ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុបិន​ឃើញ​«​នាគរាជ​»​ទៅ​ចាក់​សាក់​! ចេញ​ដូច«​សត្វ​ពស់​»នាង​ខឹង​ប្តឹង​ប៉ូ​លី​ស​ថៃ

3 ឆ្នាំ មុន

ថៃ ៖ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ស្ត្រី​ថៃ​ម្នាក់ ជា​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nang Mara បាន​បង្ហោះ​សារ​រិះគន់ និង​ប្តឹង​ពី​សកម្មភាព​របស់​វិចិត្រករ…

ថៃ ៖ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ស្ត្រី​ថៃ​ម្នាក់ ជា​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nang Mara បាន​បង្ហោះ​សារ​រិះគន់ និង​ប្តឹង​ពី​សកម្មភាព​របស់​វិចិត្រករ វ័យក្មេង​ម្នាក់​(​ជាង​ចាក់​សាក់​) ដែល​មិន​ទទួលខុសត្រូវ នូវ​ស្នាដៃ​របស់​ខ្លួន លើ​ស្នាម​សាក់​នៅ​លើ​ខ្នង​បងស្រី​របស់​នាង ដែល​ចង់បាន​រូប “​នាគរាជ បែរជា​ចេញ ពស់​ពណ៌​បៃតង​” ខុស​ពី​គំរូ​ដើម​ដែល​មាន​ក្នុង​ផ្ទាំង​រូបសាក់ ។

បន្ទាប់​ពី​អតិថិជន​បាន​បង្ហោះ​សារ​រិះគន់ ធ្វើ​អោយ​បុរស​ជាង​សាក់​បាន​ចេញ​សារ​វាយតប​វិញ ដែល​ករណី​នេះ​ធ្វើ​អោយ​មានការ​បញ្ចេញ​មតិយោបល់​យ៉ាងច្រើន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថៃ ។ រហូត​ដល់​មាន​អ្នក​យក​ព័ត៌មាន​របស់​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ហាង​សាក់​រូប ធ្វើការ​សម្ភាសន៍​លោក Kittipong Chucham អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៦/១២០ ស្រុក​មឿង ខេត្ត​ណា​ខុន ស៊ី​ថា​ម៉ា​រ៉ាត ដែល​មាន​ចម្ងាយ​ប្រហែល ៦១០​គីឡូម៉ែត្រ ខាងត្បូង​ទីក្រុង​បាងកក និង​ជួប​ជាមួយ​អ្នកស្រី Natnicha Nukong អាយុ​២៩​ឆ្នាំ ត្រូវជា​ភរិយា​របស់​ជាង​សាក​រូប ។

លោក គី​ធី​ពង្ស Kittipong បាន​មាន​ប្រសាសន៍​ថា អតិថិជន​ជានា​រី​ម្នាក់​នេះ បាន​មក​ទាក់ទង​ហាង​លោក ឲ្យ​រចនា​ម៉ូ​ដ​សាក់ រូប​នាគ នៅ​ផ្នែក​ខាងក្រោយ ហើយ​រូប​គាត់​និង​នាង​មើល​លំនាំ​គំនូរ ដោយ​មានការ​ពិភាក្សា​គ្នា​ជា​មុន ដោយ​លោក​ប្រាប់​ថា គួរតែ​កែសម្រួល​រូបភាព​នៅ​ផ្នែក​ខាងក្រោយ​ឲ្យ​កាន់តែ​ស្រស់​ស្អាត ហើយ​នាង​ក៏​បាន​យល់ព្រម​ដែរ ប៉ុន្តែ​នៅ​ពេល​សាក់​ហើយ បែរជា​នាង​និយាយ​ថា វា​មិន​ស្រស់​ស្អា​តទៅ​វិញ ថែម​ទាំង​បង្ហោះ​សារ​ដើម្បី​ស្តីបន្ទោស​មក​លើ​រូប​លោក និង​ដាក់​បណ្តាសា ហាង​សាក់​របស់​លោក ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​តែ​ឆ្លើយ​តប​វិញ អាច​ប្រើ​ពាក្យ​អាក្រក់​ៗ​មួយ​ចំនួន ដើម្បី​ការពារ​កេរ្តិ៍ឈ្មោះ​ហាង ដែល​បាន​បើក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

លោក គី​ធី​ពង្ស បាន​បន្ថែម​ថា មាន​អតិថិជន​ច្រើន មិន​ដែល​មាន​បញ្ហា​បែប​នេះ​ទេ ហើយ​រូប​លោក​ក៏​មាន​ឆន្ទៈ ក្នុង​ការ​កែ​ស្នាម​សាក់ ជូន​បន្ថែម​ដល់​អតិថិជន​ផង​ដែរ ប៉ុន្តែ​ចំពោះ​នារី​រូប​នេះ ប្រើ​ពាក្យ​ជេរ​ប្រមាថ​ដល់​កូន ដល់​ប្រពន្ធ​របស់​លោក ដោយសារ​តែ​កំហឹង​របស់​ពួក​គេ ។

បើ​តាម​អ្នកស្រី Natnicha Nukong ភរិយា​របស់​លោក Kittipong មាន​ប្រសាសន៍​ថា ក្រោយ​ពេល​កើតហេតុ ហាង​សាក់ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង មិន​មាន​អតិថិជន​ទាក់ទង​គាត់​ទៀត​ទេ ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ប្រាក់​ចំណូល ។ អ្នកស្រី​បន្ត​ថា ល្ងាចម្សិលមិញ​(​ទី​២១ ខែកញ្ញា​) ភាគី​ខាង​អតិថិជន បាន​រាយការណ៍​ប្តឹង​ទៅ​ប៉ូ​លី​ស​ស្រុក​មឿង ។ មន្ត្រី​ប៉ូ​លី​ស បាន​ទាក់ទង​មក​ពួក​គាត់​ហើយ ។ ប៉ុន្តែ​ភ្លាម​ៗ​ពួក​គាត់​មិន​មាន​រថយន្ត​ធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍ប៉ូលីស​ទេ ។ ទើប​អ្នកស្រី Natnicha សម្រេច​នឹង​ជួប​គ្នា ដោះស្រាយ​ជាមួយ​អតិថិជន នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ ។

បន្ទាប់​មក អ្នក​យក​ព័ត៌មាន​ថៃ បាន​ធ្វើ​ដំណើរ ទៅ​ផ្ទះ​លេខ ១០៩/៤ ក្នុង​សង្កាត់​បាង​ចាក់ ស្រុក​មឿង ខេត្ត​ណា​ខុន ស៊ី​ថា​ម៉ា​រ៉ាត បាន​ជួប​ជាមួយ​កញ្ញា Supannee Ruang-on អាយុ​៣២​ឆ្នាំ ជា​អតិថិជន​ដែល​បាន​សាក់​រូប​នាគ ។ កញ្ញា​បាន​និយាយ​ថា កាលពី​ប៉ុន្មាន​ខែ​មុន កញ្ញា​សុបិន​ឃើញ​ថា មាន​ស្តេច​នាគ លូន​ចូល​ក្នុងផ្ទះ ហើយ​មក​ព័ន្ធ​លើ​រាង​កាយ នៅ​ពីក្រោយ​ខ្នង​របស់​នាង បន្ទាប់​ពី​សុបិន​បែប​នេះ រូប​នាង​ស្ទើរតែ​រាល់​យប់ មាន​អារម្មណ៍​ក្តៅ នៅ​ផ្នែក​ខាងក្រោយ​ខ្នង​ជា​និច្ច ហេតុ​ដូច្នេះ​ហើយ បាន​សម្រេចចិត្ត​សាក់​រូប​នាគរាជ​មួយ​នៅ​ខាងក្រោយ ហើយ​រូប​នាង​បាន​ទៅ​ទាក់ទង​ជាង​សាក់​រូប​នេះ ក្នុង​តម្លៃ ១,៣០០​បាត (​ប្រមាណ 41$) ។

កញ្ញា Supannee បញ្ជាក់​ថា “​នៅ​ពេល​ខ្ញុំ សុំ​បញ្ចុះតម្លៃ ជាង​សាក់​មិន​បញ្ចុះ​ទេ គិត​ពេញ​ថ្លៃ ដោយ​បុរស​នោះ​និយាយ​ថា ការងារ​នេះ​ពិបាក ប៉ុន្តែ​ពេល​ចាក់​សាក់​ចប់ ស្នាម​សាក់​លើ​ខ្នង​នាង នៅ​ពេល​ឲ្យ​ប្អូនស្រី និង​សាច់ញាតិ​របស់ខ្ញុំ​មើល រូបភាព​ដែល​ចេញ​មក​ដូច​សត្វ​ពស់​ទៅ​វិញ មិន​ដូច​រូប​គំរូ នាគ ក្នុង​ផ្ទាំង​រូបសាក់​នោះ​ទេ​” ។

ចំណែកឯ​អ្នក​នាង Chutima Aomruang-on អាយុ​២៩​ឆ្នាំ ត្រូវជា​ប្អូនស្រី​របស់​កញ្ញា Supannee បាន​និយាយ​ថា នាង​គឺជា​អ្នក​ដែល​បាន​បង្ហោះ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nang Mara ដោយសារ​តែ​គាត់​ខឹង បុរស​ជាង​សាក់​រូប​នេះ មិន​ទទួលខុសត្រូវ ពីព្រោះ​ចាប់តាំងពី​ថ្ងៃ​ទី​៣ ខែកញ្ញា កន្លង​មក តាម​រយៈ​ខ្លួន​គាត់​និង​បងស្រី​របស់​គាត់ ព្យាយាម​ទាក់ទង​ទៅ​ជាង​សាក់​នោះ ដើម្បី​ឲ្យ​ទទួលខុសត្រូវ ប៉ុន្តែ​ពួក​គេ​ព្រងើយកន្តើយ ហើយ​ក៏​ជេរ​ពួក​យើង​ទៀត ប្រើ​ពាក្យ​ប្រមាថ​ពួក​យើង​សុទ្ធតែ​ជា​ស្រីពេស្យា ។

អ្នក​នាង Chutima បន្ត​ទៀត​ថា “​ល្ងាចម្សិលមិញ ពួក​យើង​បាន​រាយការណ៍​ទៅ​មន្ត្រី​ស៊ើបអង្កេត នៅ​ប៉ុស្តិ៍ប៉ូលីស​ស្រុក​មឿង យើង​បាន​ទាក់ទង​ពួក​គេ ដើម្បី​ជួប​គ្នា ។ បន្ទាប់​មក ប៉ូ​លី​សបាន​ជូនដំណឹង​ដល់​ពួក​គេ ឲ្យ​មក​ជួប ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថានីយ៍​ប៉ូ​លី​ស​ទេ យើង​បាន​រង់ចាំ​រហូត​ដល់​ម៉ោង​៨​យប់ ទើប​វិល​ត្រឡប់​មក​ផ្ទះ​វិញ ។ ពួក​យើង​មិន​សុខចិត្ត​ជាមួយ​វិចិត្រករ​ចាក់​សាក់​រូប​នេះ​ទេ ដោយសារ​តែ​បុរស​នោះ​មិន​ទទួលខុសត្រូវ សម្រាប់​ការ​ខូចខាត ។ ពួក​យើង​នឹង​ពិគ្រោះ​ជាមួយ​មេធាវី​ម្តងទៀត​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ