ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទប់ទល់ស្ថាន​ការណ៍​​មិន​ឱ្យ​ទឹក​ជន់​លិច​រមណីយដ្ឋាន​អង្គរ​​ក្នុង​​ពេល​រង​ឥទ្ធិពល​ព្យុះ​នូ​ល

3 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ​ប្រទេស​កម្ពុជា​បាន​រង​នូវ​ឥទ្ធិពល​ពី​ព្យុះ​នូ​ល ​ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បណ្ដាល​ឱ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​តំបន់​ខ្លះ​មាន​ជំនន់​ទឹក​ភ្លៀង​ទៀត​ផង​។ ចំពោះ​ខេត្តសៀមរាប​វិញ​ក៏​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​នេះ​ដោយ​ទទួល…

ខេត្ត​សៀម​រា​ប ៖ ​ប្រទេស​កម្ពុជា​បាន​រង​នូវ​ឥទ្ធិពល​ពី​ព្យុះ​នូ​ល ​ចាប់ពី​ថ្ងៃ​ទី​១៨ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​បណ្ដាល​ឱ្យ​តំបន់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ និង​តំបន់​ខ្លះ​មាន​ជំនន់​ទឹក​ភ្លៀង​ទៀត​ផង​។ ចំពោះ​ខេត្តសៀមរាប​វិញ​ក៏​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​នេះ​ដោយ​ទទួល បាន​នូវ​ទឹកភ្លៀង​ដ៏​ច្រើន​ផង​ដែរ​។

ដូច្នេះ ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​នេះ ក្រុមការងារ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចាត់​ចែង​គ្រប់គ្រង​ទឹក​ទាំងនោះ ដើម្បី​បញ្ជៀ​ស​មិន​ឱ្យ​ជន់​លិច​តំបន់​រមណីយ​ដ្ឋា​ន​អង្គរ ក៏​ដូច​ជា​ក្រុង​សៀមរាប ដោយ​សារ​ឥទ្ធិពល​នៃ​ព្យុះ​នូ​ល​។

ម្យ៉ាងទៀត ដោយ​រដូវវស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​យឺតយ៉ាវ ហើយ​មាន​បរិមាណ​តិចតួច​ធ្វើ​ឱ្យ​ការ​ប្រមូល​ទឹក​ចូល​ក្នុង​អាង​ស្តុក​មានការ​លំបាក ហើយ​ក៏​ជា​ការ​ព្រួយបារម្ភ​ដ៏​ធំ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​នៅ​រដូវប្រាំង​ដល់​កិច្ចការ​អភិរក្ស​ប្រាសាទ ទឹក​ស្អាត​និង​ស្រោចស្រព​កសិកម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

ក្នុង​ន័យ​នេះ ក្រុម​អ្នកជំនាញ​ទឹក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​អាជ្ញាធរ​ជាតិ​អប្សរា​ឆ្លៀតពេល​មាន​ទឹកភ្លៀង​ដ៏​ច្រើន​នេះ បាន​ចាត់ចែង និង​ប្រមូល​ទឹកភ្លៀង​ទាំងនោះ​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ដើម្បី​ប​ញ្ចូ​ន​ទៅ​រក្សា​ក្នុង​បារាយណ៍​ខាងជើង បារាយណ៍​លលៃ ក​សិន្ធុ​អង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ បារាយណ៍​ខាងលិច ក​សិន្ធុ​ប្រាសាទចៅស្រីវិបុល​និង អាង​ស្តុក​ផ្សេង​ៗ​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ