ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ​ទេ​ណា​! ស្នេហ៍​វ័យ​ចំណាស់​កូនកំលោះ​៨៧​ និង​កូនក្រមុំ​៦៧​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី 20 ខែកញ្ញា ឆ្នាំ 2020 កន្លង​ទៅ​ថ្មី​ៗ​នេះ មានកម្ម​វិធី​រៀបចំ​អាពាហ៍​ពិពាហ៍​គូស្នេហ៍​វ័យ​ចំណាស់​មួយគូ ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​តូច…

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី 20 ខែកញ្ញា ឆ្នាំ 2020 កន្លង​ទៅ​ថ្មី​ៗ​នេះ មានកម្ម​វិធី​រៀបចំ​អាពាហ៍​ពិពាហ៍​គូស្នេហ៍​វ័យ​ចំណាស់​មួយគូ ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​តូច សង្កាត់ អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។

កូនកំលោះ​ដែល​មាន​វ័យ​ចំណាស់​រៀប​ការ​ថ្ងៃនេះ​មានឈ្មោះ​នួន ខេ​ង អាយុ​៨៧​ឆ្នាំ រីឯ​កូនក្រមុំ​មានឈ្មោះ រស់ ម៉ៅ អាយុ​៦៧​ឆ្នាំ ជា​ក្រមុំចាស់​មិន​ដែល​មាន​ប្តី​សោះ ហើយ​ត្រូវជា​ប្អូនថ្លៃ​របស់​កូនកំលោះ ។

បើ​តាម​សំដី​កូនប្រុស​របស់​កូនកំលោះ​ឈ្មោះ នួន ដៀប បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា រូប​គាត់ និង​បងស្រី​២​នាក់​ទៀត គឺ​បាន​បុណ្យ​ខ្លាំង​ណាស់ បន្ទាប់​ពី​ម្តាយបង្កើត​ចែក​ឋាន​ទៅ​បាន​ជិត​១​ឆ្នាំ​មក ពួក​គាត់​បានឃើញ​ម្តាយមីង​បង្កើត​ក៏​មាន​វ័យ​ចំណាស់​ទៅ​ហើយ គ្មាន​កូន​នៅ​មើលថែ ខណៈ​ពេល​ដែល​គាត់​ចាស់​ទៅ ហើយ​មាន​ជំងឺ​ឈឺ​ម្កា​ត់​ម្តង​ៗ និង​ដោយសារ​គោរព​តាម​សំណូមពរ​របស់​ឪពុក​ឲ្យ​ពួក​ខ្លួន ដែល​ជា​កូន​ៗ​ជួយ​គិតគូរ​ក៏​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍​ឲ្យ​រូប​គាត់​ជាមួយ​កូនក្រមុំ​ដែល​ត្រូវជា​ម្តាយមីង​បង្កើត​របស់​ខ្លួន ។

កូនប្រុស​របស់​កូនកំលោះ​បន្ត​ថា ដោយ​គោរព​តាម​សំណូមពរ​របស់​ឪពុក បងស្រី​ធំ​និង​បងស្រី​ទី​៣ ក៏​បាន​ចាត់ចែង​រៀបចំ​អាពាហ៍ពិពាហ៍​ជូន​ឪពុក និង​ម្តាយមីង​យ៉ាង​អធិក​អ​ធ​ម័​ផង​ដែរ ។ កម្មវិធី​រៀប​អាពាហ៍ពិពាហ៍​នេះ កូនកំលោះ និង​កូនក្រមុំ​វ័យ​ចំណាស់​មួយគូរ​នេះ បាន​ធ្វើ​ម្ហូប​ទទួលភ្ញៀវ​ចំនួន​៤៥​តុ មានកម្ម​វិធី​បង្វិល​៧ ចងដៃ​បាចផ្កា​ស្លា កាត់​នំ​ខេ​ប ដោយ​មិន​ចាញ់​អាពាហ៍ពិពាហ៍​របស់​យុវវ័យ​ជំនាន់​ក្រោយ​នោះ​ទេ​។

អ្វី​ដែល​មាន​ភ្ញៀវ​ចូលរួម​ដ៏​ច្រើន​កុះករ​មានការ​ឆ្ងល់​ក្នុង​ចំណុច​លេងសើច ហើយ​ក៏​បាន​ខ្សឹបខ្សៀវ​គ្នា រួច​សួរ​គ្នា​ថា បើ​កូនកំលោះ​វ័យ​ចំណា​ស់ប៉ែត​ជាង​ទៅ​ហើយ នៅ​មាន​ថាមពល​លើ​គ្រែ​ដែរ​អី?

ចំណុច​នេះ​ត្រូវ​បានកូន​ប្រុស​ម្នាក់​បង្ហើប​ឲ្យ​ដឹង​ថា ឪពុក​ខ្លួន​តាម​ការ​ពិនិត្យ​ពី​សុខភាព​របស់​គាត់ គឺ​នៅ​រឹងប៉ឹង​ខ្លាំង​ណាស់ ចំណែកឯ​កូនក្រមុំ​វិញ គាត់​ជា​ក្រមុំចាស់​មិន​ដែល​ធ្លាប់​បាន​ស្គាល់​ជាតិ​ប្រុស​​នោះ​ទេ ដូច្នេះ​ចំពោះ​ថាមពល​របស់​កូនក្រមុំ​វិញ​គេ​មិន​អាច​ស្ទង់​ដឹង​ថា នៅ​អាច​ទប់ទល់​ជា​មួយ​ថាមពល​កូនកំលោះ​វ័យ​ចំណាស់​បាន​ឬ​យ៉ាងណា​នោះ​ទេ? ប៉ុន្តែ​ពេល​រៀប​អាពាហ៍ពិពាហ៍​រួច គេ​ឃើញ​គូរ​ស្នហ៍​ការ​ហើយ​ថ្មីថ្មោង​មួយគូរ​នេះ​មាន​ភាព​ល្អូកល្អើន​ណាស់​ដែរ​។

ជាមួយ​គ្នា​នេះ អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​យើង សូម​ដកស្រង់​ប្រវត្តិ​សង្ខេប​ខ្លី​របស់​កូនកំលោះ​ជូន​មិត្ត​អាន​ខ្លះ ដើម្បី​ស្វែង​យល់​ពី​សុខភាព​ដ៏​រឹង​មាំ​របស់​គាត់ ។ ដោយ​កូនកំលោះ​ឈ្មោះ នួន ខេ​ង គាត់​ជា​កូន​អ្នក​កសិករ មានមុខ​របរ​ធ្វើស្រែ​ចំការ និង​រកស៊ី​ឡើង​ភ្នំ​កាប់ ឫស្សី​ត្បាញ​កញ្ឆេរ បោច​វ​ល្លិ៍ បោច​ផ្តៅ និង​បេះ​ផ្លែ​សម្រង ផ្លែ​ខោស តាម​រដូវ​កាល​តាម​ធម្មតា ហើយ​បើ​និយាយ​ពី​សុខភាព​របស់​គាត់​វិញ ឃើញ​ថា​មិនសូវ​ចេះ​ឈឺ​ថ្កាត់​ញឹកញាប់​ដូច​មនុស្ស​ដទៃ​ៗ​នោះ​ទេ ហើយ​ការ​ព្យា​បាល​ទៀត​សោត​រូប​គាត់​ពុំ​សូវ​ប្រើ​ថ្នាំពេទ្យ​ទេ គឺ​គាត់​ច្រើន​តែ​ប្រើប្រាស់​ហូប​ទឹក​ឬ​ស​ឈើ​ជា​ប្រចាំ កម្រ​ប្រើ​ថ្នាំពេទ្យ​ណាស់​កាលពី​ប្រពន្ធ​គាត់​មិន​ទាន់​ចែក​ឋាន ហើយ​រូប​គាត់​ក៏​រកស៊ី​លក់​ថ្នាំ​បុក​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ