ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នារី​រកស៊ី​​ទៅ​ផ្ទះសំណាក់ លុះ​​ចេញ​វិញ​​ក៏​ត្រូវ​ប្រុស​ម្នាក់​ឈរ​ចាំ​ធ្វើ​ស៊ី​​ម៉ា​ស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​អូស្ត្រាលី​មាន​វ័យ​ជាង​40​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ Zoomer-X មួយ​គ្រឿង បាន​ដឹក​យក​នារី​រកស៊ី​ផ្លូវភេទ​ទៅ​រួមមេត្រី​នៅផ្ទះ​សំណាក់​រួច​ហើយ​ក៏​ត្រឡប់​មក​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ដែល​សង្ស័យ​ថា ជា​ប្រុស​ស្នេហ៍​របស់​នាង​បាន​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​អូស្ត្រាលី​មាន​វ័យ​ជាង​40​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ Zoomer-X មួយ​គ្រឿង បាន​ដឹក​យក​នារី​រកស៊ី​ផ្លូវភេទ​ទៅ​រួមមេត្រី​នៅផ្ទះ​សំណាក់​រួច​ហើយ​ក៏​ត្រឡប់​មក​វិញ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ដែល​សង្ស័យ​ថា ជា​ប្រុស​ស្នេហ៍​របស់​នាង​បាន​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​យប់ ថ្ងៃ​ទី​22 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​86 នៅ​ចំណុច​បឹង​កក់​វិហារ​ចាម ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​វ័យ​ជាង​40​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zoomer-X ពណ៌​ក្រហម​លាយ​.​ស ក្នុង​គោលបំណង​ទៅ​យក​ស្រីរកស៊ីផ្លូវភេទ​នៅ​វត្ត​ភ្នំ ដើម្បី​ទៅ​រួមមេត្រី​ជាមួយ​គ្នា​។

សមត្ថកិច្ច​បន្ត​ថា ពេល​រក​នារី​រកស៊ី​បាន​ហើយ​ក៏​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​86 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​មក​ដល់​ផ្ទះសំណាក់​នៅ​បឹង​កក់ ជន​រង​គ្រោះ​ក៏​បាន​ចូល​ទៅ​រួមមេត្រី​ជាមួយនឹង​ស្រីរកស៊ីផ្លូវភេទ​រួចរាល់​ហើយ ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា អាច​ជា​សង្សារ​របស់​នារី​រកស៊ី​ផ្លូវភេទ​រូប​នោះ ដោយ​ជនសង្ស័យ​រូប​នោះ​បាន​ឈរ​នៅ​មុខ​ផ្ទះសំណាក់ រួច​ហើយ​ក៏​ធ្វើការ​វាយ​ប្លន់​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​ក៏​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

សមត្ថកិច្ច​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ផង​ដែរ ជន​រង​គ្រោះ​ក៏​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ផ្ទះសំណាក់ និង​ធ្វើការ​ឆែក​រក​មើល​កាមេរ៉ា​សុវត្ថិភាព​រួច ហើយ​ក៏​ឃើញ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស និង​ធ្វើ​សកម្មភាព​វាយ​ប្លន់​ពិតមែន ទៅ​លើ​ជន​រង​គ្រោះ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​ស្រះ​ចក ដើម្បី​ឱ្យ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ