ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​អ្វី? ជា វិបុល បួស​ជា​ព្រះ​សង្ឃ ខណៈ​ទើប​ផ្អែម​ល្អែ​ម​នឹង​ភរិយា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទើបតែ​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​ជាមួយ​ភរិយា​អ្នក​នាង គង់ សុ​ជាតិ នៅ​លើ​កោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ត្រឡប់​មក​ពី​ដំណើរ​កំសាន្ត​វិញ​ពិធីករ​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព លោក ជា វិបុល…

រាជធានី​ភ្នំពេញ ៖ ទើបតែ​បង្ហាញ​ពី​ភាព​ស្និត​ស្នាល​ជាមួយ​ភរិយា​អ្នក​នាង គង់ សុ​ជាតិ នៅ​លើ​កោះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង ស្រាប់តែ​ត្រឡប់​មក​ពី​ដំណើរ​កំសាន្ត​វិញ​ពិធីករ​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព លោក ជា វិបុល បាន​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ​ទៅ​វិញ​។

អ្នក​នាង គង់ សុ​ជាតិ ដែល​ជា​ពិធី​ការិនី​ចាស់វស្សា​បាន​បង្ហោះ​នូវ​រូបភាព​ជា​ច្រើន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា នូវ​រូបភាព​ស្វាមី​របស់​នាង​បាន​កោរសក់​ដ៏​ស្រស់​ស្អាត និង​បោះបង់​ចោល​នូវ​សម្លៀក​បំពាក់​ហឹ​ក​ហារ​ឡូយឆាយ មក​សាង​ផ្នួស​ធ្វើ​ជា​ព្រះសង្ឃ បំរើ​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​។

យ៉ាងណាមិញ នៅ​ជុំវិញ​ការ​ស្នា​ង​ផ្នួស​បួស​ជា​សង្ឃ​នេះ​ផង​ដែរ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទៅ​ដល់​មហាជន អ្នកគាំទ្រ​ជា​ខ្លាំង​ថា តើ​មាន​មូលហេតុ​អ្វី? បានជា​លោក​ជា វិបុល បុរស​សង្ហារ ដែល​តែងតែ​កាន់​ក្បាល​ម៉េ​ក្រូ​លើ​ឆាក​លេងសម្តី​ក្នុង​កម្មវិធី​ធំ​ៗ​ជា​ច្រើន បែរជា​សម្រេចចិត្ត​ទៅ​បួស ឬ​ក៏​មានរឿង​បែកបាក់​ស្ងាត់​ៗ​ជាមួយនឹង​អ្នក​នាង​គង់ សុ​ជាតិ ឬ​ក៏​មាន​បញ្ហា​ធំដុំ​អ្វី​ដែល​លោក​ត្រូវ​ទៅ​ស​ង្ងំ​ក្នុង​ភាព​ជា​សង្ឃ ដើម្បី​សិក្សា​រៀនសូត្រ​វិន័យ​ធម៌​នោះ ។

ជុំវិញ​បញ្ហា​ច​ម្ង​ល់​របស់​មហាជន​អំពី​ហេតុផល​ដែល​រុញច្រាន​លោក ជា វិបុល កោរសក់ និង​ក្លាយជា​ព្រះសង្ឃ​មួយ​អង្គ​នេះ ត្រូវ​បាន​អ្នក​នាង គង់ សុ​ជាតិ បញ្ជាក់​ថា គឺ​ស្វាមី​អ្នក​នាង មិន​បាន​ឈឺចិត្ត​ស្អិត​ទ្រូង​រឿង​ផ្លូវលោក​នោះ​ទេ តែ​ស្វាមី​របស់​នាង​បួស​មួយ​រយៈពេល​ខ្លី ដើម្បី​សងគុណ​ឪពុក​ម្តាយ ។

អ្នក​នាង គង់ សុ​ជាតិ បាន​រៀបរាប់​ទៀត​ថា «​សូម​អោយ​សទ្ធា​បុណ្យ​នៃ​ការ​បួស​របស់​លោក​បង បានជា​ផល​បុណ្យ​អោយ​បានជា​កុសល​ដ៏​ថ្លាថ្លៃ និង​បានជា​ការ​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនា​»​។
គង់ សុ​ជាតិ និយាយ​បន្ត​ថា « លោក​បង ជា វិបុល សម្រេចចិត្ត​សាង​ផ្នួស​៣​ស​ប្តា​ហ៍ ដោយ បាន​សុំ​ច្បាប់​ការងារ​រួចរាល់​។ ក្រៅពី​មាន​ស្វាមី​បួស ក៏​មាន​ប្អូនប្រុស អ្នក​នាង​បួស​ដែរ ដើម្បី សងគុណ​ម្តាយ​ឪពុក​។ នេះ​ជា​បំណង​ដែល​លោក​បង​បុល ចង់​បំពេញ​យូរ​មក​ហើយ ទើបតែ​មាន​ពេល​។

ការ​បួស​នេះ តាំងធម៌​វិន័យ​នៅ​វត្ត (​គល់​ទទឹង​) ដោយ​បំណង​សំខាន់​សងគុណ​ឪពុក​ម្តាយ និង​រឿង​សំខាន់​ៗ ដែល​ធ្លាប់​បន់​ពី​មុន​មក​។ ពេល​កោស​ក់​បួស​មាន​ព្រះសង្ឃ​សូត្រធម៌ តា​អាចារ្យ សូត្រ​ដែរ​។

ពេល​នោះ បាន​លើក​រៀបរាប់​ពី​គុណមាតា​បិតា​ភ្លាម​ៗ លោក បង វិបុល ក្តុកក្តួល រលីងរលោង​ទឹកភ្នែក​ស្រក់​មក​។ ឯ​អ្នក​នាង ជា ភរិយា ឃើញ​បែប​នេះ ក៏​ក្តុកក្តួល​អួល​ដើម​.​ក មួយ​ផ្នែក​ដែរ​។
យ៉ាងណា លោក​បង​បុល បាន​បំពេញ​បំណង​ជូន​មាតាបិតា​តាម​ក្បួន​សាសនា​បុរាណ​យើង​រួចរាល់ នេះ​ជា​សទ្ធា​ជ្រះថ្លា​មួយ​។

គួរ​រំលឹក​ថា រវាង គង់ សុ​ជាតិ និង ជា វិបុល ក៏​ធ្លាប់​ប៉ះពាល់​ភាព​ប្រេះឆា​គ្នា​រឿង​ស្នេហា​។ ក្រោយ​មក​បាន​សម្រួល​គ្នា​ត្រូវរ៉ូវ​វិញ ក៏​កាន់តែ​ផ្អែមល្ហែម​គ្នា ចាក់ទឹកមិនលេច ខ្លាំង​ជាង​ក្មេង​ៗ​ទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ