ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក​កន្លែង​ងូតទឹក​កម្សាន្ត​សមប្រកប​សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ

9 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក ជា​រមណីយដ្ឋាន​មាន​ប្រជាប្រិយភាព​ជាងគេ ក្នុង​ចំណោម​រមណីយដ្ឋាន ធំ​ៗ​ចំនួន​៣​ទៀត​ក្នុង​ខេត្តស្ទឹង ត្រែង។

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក ជា​រមណីយដ្ឋាន​មាន​ប្រជាប្រិយភាព​ជាងគេ ក្នុង​ចំណោម​រមណីយដ្ឋាន ធំ​ៗ​ចំនួន​៣​ទៀត​ក្នុង​ខេត្តស្ទឹង ត្រែង។

អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​របស់​អ្នកទេសចរ​នោះ​គឺ «​កោះ​ភ្លុក​» ជា​កោះ​មួយ​នៅ​កណ្តាល​ទន្លេសេសាន មាន​ទឹកថ្លា​ឆ្វង់​ហូរ រឹម​ៗ​លើ​ផ្ទាំង​ថ្ម ដែល​អ្នក ទេស ចរ​ជាតិ​ទៅ​កម្សាន្ត​បាន​នា​រដូវប្រាំង ជា​ពិសេស​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន និង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ។

រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក មាន​ចម្ងាយ​ពី​ក្រុង​ស្ទឹង​ត្រែង ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៨ ។

តាម​សៀវភៅ​ដែល​ចងក្រង​ឡើង​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ដើម​ឡើយ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន​ជា​តំបន់​ដាច់​ស្រយាល​ជាងគេ ដែល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មិន​ដែល​បាន​ស្គាល់ ហើយ​ជា​តំបន់​ដែល​មាន​ជនជាតិភាគតិច​ឡាវ​រស់នៅ និយាយ​តែ​ភាសា​ឡាវ​លាយ​ភាសា​ខ្មែរ ដែល​ពួក​គេ​ប្រកប​របរ​ធ្វើ​កសិកម្ម ហើយ​ការ​ធ្វើ​ដំណើរ​មក​ក្រុង​ស្ទឹង​ត្រែង ម្តង​ៗ គឺ​មាន​តែ​ផ្លូវ​រទេះគោ និង​ធ្វើ​ដំណើរ​តាម​ទូក​ប៉ុណ្ណោះ ។
រហូត​ដល់​ឆ្នាំ​២០០៧ ក្នុងអំឡុងពេល​លោក ឡូយ សុ​ផាត ជា​អភិបាលខេត្ត បាន​សម្លឹង​ឃើញ​ថា ភូមិ​ភ្លុក​ជា​តំបន់​មាន​សក្តានុពល លើ​វិស័យ​ទេសចរណ៍ លោក​ខិតខំ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ក្រាល​ក្រួស​ក្រហម រួចរាល់​ជា​ស្ថាពរ​នា​ឆ្នាំ​២០០៨ រួច​បាន​ប្រមែប្រមូល​ជនជាតិភាគតិច​ឡាវ ក្នុងភូមិ​នោះ​សង់​ជា​តូប​នៅ​លើ​កោះ​ភ្លុក ដោយ​មាន​ស្ពាន​សម្រួល​ដល់​អ្នកទេសចរ​ឆ្លង កាត់ ។ ចាប់ពី​ពេល​នោះ​មក​អ្នកទេសចរ​ជាតិ​មានការ​ចាប់អារម្មណ៍ បាន​នាំ​គ្នា​ទៅ​កម្សាន្ត ហើយ​មាន​កំណើន​ពី​១​ឆ្នាំទៅ​១​ឆ្នាំ ។

លោក​ទួន ថាំង មេឃុំ​ភ្លុក រំពឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ រមណីយដ្ឋាន​បុប្ផា​កោះ អាច​ទទួល​បាន​អ្នកទេសចរ​ក្នុង​១​ថ្ងៃ​៣០០០​នាក់ ។ ចំពោះ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​កន្លង​មក រមណីយដ្ឋាន​មួយ​នេះ​ទទួលភ្ញៀវ​ក្នុង​១​ថ្ងៃ​២០០០​នាក់ ។

លោក​ទួន ថាំង មេឃុំ​ភ្លុក បញ្ជាក់​ឱ្យ​ដឹង​ថា «​លក្ខណៈ​ពិសេស​នៃ​រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក​គឺ ទី​១ ទឹកថ្លា ដូច្នេះ​ដាក់​ឈ្មោះ​ថា «​ទឹកថ្លា​បុប្ផា​ភ្លុក​» ទី​ពីរ មាន​តំបន់​កម្សាន្ត​ធម្មជាតិ ក្រៅពី​ក្យូ​ស មាន​ម្លប់ឈើ មាន​កោះ​ជា​ច្រើន ដែល​ភ្ញៀវ​ចាប់អារម្មណ៍​» ។

រមណីយដ្ឋាន​បុប្ផា​កោះ​ភ្លុក ទាក់ទាញ​ចិត្ត​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​លេង​កម្សាន្ត​លំហែកាយ​សប្បាយ​ក្នុង​អារម្មណ៍ គយគន់​មើល​ទេសភាព ។ មិន​ត្រឹមតែ​ទទួល​បាន​អារម្មណ៍​ស្រស់​ត្រ​កាលពី​ខ្យល់​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ងូតទឹក​លេង​កម្សាន្ត ប្រឡែង​លេង​ជាមួយ​ទឹក​ហូរ រឹម​ៗ និង​មាន​ផ្ទាំង​ថ្ម​នៅ​ពី ក្រោម ៕