ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ដី​រេ​ចង្កូត​ធ្លាក់​ចូល​រណ្ដៅ​ដី​ទាំង​កំរោល​លិច​ចូល​ទឹក ឯ​ម្ចាស់​លោត​ចេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី​ធុន​យក្ស​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ពុំ​ដឹង​ថា អ្នកបើកបរ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ទេ ក៏​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ចាស់​មួយ​កន្លែង​ដែល​មានទឹក និង​ជម្រៅ​ដល់​ក្បាល​ប្រេត បណ្ដាល​ឲ្យ​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្តង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី​ធុន​យក្ស​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ពុំ​ដឹង​ថា អ្នកបើកបរ​ស្រវឹងស្រា ឬ​ងងុយដេក​នោះ​ទេ ក៏​ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ចាស់​មួយ​កន្លែង​ដែល​មានទឹក និង​ជម្រៅ​ដល់​ក្បាល​ប្រេត បណ្ដាល​ឲ្យ​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្តង មើល​ពុំ​ឃើញ​ឡើយ​។ ប៉ុន្តែ​ជា​សំណាងល្អ មិន​បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​រង​របួស ឬ​បាត់បង់​ជីវិត​ស្លាប់​នោះ​ឡើយ ព្រោះ​តៃកុង​រថយន្ត​នោះ​បាន​លោត​ចេញពី​ក្នុង​រថយន្ត​ដោយ​សុវត្ថិ​ភាព ទើប​រួច​ពី​សេចក្ដីស្លាប់​ដោយ​ការ​ឈ្លក់ទឹក​។

ហេតុការណ៍​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុង​សង្កាត់​ព្រែក​កំពឹស រាជធានី​ភ្នំពេញ​។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​បាន​ស្គាល់​ថា​រថយន្ត​ដែល​ធ្លាក់ទឹក​នេះ​ម៉ាក​អ្វី និង​ពាក់​ស្លាក​លេខ​ប៉ុន្មាន​នោះ​ទេ? គ្រាន់តែ​ដឹង​ថា ជា​រថយន្ត​បែន​យី​ឌុ​ប​ដឹក​ដី និង​សង្ស័យ​ថា ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព្រោះ​តាម​ផ្លូវ​នោះ​មាន​រថយន្ត​ដឹក​ដី​ទៅ​មក​ជាប់​មិន​ដាច់​ដូច​ជា​ហ្វូង​សត្វ​កណ្ដៀរ ហើយ​ជាង​៩០​ភាគរយ គឺ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​។

អ្នក​ភូមិ​បន្ត​ថា ដោយឡែក​នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​នេះ បើកបរ​ក្នុង​ល្បឿន​លឿន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវលំ ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ពុំ​ដឹង​ថា អ្នកបើកបរ​ងងុយដេក ឬ​ស្រវឹងស្រា​ទេ ក៏​ស្រាប់តែ​រេ​ចង្កូតរ​ធ្លាក់​ផ្លូវ រួច​ចូល​ទៅ​ក្នុង​រណ្ដៅ​ដី​ដែល​មានទឹក​ទាំង​កម្រោល និង​លិច​បាត់​ទៅ​ក្នុង​ទឹក​ជម្រៅ​ដ៏​ជ្រៅ​នោះ​តែ​ម្តង ប៉ុន្តែ​សំណាងល្អ ដែល​អ្នកបើកបរ​បាន​លោត​ចេញពី​ក្នុង​រថយន្ត​ទាន់ ដោយ​មិន​បាន​រង​របួស​ឡើយ ទើប​រួច​ពី​សេចក្ដីស្លាប់​ដោយ​ការ​ឈ្លក់ទឹក​។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កាន់​ទីតាំង​កន្លែង​កើតហេតុ​ត្រួតពិនិត្យ​ជាក់ស្ដែង ហើយដោយ​សារ​តែ​ពុំ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស និង​ខូចខាត​ដល់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ទើប​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​ចាត់ចែង​យក​រថយន្ត​ឡើងគោក​ដោយ​ខ្លួនឯង​។ បន្ទាប់​មក ម្ចាស់​រថយន្ត​បាន​ជួល​អ្នកជំនាញ​ខាង​មុជទឹក​ចុះ​រាវរក​រថយន្ត និង​ហៅ​រថយន្ត​ស្ទូច ដើម្បី​ទៅ​ស្ទូច​យក​រថយន្ត​ឡើងគោក​វិញ រួច​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ