿ​ន សីហា ក៏​បបួល​គ្នា​ឡេ​ី​ង​ជិះ​ម៉ូតូ​ទាំង​បី​នាក់​ដេ​ី​ម្បី​ដេ​ី​រ​រក​លួច​ប្រេងម៉ាស៊ូត តាម​ការដ្ឋាន និង​រណ្ដៅ​ដី ។

លុះ​ជិះ​ដល់​កន្លែង​កើតហេតុ​ ជនសង្ស័យ​ទាំង​បី​នាក់​បាន​ឃើញ​រថយន្ត​ដី​យី​ឌុ​ប មួយ​គ្រឿង ពណ៌​ក្រហម​មិន​ចាំ​ម៉ាក ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ត្រឡ​ល់​ទៅ​កន្លែង​លក់ដូរ២៤​ម៉ោង​ស្ថិត​នៅ​ភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ដេ​ី​ម្បី​ខ្ចី​ទុយោ និង សំបក​កា​ដុ​ង ដាក់​ប្រេង​ចំនុះ​៣០​លី​ត្រ​ចំនួន​៣ រួច​ក៏​គ្នា​ជិះ​ត្រលប់​ទៅ​កន្លែង​កេ​ី​ត​ហេតុ ធ្វើ​សកម្មភាព​បូម​ប្រេងម៉ាស៊ូត​បាន​ចំនួន​៣​កាន រួច​ក៏​គ្នា​នាំ​គ្នា​ដឹក​ប្រេងម៉ាស៊ូត​ដែល​លួច​បាន​យក​ទៅ​លក់​នៅ​កន្លែង​លក់ដូរ ២៤​ម៉ោង​វិញ ពេល​ជិះ​ដល់​ចំនុច​ផ្សារកំពង់កន្ទួត​ក៏​ជួប​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ បារគូ​កំពុង​ល្បាត ក៏​ធ្វើការ​សួរនាំ​ចាប់​ឃាត់ខ្លួន​បញ្ជូន​មក​កាន់អធិការដ្ឋាន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​បី​នាក់​បាន​សា​ភាព​ថា ​កន្លង​មក​ជនសង្ស័យ​ទាំង​៣​នាក់​ធ្លាប់​ធ្វើសកម្មភាព​លួចប្រេងម៉ាស៊ូត​ជា​ច្រើនដងមកហើយ​។

អត្ថបទសរសេរ ដោយ