ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួនបុរសម្នាក់ ក្រោយ​ម្ចាស់ឃ្លាំងប្តឹង​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ផ្សេង​ទៀត បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ផ្ទុក​សម្ភារៈ​បាន​មួយ​ថ្ងៃ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​តាម​វិធាន​ការ​ជំនាញ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែកញ្ញា ឆ្នាំ​២០២០ រួច​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ផ្សេង​ទៀត បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​ផ្ទុក​សម្ភារៈ​បាន​មួយ​ថ្ងៃ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ធ្វើការ​ស្រាវជ្រាវ​តាម​វិធាន​ការ​ជំនាញ រហូត​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​បាន​​កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែកញ្ញា ឆ្នាំ​២០២០ រួច​នាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ។

​លោក​វរ​ស​នី​យ៍​ត្រី​នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ យុន កែវ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្តឹង​ថា​ មាន​ករណី​ក្រុមជនសង្ស័យ​លួច​គាស់​ឃ្លាំង​របស់​គាត់ កាលពី​យប់​ថ្ងៃ​ទី​១៦​ខែកញ្ញា ឆ្នាំ​២០២០ យក​អស់ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ឃ្លាំង​ជា​ច្រើន​រួច​មក​។​

លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ រហូត​ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​មុខសញ្ញា ជនសង្ស័យ​ម្នាក់​ឈ្មោះ វង្ស និ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត បន្ទាយ​មាន​ជ័យ ​កាលពី​វេលា​ម៉ោង​១០​និង​១៣​នាទី​ថ្ងៃ​ទី​១៧​ខែកញ្ញា ឆ្នាំ​២០២០ ហើយ​បានដកហូត​​វត្ថុ​តាង​ដែល​លួច​បាន​បញ្ជូន​មក​​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​។

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​វង្ស និ​ត បាន​សារភាព​ថា ខ្លួន​រួម​ទាំង​បក្ខពួក​ផ្សេង​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ឃ្លាំង​របស់​​ជនរងគ្រោះ​ប្រាក​ដែ​មែន ដោយ​យក​បាន​ប្រេង​បូ​ប​ក្នុង​កា​ដុ​ង​ចំណុះ​១៨​លី​ត្រ ចំនួន​១៨​កា​ដុ​ង​, អា​គុយ​៧០​អំពែ ចំនួន​៨​គ្រាប់​, ​ដូ​យ​រថយន្ត​៣០​តោន ចំនួន​២​, ម៉ូ​ទ័​រ​កាត់​ដែក​ចំនួន៣​គ្រឿង​​, ម៉ូ​ទ័​រលាង​រថយន្ត​ចំនួន​៥​គ្រឿង​, ឌី​ណា​ម៉ូ​រថយន្ត​ចំនួន​៤​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

​លោក​វរសេនីយ៍ត្រី​នួន នី​ណា​រ៉ូ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ​ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព របស់​ជនសង្ស័យ រួម​មាន​ទាំង​វត្ថុ​តាង កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​បាន កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​និង​បាន​រៀបចំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់​ហើយ​ដែរ ​។ ​ចំណែក​សម្ភារៈ​វត្ថុ​តាង​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ