ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​តា​លី​បើក​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី ជុំវិញ​ការ​ប្រឡង​យក​សញ្ជាតិ​របស់ Suarez

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ អាជ្ញាធរ​អ៊ី​តា​លី​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី ដោយ​បាន​ចោទប្រកាន់​នៅ​ក្នុង​ដំណើរការ​ប្រឡង​យក​សញ្ជាតិ​អ៊ី​តា​លី​របស់​កីឡាករ Luis Suarez។ សូម​រំលឹក​ថា ខ្សែប្រយុទ្ធ Barcelona និង​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ…

អ៊ី​តា​លី ៖ អាជ្ញាធរ​អ៊ី​តា​លី​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី ដោយ​បាន​ចោទប្រកាន់​នៅ​ក្នុង​ដំណើរការ​ប្រឡង​យក​សញ្ជាតិ​អ៊ី​តា​លី​របស់​កីឡាករ Luis Suarez។

សូម​រំលឹក​ថា ខ្សែប្រយុទ្ធ Barcelona និង​ជម្រើសជាតិ​អ៊ុយ​រូ​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​ខាងលើ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Perugia កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ប្រឡង​យក​សញ្ជាតិ​អ៊ី​តា​លី ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប Juventus​។ ប៉ុន្តែ​ការិយាល័យ​ព្រះរាជអាជ្ញា​ទីក្រុង Perugia និង​ប៉ូ​លី​ស​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ពួក​គេ​កំពុង​ពិនិត្យ​មើល​ថា តើ​ការ​ប្រឡង​នេះ​កើតឡើង​យ៉ាងដូចម្តេច​។ ខណៈ​យោង​តាម​សេចក្តីថ្លែងការណ៍​មួយ​បានឱ្យ​ដឹង​ថា កីឡាករ​រូប​នេះ បានដឹង​វិញ្ញាសា​ប្រឡង​មុន​រួច​ទៅ​ហើយ​។

របាយការណ៍​កាលពីដើម​ខែកញ្ញា បាន​បង្ហើប​ឱ្យ​ដឹង​ថា Suarez បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួន​ជាមួយ Juventus ប៉ុន្តែ​សញ្ជាតិ​របស់​គេ​គឺជា​បញ្ហា ដែល​រាំងស្ទះ​ដល់​ការ​ផ្ទេរ​នេះ ដោយសារ​តែ​ក្លិប​នៅ​លី​គ​កំពូល​អ៊ី​តា​លី​មួយ​នេះ លើស​ចំនួន​កំណត់​សម្រាប់​ការ​ផ្ទេរ​កីឡាករ​បរទេស​។ ប៉ុន្តែ​ដោយសារ​តែ​ប្រពន្ធ Suarez គឺ​ជនជាតិ​អ៊ី​តា​លី ទើប​ធ្វើ​ឱ្យ​គេអាច​មាន​សិទ្ធិ​ដាក់​ពាក្យសុំ​លិខិតឆ្លងដែន​អ៊ី​តា​លី ដោយឆ្លងកាត់ការប្រឡង​។

គូសបញ្ជាក់​ថា ដំណើរការ​ផ្ទេររបស់ Suarez ទៅកាន់​ Juventus ​ទទួល​រង​បរាជ័យ បន្ទាប់​ពី​ក្លិប​មួយ​នេះ បាន​សម្រេច​លក្ខខណ្ឌ​ខ្ចី​លើកីឡាករ Álvaro Morata ពី​ក្លិប Atlético Madrid ជា​ផ្លូវការ​។ ខណៈ​ដែលព័ត៌មាន​ចុង​ក្រោយបង្អស់​នៅ​អេ​ស្ប៉ា​ញ ក៏​បាន​ចេញផ្សាយផងដែរ​ថា Suarez នឹង​ផ្ទេរ​ទៅ​ជំនួស​តំណែង Morata នៅ Atlético ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​៕ (​ដកស្រង់​ចេញពី BBC)