ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យពេចន៍​អ្នក​នាង អម្ពរ ទេវី បញ្ជាក់​នូវ​ទឹកចិត្ត​មហិមា​របស់​ប្តី​ចំពោះ​រូប​នាង និង​កូន​ៗ​ខ្លាំង​ប៉ុណ្ណា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​អ្នក​នាង អម្ពរ ទេវី បើ​ទោះបីជា​ចាក​ចេញពី​ទឹកដី​កំណើត​ទៅ​រស់នៅ​ឯនាយ​សមុទ្រ​ក្តី តែ​អ្នកគាំទ្រ​នៅ​តែ​ចង​ចាំ​អ្នក​នាង និង​តែងតែ​ស្វាគមន៍​នូវ​វត្តមាន​របស់​អ្នក​នាង​ក្នុង​ការ​សម្តែង​រឿង​ជា​បន្តបន្ទាប់ ជា​ពិសេស គឺ​បងប្អូន​ចង់​ដឹង​ខ្លាំង​អំពី​សុខទុក្ខ​តារា​សម្តែង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ជើង​ចាស់​ដ៏​ល្បីឈ្មោះ​អ្នក​នាង អម្ពរ ទេវី បើ​ទោះបីជា​ចាក​ចេញពី​ទឹកដី​កំណើត​ទៅ​រស់នៅ​ឯនាយ​សមុទ្រ​ក្តី តែ​អ្នកគាំទ្រ​នៅ​តែ​ចង​ចាំ​អ្នក​នាង និង​តែងតែ​ស្វាគមន៍​នូវ​វត្តមាន​របស់​អ្នក​នាង​ក្នុង​ការ​សម្តែង​រឿង​ជា​បន្តបន្ទាប់ ជា​ពិសេស គឺ​បងប្អូន​ចង់​ដឹង​ខ្លាំង​អំពី​សុខទុក្ខ​តារា​សម្តែង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​ពេញ​ដោយ​សមត្ថភាព​សម្តែង​ឥត​ខ្ចោះ តាំងពី​សម័យ​ចុងឆ្នាំ​៨០ ។

ថ្មី​ៗ​នេះ អ្នក​នាង អម្ពរ ទេវី បាន​បង្ហោះ​សារ​មួយ​ទៅ​កាន់​ស្វាមី​របស់​អ្នក​នាង​ដែល​ពាក្យពេចន៍​នៅ​ក្នុង​សារ​នោះ​បាន​បង្ហាញ​ដល់​អ្នកគាំទ្រ​បានដឹង​ថា អ្នក​នាង​ពិតជា​នារី​ដែល​មានសំណាង​បំផុត ដោយសារ​អ្នក​នាង​បាន​ទទួល​នូវ​ក្តី​ស្រលាញ់​ថ្នាក់ថ្នម​ពី​ស្វាមី ហើយ​កាន់តែ​ពិសេស​នោះ​ស្វាមី​អ្នក​នាង គឺ​ពិតជា​បុរស​ដែល​មាន​បេះដូង​ធំ​ទូលាយ ព្រោះ​លោក​បាន​បង្ហាញ​នូវ​ក្តី​ស្រលាញ់​មិនមែន​ចំពោះតែ​អ្នក​នាង អម្ពរ ទេវី នោះ​ទេ តែ​លោក​បាន​ធ្វើ​គ្រប់យ៉ាង​ដល់​អ្នក​មានគុណ និង​កូន​ៗ​រហូត​អ្នក​នាង អម្ពរ ទេវី ដាច់​ចេញ​បញ្ចេញ​សារ​ចែក​ជូន​មហាជន​បានដឹង​ថា ស្វាមី​របស់​អ្នក​នាង​ជា​មនុស្ស​ប្រុស​មាន​ទឹកចិត្ត​សន្តោស​មេត្តា​យ៉ាងណា​នោះ ។

តារា​សម្តែង​ស្រី​ជើង​ចាស់​ដែល​នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​សម្តែង និង​បន្ត​មានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​មហាជន​បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ចំ​ថ្ងៃ​ខួបកំណើត​របស់​ស្វាមី​អ្នក​នាង​ថា «Happy birthday to my be loved Husband ។ រីករាយ​ថ្ងៃ​រំលឹក​ខួបកំណើត ស្វាមី​ជាទី​ស្រឡាញ់ ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេសរ​បស់បង អូន​សូម​បួងសួង​ជូនពរ​ដល់​បង សូម​មាន សុខភាព​ល្អ អាយុ​យឺនយូរ​អស់​កាល​អង្វែង និង​សំរេច​ជោគជ័យ ទទួល​លាប​ហូរ​ចូល​រាល់​គ្រប់​ការងារ​របស់​បង ថ្ងៃនេះ ភរិយារ​បស់បង​ចង់​ប្រាប់​បង​ថា ៖ បង​ជា​បុរស​គួរ​អោយ​ស្រលាញ់ ជា​ឧត្តម​ស្វាមី ជា​ឪពុក​ល្អ រស់នៅ​ជាមួយ​បង អូន និង​កូន​សប្បាយ និង​មាន​ភាព​កក់ក្ដៅ​!! សូម​អរគុណ​ដែល​បង​មើលថែរ​អូន និង​កូន និង​អ្នក​ម្ដាយ​អូន ប្រកបដោយ​សេចក្ដីសុខ I love you so much Happiest of birthdays my love.»

ក្រោយ​ការ​បង្ហោះ​នូវ​រូបភាព​របស់​ស្វាមី និង​ពាក្យពេចន៍​ផ្អែម​ល្អែ​ម​នោះ គេ​សង្កេត​ឃើញ​មិត្ត​រួម​អាជីព​របស់​អ្នក​នាង អម្ពរ ទេវី ជា​ច្រើន​រូប រួម​ទាំង​លោក​ទេព រិ​ន​ដា​រ៉ូ ដៃគូ​សម្តែង​ដ៏​សាក​សម​របស់​អ្នក​នាង​បាន​ចូលរួម​ត្រេកអរ និង​ជូនពរ​គូ​ស្វាមីភរិយា​នូវ​ជីវិត​គូ​ដ៏​ល្អ និង​មានសំណាង​រៀង​រហូត​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ