ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុថុជ្ជន​ច្រើន​តែ​ប្រកាន់​យក​បញ្ចក្ខន្ធ​ជា​របស់​ខ្លួន

3 ឆ្នាំ មុន

ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះ​ដឹង មិន​បានឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិន​សិក្សា​ក្នុង​អរិយធម៌ មិន​បានឃើញ​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរសធម៌ មិន​សិក្សា​ក្នុង​សប្បុរសធម៌…

ព្រះ​ដ៏​មានបុណ្យ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន​ក្នុង​លោក​នេះ ជា​អ្នក​មិន​ចេះ​ដឹង មិន​បានឃើញ​ពួក​ព្រះ​អរិយៈ មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌ មិន​សិក្សា​ក្នុង​អរិយធម៌ មិន​បានឃើញ​ពួក​សប្បុរស មិន​ឈ្លាសវៃ​ក្នុង​សប្បុរសធម៌ មិន​សិក្សា​ក្នុង​សប្បុរសធម៌ រមែង​ពិចារណា​ឃើញ​នូវ​បញ្ចក្ខន្ធ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ថា​ជា​ខ្លួន ។

ពួក​ជន​ទាំងនោះ​រមែង​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ លុះ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​របស់​បុគ្គល​នោះ​ប្រែប្រួល​ដោយ​វិបត្តិ​ផ្សេង​ៗ​ទៅ សេចក្ដី​សោក សេចក្ដី​ខ្សឹកខ្សួល​សេចក្ដី​ទុក្ខទោមនស្ស សេចក្ដី​ចង្អៀតចង្អល់​ចិត្ត ក៏​កើតឡើង​ដល់​បុគ្គល​នោះ​ភ្លាម ។

ម្នាល​ភិក្ខុ​ទាំងឡាយ តាម​ពិត​បញ្ចក្ខន្ធ​គឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ គ្រាន់តែ​ជា​របស់​លោក ជា​របស់​មិន​ទៀង មានការ​ប្រែប្រួល​ទៅ​ជា​ធម្មតា​គឺ​មិន​បាន​ជាប់​ឋិតថេរ​នៅ​នឹង​បុគ្គល​ណាមួយ​ឡើយ ។ បុគ្គល​ណា​ប្រកាន់​យក​នូវ​បញ្ចក្ខន្ធ​ថា​ជា​របស់​ខ្លួន បុគ្គល​នោះ​នឹង​ដល់​នូវ​វិបត្តិ​ផ្សេង​ៗ​ក្នុង​ជីវិត​គ្មាន​ទីបំផុត​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ