ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លាភ សំណាង គ្មាន​សំណាង​ឈ្នះ​ក្រោយ​រំលោ.ភច្បាប់​ប្រកួត​ជា​ច្រើន​លើក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លាភ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល​​ប្រកាស​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​នៅ​ត្រឹម​ទឹក​ទី​៤​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ។ ឱ្យ​ចាញ់​ដោយសារ​តែ​កីឡាករ​រូប​នេះ​បាន​រំលោភច្បាប់​ប្រកួត​ដោយ​ទាត់​ត្រូវ​ត្រឡោក​ការពារ​ប្រដាប់​ភេទ​កីឡាករ សេក…

រាជធានី​ភ្នំពេញ ៖ លាភ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​បាន​លោក​អាជ្ញា
កណ្ដាល​​ប្រកាស​ឱ្យ​ចាញ់​ដោយ​ស្វ័យប្រវត្តិ​នៅ​ត្រឹម​ទឹក​ទី​៤​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ។ ឱ្យ​ចាញ់​ដោយសារ​តែ​កីឡាករ​រូប​នេះ​បាន​រំលោភច្បាប់​ប្រកួត​ដោយ​ទាត់​ត្រូវ​ត្រឡោក​ការពារ​ប្រដាប់​ភេទ​កីឡាករ សេក គឹ​ម​សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្ត​សៀម​រាប​ម្ដង​ហើយ​ម្ដងទៀត ទោះបី​លោក​អាជ្ញាកណ្ដាល​ព្រមាន​ជា​ច្រើន​ដង​ក្ដី​។

ការ​ប្រកួត​រវាង​គូ​នេះ​មាន​សភាព​តឹងតែង​បំផុត​ចាប់តាំងពី​ទឹក​ទី​១​មក​ម៉្លេះ ។ កីឡាករទាំង​​ពីរ​បាន​បង្កើន​ការ​វាយលុក​ដាក់​គ្នា​មិន​ដក​ដៃ​ដោយ​ប្រើ​សុទ្ធតែ​ក្បាច់​ពិសេស​ៗ​ថែម​ទៀតផង ។ ចូល​ដល់​ទឹក​ទី​២ កីឡាករ លាភ សំណាង បាន​បង្កើន​ការ​វាយ​សម្រុក​កាន់តែ​ខ្លាំង ជា​ពិសេស​គេ​បាន​ប្រើ​ស្នៀត​ជើង​ទាត់​ទៅ​លើ​សេក គឹ​ម​សាន្ត មិន​ប្រណី​ឡើយ​។

ការ​ទាត់​មិន​កំណត់​គោលដៅ​ច្បាស់​លាស់​បែប​នេះ​ធ្វើ​ឱ្យ​ត្រូវ​ត្រឡោក​ការពារ​ប្រដាប់​ភេទ​សេក គឹ​ម​សាន្ត​ពេញទំហឹង បណ្ដាល​ឱ្យ​កីឡាករ​មក​ពី​ក្លិប​ខេត្តសៀមរាប​រូប​នេះ​ចុក​រមួល ត្រូវ​លោក​អាជ្ញាកណ្ដាល​ព្រមាន​ជា​លើក​ទី​១​។​ចូល​ដល់​ទឹក​ទី​៣​និង​ទី​៤​លាភ សំណាង នៅ​តែ​បន្ត​ប្រព្រឹត្ត​កំហុសឆ្គង​ដដែល​ៗ ប៉ុន្តែ​នៅ​ក្នុង​ទឹក​ទី​៤​នេះ​គឺ​ធ្ងន់ធ្ងរ​ជាង​ទឹក​ទី​២​និង​ទី​៣​ទៅ​ទៀត​រហូត​ដល់​ថ្នាក់​សេក គឹ​ម​សាន្ត ប្រកួត​លែង​កើត​តែ​ម្ដង​។

តាម​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មួយ​រូប​បានឱ្យ​ដឹង​ថា កីឡាករ លាភ សំណាង​ពិតជា​មាន​ចេតនា​បែប​នេះ​មែន ហើយ​បើសិនជា​គេ​មិន​មាន​ចេតនា​ទាត់​ឱ្យ​ត្រូវ​ត្រឡោក​ការពារ​របស់​គូ​ប្រកួត​ទេ​នោះ ហេតុ​អី​បានជា​អាជ្ញាកណ្ដាល​ព្រមាន​ច្រើន​លើក​ហើយ​នៅ​តែ​មិន​ស្ដាប់​។​ដូច្នេះ​ជ័យជម្នះ​ត្រូវ​ផ្ដល់​ឱ្យ​កីឡាករ សេក គឹ​ម​សាន្ត​ជា​អ្នក​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ។

នៅ​លើ​សង្វៀន​ដដែល​កីឡាករ​ឈាន ហុង​មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ មិន​ត្រឹមតែ​មិន​អាច​សងសឹក​បាន​សម្រេច​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​ត្រូវ​កីឡាករ​សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក វាយ​ត្រូវ​មួយ​កែង​បណ្ដាល​ឱ្យ​សន្លប់​ស្ដូក​នៅ​លើ​សង្វៀន​ត្រឹម​ទឹក​ទី​៣ ។ តាម​ពិត​ទៅ​គូ​នេះ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​កាល​ជាង​មួយ​ខែ​មុន ដោយ​កាល​ណោះ​កីឡាករ​ឈាន ហុង ត្រូវ​សួន ចាន់​នី វាយ​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​៤ ។ ចំណែក​កីឡាករ​ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ បាន​យកឈ្នះ​កីឡា​ករ ផា​ន រះ មក​ពី​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ