ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជប៉ុន​មួយ​ចុះ MOU ជាមួយ​ក្រសួង​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បញ្ហា​បន្លែ​នាំ​ចូល​មាន​ជាតិ​គីមី​ខ្លាំង ឬ​ក៏​ការ​ប្រើប្រាស់​គីមី​ក្នុង​វិស័យ​កសិកម្ម​មិន​បាន​ត្រឹមត្រូវ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ហាក់​ព្រួយបារម្ភ​ចំពោះ​សុខភាព ។ យ៉ាងណាមិញ​ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ចុះ​អនុ​ស្សារៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់…

រាជធានី​ភ្នំពេញ ៖ បញ្ហា​បន្លែ​នាំ​ចូល​មាន​ជាតិ​គីមី​ខ្លាំង ឬ​ក៏​ការ​ប្រើប្រាស់​គីមី​ក្នុង​វិស័យ​កសិកម្ម​មិន​បាន​ត្រឹមត្រូវ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ហាក់​ព្រួយបារម្ភ​ចំពោះ​សុខភាព ។ យ៉ាងណាមិញ​ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ព្រោះ​កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ចុះ​អនុ​ស្សារៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ លោក​វេ​ង សា​ខុន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​ជាមួយ​លោកស្រី មី​យ៉ា​ហា​រ៉ា អៃ អនុប្រធាន​អង្គការ JICA ប្រចាំ​ប្រទេស​កម្ពុជា អោយ​ដឹង​ថា វិស័យ​កសិកម្ម​កម្ពុជា កំពុង​តែ​ពង្រីក​សក្តានុពល​ផលិត​តាម​រយ​:​ការ​ធ្វើ​ទំនើប​កម្ម​កសិកម្ម ដោយ​បញ្ចូល​នូវ​បច្ចេកវិទ្យា​សម​ស្រប​ធន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍​សំដៅ​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០ និង​ជា​ពិសេស​ឈាន​ជា​ជំហាន​ៗ​ឆ្ពោះទៅ​ជា​ប្រទេស​នាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។

លោក​បាន​បន្ត​ថា កន្លង​មក​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាម​រយ​:​អង្គការ JICA បាន​ជួយ​កសាង និង​អភិវឌ្ឍ​កម្ពុជា​រហូត​មក​ទល់​បច្ចុប្បន្ន ក្នុង​នោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ដែល​ជួយ​ដល់​ការ​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ ហើយ​ជា​ពិសេស​នោះ គឺ​វិស័យ​កសិកម្ម​ផង​ដែរ​មាន​ដូច​ជា ការ​ជួយ​រៀបចំ​ប្រព័ន្ធ​ព័ត៌មាន និង​យុទ្ធសាស្ត្រ​ទីផ្សារ ការ​បង្កើន​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​ដល់​អ្នក​ផលិត ឬ​សហគមន៍ បច្ចេកទេស​ក្រោយ​ពេល​ប្រមូល​ផល ការ​គ្រប់គ្រង​គុណភាព​លើ​ប្រព័ន្ធ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ប្រព័ន្ធ​ទីផ្សារ​បោះ ឬ​លក់ដុំ និង​ជា​ពិសេស​សមត្ថភាព​មន្ទីរពិសោធន៍ មន្ទីរពិសោធន៍​គុណភាព និង​សុវត្ថិភាព​បន្លែ ហើយ​ថ្មី​ៗ​នេះ​ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយ​ក្រសួង​ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា ។

លោក​បន្ថែម​ថា​ទាំង​អស់នេះ វា​បាន​នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មានការ​រីក​ចម្រើន ធានា​បាន​នូវ​សន្តិសុខ​ស្បៀង កែប្រែ​កម្រិតជីវភាព បង្កើន​បរិមាណ​ផលិត ក្នុង​នោះ​មាន​វារីវប្បកម្ម សាកវប្បកម្ម ការ​ចិញ្ចឹមសត្វ និង​ដំណាំ​ស្រូវ ។

លោកស្រី​មី​យ៉ា​ហា​រ៉ា អៃ អនុប្រធាន​អង្គការ JICA ប្រចាំ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា អង្គការ​JICA បាន​និង​កំពុង​រៀបចំ​អនុវត្ត គម្រោង​ចំនួន​៣ គឺ​ទី​១ គម្រោង​ស្ដី​ពី ការ​ផលិត​ពូជស្រូវ ដែល​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម គម្រោង​ទី​២ ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត និង​គម្រោង​ទី​៣ ការ​ការពារ និង​អភិរក្ស​បរិស្ថាន​ដែល​សហការ​អនុវត្ត​ជាមួយ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ។ លោក​ស្រិ​និយាយ​ថា​៖« គម្រោង​ទាំង​៣​នេះ នឹង​ចាប់​ដំណើរការ​នៅ​តុលា ខាង​មុខ​នេះ ហើយ​មាន​ក្តី​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​» ។

លោក​វេ​ង សា​ខុន បាន​គាំទ្រ​លើ​ការ​អនុវត្ត​គម្រោង​ទាំង​៣ ព្រោះ​នឹង​បាន​ចូល រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​ពេល​អនាគត​យ៉ាង​ខ្លី ជា​ពិសេស​ចូលរួម​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ។ លោក​ថា ៖«​នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​ពូជ​សុទ្ធ និង​រក្សា ការពារ​ព្រៃឈើ​» ។

គួរ​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កន្លង​មក​បាន​ប្រកាស​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ប្រជា​កសិករ ក្នុង​ការ​បង្កើន​ការ​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ ដើម្បី​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​អោយ​ប្រសើរ​ឡើង​ខណៈ​កូ​វី​ដ​១៩ ជា​បញ្ហា​ប្រឈម​និង​រារាំង​ដល់​កំណើនសេដ្ឋកិច្ច​សាកលលោក​ផង​នោះ ។ រាជរដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ទប់ស្កាត់​និង​កាត់​បន្ថយ​ការ​នាំ​ចូល​ផលិតផល​កសិកម្ម​ដែល​អាច​ដាំ​ដុះ​ក្នុងស្រុក ដើម្បី​ទុក​លទ្ធភាព​អោយ​ប្រជា​កសិករ​អាច​ដាំ​ដុះ​និង​ផ្គត់ផ្គង់​ក្នុងស្រុក​ជំនួស​អោយ​ការ​នាំ​ចូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ