ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុកទម្លុះបារ៉ាសរួចបើកគេច​ លុះ​ឡោមព័ទ្ធ​ បោះចោលទាំង​កាបូប និង​ថង់​១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ដកហូត​គ្រឿងញៀន​​ជា​ច្រើន​​គីឡូ​​ក្រាម​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​កោះ​ពេជ្រ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​បរិវេណ​កោះ​ពេជ្រ ជិត​អគារ​ខុនដូ​​មួយកន្លែង​…

រាជធានីភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់ ដកហូត​គ្រឿងញៀន​​ជា​ច្រើន​​គីឡូ​​ក្រាម​ បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​កោះ​ពេជ្រ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ក្នុង​បរិវេណ​កោះ​ពេជ្រ ជិត​អគារ​ខុនដូ​​មួយកន្លែង​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិ​ការ​ចុះបង្ក្រាបករណីខាងលើ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​ស៊ី​ស GS 300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2W​-7669​ ព្រមទាំង​ថ្នាំ​ញៀន​ប្រភេទម្សៅ​ក្រាម​ស​ថ្លា​ ជិត​៤​គីឡូក្រាម ថ្នាំ​ញៀន​ប្រភេទ​ហេ​រ៉ូ​អុី​ន​ចំនួន​១៤​ដុំ លុយ​ចំនួន​៣០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។ ចំណែក​ជនសង្ស័យ​ជាជនជាតិចិន​ម្នាក់​ដែលត្រូវ​ឃាត់ខ្លួនមិនស្គាល់អត្ត​សញ្ញាណនោះទេ ។​

សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចំរុះ​បាន​ដាក់ គោល​ដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ច្បាប់​ចរាចរណ៍​នៅ​ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ ​ស្រប​ពេល​នោះ​ដែរ ក៍​ស្រាប់តែ​មាន​​រថយន្ត​​មួយគ្រឿង​ម៉ាកឡិច​​ស៊ី​ស GS300 ពណ៌​ខ្មៅ បាន​បើក​ទម្លុះ បា​រ៉ា​ស​របស់​សមត្ថកិច្ច​ រួច​បើក​​គេច​​ចូល​ទៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ ។

តាម​ប្រភពដដែលបានបន្ត​ថា ភ្លាម​ៗ​នោះ​ដែរ កម្លាំង​សមត្ថកិច្ច​ក៍បាន​ដេញ​តាម​រហូត​មក​ដល់​ជិត​ចំណុច​ខុន​ដូ​មួយកន្លែង ក៍​ស្រាប់តែ​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​មនុស្ស​​ចំនួន​៤​នាក់ មាន​ស្រី​មាន​ប្រុស ព្រមទាំង​ក្មេង បាន​យួរ​កាបូប​មួយ​ទៅដែរ​ ​ប៉ុន្តែ​ដោយសារ​​ភ័យ ស្លន់ស្លោ​ពេក ក្រុម​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​បោះ​កាបូប​នោះ​ចោល ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​សកម្មភាព​បែប​នេះ កម្លាំង​សមត្ថ​កិច្ច ក៏​សហការ​ជាមួយ​និង​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នឹង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឆែកឆេរ ក្នុង​កាបូបនោះ​ រក​ឃើញ​​មាន​ម្សៅ​ក្រាម​សរ​ថ្លា មួយ​ថង់​ខ្មៅ ទំងន់​ជិត​៤​គីឡូក្រាម លុយ​ចំនួន​៣០០​ដុល្លារ និង​ទូរ​សព្ទ័​១​គ្រឿង ។

​តាម​ប្រភពដដែលបានបន្តទៀត​ថា​ លុះ​បន្តិច​ក្រោយមក កម្លាំង​សមត្ថកិច្ច​ចំរុះ កំពុង​តែ​ធ្វើការ​ឡោម​ព័ទ្ធ​ជុំវិញ​កន្លែង​កើតហេតុ ក៍​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ នៅ​អាគារ​មួយ​កន្លែង​ជិត​មហោស្រព​កោះ​ពេជ្រ ដោយ​ក្នុង​ដៃ​មាន​យួរ​ថង់​១ ពេល​នោះ ជនសង្ស័យ​ដែល​ជាជន​ជាតិចិនម្នាក់នោះ ​គ្រាន់តែ​​ឃើញ​កម្លាំង​សមត្ថកិច្ច​ចំរុះភ្លាម​ ក៏​បាន​បោះ​ថង់​នោះ​ចោល ហើយ​រត់គេច​ខ្លួនដែរ​ ​ប៉ុន្តែ​​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​​ធ្វើការ​ឆែកឆេរ ស្រាប់តែ​រក​ឃើញ​ថ្នាំញៀន​ប្រភេទ ហេ​រ៉ូ​អ៊ី​ន ចំនួន​១៤​ដុំ បន្ថែម​ទៀត​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ​និង​ឆែកឆេរ​រួច​ហើយ វត្ថុ​តាង​ថ្នាំ​ញៀន ព្រមទាំង​រថយន្ត​ឡិច​​ស៊ី​ស GS300 មួយ​គ្រឿង រួម​ទាំង​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​យក​ទៅ​អធិការ​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​តាម​នីតិ​វិធីជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ