ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​រឿងរ៉ាវ​ខ្លះ​ៗ​ដែល​ព្រះសង្ឃ​សុគត​ដោយ​ត្រូវ​ភ្លើង​ឆេះ​សុះ​ព្រះ​កាយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មិន​មានការ​សន្និដ្ឋាន​ជាក់លាក់​ណាមួយ ជុំវិញ​ករណី​ព្រះសង្ឃ​ដុត​ព្រះ​កាយ​នៅ​ក្នុង​ «​វត្ត​កណ្ដាល​» ក្នុង​ក្រុង​បាត់ដំបង ភ្លាម​ៗ​​ក្រោយ​ពេល​កើតហេតុ​នោះ​ទេ។ ប៉ុន្តែនា​​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា នេះ​…

ខេត្តបាត់ដំបង​ ៖ មិន​មានការ​សន្និដ្ឋាន​ជាក់លាក់​ណាមួយ ជុំវិញ​ករណី​ព្រះសង្ឃ​ដុត​ព្រះ​កាយ​នៅ​ក្នុង​ «​វត្ត​កណ្ដាល​» ក្នុង​ក្រុង​បាត់ដំបង ភ្លាម​ៗ​​ក្រោយ​ពេល​កើតហេតុ​នោះ​ទេ។ ប៉ុន្តែនា​​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា នេះ​ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​បឋម​ ដោយ​យោង​សំដី​របស់​ក្រុម​គ្រួសារ​ថា ព្រះសង្ឃ​នាម ហ៊ា​ត ហ៊ា​ក់ ទំនង​ធ្វើ​អត្តឃាត​ដោយសារ​តែ​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ ដែល​រស់នៅ​ឯ​ស្រុក​កំណើត​ ។

អធិការ​ក្រុង​បាត់ដំបង លោក ឆាង វណ្ណ​ឆៃ បាន​ស្រង់​សំដី​សាច់ញាតិ​ជន​រង​គ្រោះ មក​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ​ថា ការ​សម្រេចចិត្ត​ធ្វើ​អត្តឃាត ដោយ​ប្រើ​វិធី​ដុត​ព្រះ​កាយ​នៅ​ក្នុង​កុដិ របស់​ព្រះ​តេជគុណ ហ៊ា​ត ហ៊ា​ក់ ទំនង​បណ្ដាល​មក​ពី​មាន​វិបត្តិ​នៅ​ក្នុង​គ្រួសារ​ ។ លោក​ឆាង វណ្ណ​ឆៃ បាន​ថ្លែង​ថា ក្រោយ​ពេល​កើតហេតុ លោក​បាន​ជួប​ជាមួយ​ក្រុម​គ្រួសារ​ព្រះ​តេជគុណ​រង​គ្រោះ ដោយ​បាន​រៀបរាប់​អំពី​រឿងរ៉ាវ​ខ្លះ​ៗ ដែល​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​របស់​ព្រះ​តេជគុណ ហ៊ា​ត ហ៊ា​ក់​។ លោក​អធិការ​បាន​ស្រង់​សំដី បងប្រុស​ជន​រង​គ្រោះ ដែល​ជា​អ្នកបួស​ដែរ គង់នៅ​វត្ត​មួយ​ក្នុង​ខេត្តបន្ទាយ​មានជ័យ​។

បងប្រុស​ជន​រង​គ្រោះ ​(​ហ៊ា​ត ហ៊ា​ក់​) បាន​ប្រាប់​លោក​យ៉ាង​ដូច្នេះ​ថា «​កន្លង​មកនេះ ប្អូនស្រី​របស់​ព្រះ​អង្គ និង​ជា​ប្អូន​របស់​ហ៊ា​ត ហ៊ា​ក់ ផង​ដែរ តែង​ទូរស័ព្ទ​សុំ​ប្រាក់​ពី​ព្រះ​តេជគុណ ហ៊ា​ត ហ៊ា​ក់ ជា​ញឹកញាប់ តែ​ព្រះ​អង្គ​មិន​បានដឹង​រឿង​លំអិត​ជាង​នេះ​ទេ ស្រាប់តែ​ក្រោយមក ​ប្អូនប្រុស​ព្រះ​អង្គ នាម ហ៊ា​ត ហ៊ា​ក់ សម្រេចចិត្ត​ធ្វើ​អត្តឃាត​
បែប​នេះ​»​ ។ លោក​អធិការ​រូប​នេះ បាន​បន្ថែម​ថា ព្រះ​អង្គ​ដែល​ត្រូវជា​បងប្រុស​របស់​ព្រះ​តេជគុណ ហ៊ា​ត ហ៊ា​ក់ មិន​បាន​ផ្ដល់​ព័​ត៏​មាន​លំអិត​ជាង​នេះ​ទេ តែ​បាន​ដាក់​ការ​សង្ស័យ​បែប​នេះ​ជុំវិញ​ការ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​របស់​ប្អូនប្រុស​ព្រះ​អង្គ​។

ព្រះ​តេជគុណ ហ៊ា​ត ហ៊ា​ក់ ព្រះ​ជន្ម​២១​វស្សា បាន​ធ្វើ​អត្តឃាត ដោយ​ប្រើ​វិធី​ដុត​ព្រះ​កាយ​នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ កាលពី​វេលាម៉ោង​១១ ​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ កញ្ញា នៅ​ក្នុង​វត្ត​កណ្ដាល ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។ បើ​យោង​តាម​របាយ​ការ​សមត្ថកិច្ច​នៅ​ក្នុង​ហេតុ​ការ​ណ៍​ដ៏​រន្ធត់​នេះ គឺ ព្រះ​តេជគុណ កែវ សុ​ពង់ ចៅអធិការ​វត្ត​កណ្ដាល​នេះ បានឃើញ​ព្រឹត្តិ​ហេតុនេះ​មុនគេ​។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា ដំបូង​ព្រះ​អង្គ​បានឃើញ​ផ្សែង​ខ្មូ​ល​ខ្មាញ់​បាញ់​ចេញពី​ក្នុង​កុដិ​លេខ​២ របស់​ព្រះ​អង្គ ហ៊ា​ត ហ៊ា​ក់ គង់នៅ​។

ព្រះ​អង្គ​បញ្ជាក់​ថា ពេល​នោះ ​ព្រះ​អង្គ​បាន​ស្រែក​ប្រាប់​ទៅ​សាម​នេ​នានា​នៅ​ល​ក្នុង​វត្ត​ឲ្យ​ជួយ​មើល​ផ្សែងហុយ​ទ្រលោម​នោះ​។ ព្រះ​តេជគុណ កែវ សុ​ពង់ បាន​ប្រាប់​សមត្ថកិច្ច​ទៀត​ថា ព្រះ​អង្គ​បាន​ឡើង​ទៅ​លើ​កុ​ដ​នោះ ស្រាប់តែ​ត្រូវ​ចាក់​គន្លឹះទ្វារ​ពី​ខាងក្នុង ដែល​មាន​អណ្ដាតភ្លើង​កំពុង​ឆាបឆេះ​ផង​។ ប៉ុន្តែ​ពេល​គាស់​ទ្វារ​បើក​មើល ស្រាប់តែ​ឃើញ​ព្រះ​អង្គ ហ៊ា​ត ហ៊ា​ក់ បាន​ស្លាប់​ក្នុង​អណ្ដាតភ្លើង ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ស្បង់​ចីវរ​ជាប់​ខ្លួន​ផង​នៅ​លើ​គ្រែ​។ ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​អាណោច​អ​ធ័​ម​បែប​នេះ ទាំង​ព្រះ​អង្គ ទាំង​សមត្ថ​កិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ភ្លាម​ៗ​ថា «​ព្រះ​អង្គ​ហ៊ា​ត ហ៊ា​ក់ បាន​ធ្វើ​អត្តឃាត​ដុត​ខ្លួនឯង តែ​គ្មាន​នរណា​បានដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ព្រះ​អង្គ​សម្រេច​បញ្ចប់ជីវិត​បែប​នេះ​ទេ​»​។

យ៉ាងណា​ក៏​ដោយ ​ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ធ្វើ​អត្តឃាត ដោយ​ដុត​ព្រះ​កាយ​របស់​ព្រះ​តេជ​គុណ ហ៊ា​ត ហ៊ា​ក់ ខាងលើ​នេះ មាន​តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប៉ុណ្ណោះ ទើប​អាច​ដឹង​ពី​មូលហេតុ​ពិតប្រាកដ រីឯ​ការ​សន្និដ្ឋាន​របស់​លោក​អធិការ​ក្រុង​បាត់ដំបង គ្រាន់តែ​ជា​ការ​ស្រង់​សំដី​ពី​សាច់ញាតិ ដែល​បាន​បង្ហាញ​ពី​រឿងរ៉ាវ​ខ្លះ​ៗ​ដែល​បាន​កើតឡើង​មុន​ពេល​ព្រះ​អ្គ ហ៊ា​ត ហ៊ា​ក់ ធ្វើ​អត្តឃាត​។ បើ​តាម​មន្ត្រី នៃ​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត បាន​ប្រាប់​ថា សព​ភិក្ខុ ហ៊ា​ត ហ៊ា​ក់ ត្រូវ​បាន​ក្រុម​គ្រួសារ ក៏​ដូច​មន្ត្រី​សង្ឃ បាន​សម្រេច​រៀបចំ​ធ្វើបុណ្យ នៅ​ក្នុង​វត្ត​កណ្ដាល ដែល​ជាទី​កន្លែង ដែល​ព្រះ​អង្គ​គង់​ស្នាក់​នៅ​ស​ណ្ដោះ​អាសន្ន ដើម្បី​រៀនសូត្រ ហើយ​ក៏​ជាទី​កន្លែង​ដែល​សង្ឃ​អង្គ​នេះ​បញ្ចប់ជីវិត​ខ្លួន​ឯក​ដែរ​ ៕

អត្ថបទសរសេរ ដោយ