ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ជាប់ជំពាក់​នឹង​បញ្ចក្ខន្ធ​រមែង​នៅ​ជា​សុខ

3 ឆ្នាំ មុន

ម្នាលភិក្ខុទាំងឡាយ តាមពិតទៅបញ្ចក្ខន្ធទាំង៥នេះជារបស់ក្តៅ របស់នាំឱ្យចិត្តសៅហ្មង ជាអនត្តា កាលបើ​ភិក្ខុ​ដឹង​ច្បាស់​នូវ​សេចក្ដី​មិន​ទៀង សេចក្ដី​ប្រែប្រួល សេចក្ដី​វិនាស និង​សេចក្ដី​រលត់​ទៅ​នៃ​រូប វេទនា សញ្ញា…

ម្នាលភិក្ខុទាំងឡាយ តាមពិតទៅបញ្ចក្ខន្ធទាំង៥នេះជារបស់ក្តៅ របស់នាំឱ្យចិត្តសៅហ្មង ជាអនត្តា កាលបើ​ភិក្ខុ​ដឹង​ច្បាស់​នូវ​សេចក្ដី​មិន​ទៀង សេចក្ដី​ប្រែប្រួល សេចក្ដី​វិនាស និង​សេចក្ដី​រលត់​ទៅ​នៃ​រូប វេទនា សញ្ញា សង្ខារ វិញ្ញាណយ៉ាងនេះហើយ ហើយ​ឃើញច្បាស់​តាម​សេចក្តី​ពិត​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ រមែង​ញុំា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្តី​ស្ងប់​សុខជាអង្វែង ។

ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​បញ្ចក្ខន្ធ​ក្នុង​កាល​មុន​ក្ដី ក្នុង​កាល​ឥឡូវនេះ​ក្ដី ក្នុងកាលខាងមុខក្តី ថា​ជា​របស់​មិន​ទៀង ជា​ទុក្ខ មាន​សេចក្ដី​ប្រែប្រួល​បែកធ្លាយ​ទៅ​ជា​ធម្មតា ភិក្ខុ​នោះ​ក៏​លះបង់​សេចក្ដី​សោក សេចក្ដី​ខ្សឹកខ្សួល សេចក្ដី​ទុក្ខ ទោមនស្ស និង​សេចក្ដី​ចង្អៀតចង្អល់​ចិត្ត​ចេញ​បាន ។

កាលបើ​ភិក្ខុ​នោះ​លះបង់​សេចក្ដី​សោក​ជាដើម​នោះ​ចេញ​ហើយ ក៏រមែង​ជា​អ្នក​មិន​តក់ស្លុត កាលបើ​មិន​តក់ស្លុត​ហើយ រមែង​នៅ​ជា​សុខ​ព្រោះ​មិន​ជាប់ជំពាក់​នឹង​បញ្ចក្ខន្ធ​នោះ​ឯង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ