ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ចុះ​ត្រួតពិនិត្យ​ផ្លូវ ដែល​ទឹក​កំពុង​ជន់​លិច​ក្នុងភូមិ​ចុង​ថ្នល់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ បាន​ដឹកនាំ​មន្ត្រី​សាលា​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក សុខ សម្បត្តិ បាន​ដឹកនាំ​មន្ត្រី​សាលា​ខណ្ឌ និង​សង្កាត់ ចុះ​ត្រួតពិនិត្យ​ផ្លូវ និង​ការ​ដាក់​លូ​រំដោះ​ទឹក ដែល​កំពុង​ជន់​លិច​ចំណុច​ផ្លូវ​វៀង​ស្ពាន ដែល​កំពុង​សាងសង់​ជាប់​ព្រំប្រទល់​ជាមួយនឹង​ខណ្ឌ​កំ​បូល ស្ថិត​ក្នុងភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

លោក សុខ សម្បតិ បាន​ណែនាំ​ទៅ​ដល់​ចៅសង្កាត់​ព​ន្សាំ​ង​ត្រូវ​ពិនិត្យ និង​តាមដាន​ទឹក​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ឲ្យ​បាន​ជាប់​ជា​ប្រចាំ នៅ​តំបន់​ណា ដែល​ជន់​លិច ដោយសារ​ពុំ មាន​លូ​បង្ហូរ ចំពោះ​មុខ​នេះ ត្រូវ​កាយ​ប្រឡាយ​ទៅ​កាន់​ប្រឡាយ​មេ ដើម្បី​រំដោះ​ទឹក​ចេញ ពិសេស​គឺ​ផ្លូវ​ដែល​ទទួល​រង​នូវ​ការ​លិច​ទឹក ។

ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​ធ្វើ​ស្ពាន​នៅ​ភូមិ​ចុង​ថ្នល់ ត្រូវ ដាក់​លូ​មុខ​១​ម៉ែត្រ​ឱ្យ​បាន​២​កង់ ហើយ​ត្រូវ​កាយ​ផ្លូវទឹក​ឱ្យ​បាន​ហូរ​ខ្លាំង​ដើម្បី​កុំឱ្យ​ស្ទះ ព្រោះថា ទឹកភ្លៀង​មិន​ទាន់​បាន​បញ្ចប់​នៅឡើយ​ទេ ដូចនេះ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ នឹង​ទទួល​រង នូវ​ការ​លិចលង់​។

ជាមួយ​គ្នា​នេះ​ដែរ លោក​អភិបាល​ខណ្ឌ និង​ក្រុមការងារ​ក៏​បាន​ទៅ​ពិនិត្យ​មើល​ស្រះ​រណ្តៅ​តា​កៅ ដែល​ដាក់​លូ​មួយ​កង់​ទឹក​ហូរ​មិន​ទាន់ ហើយ​លោក​ក៏​បាន ធ្វើការ​ណែនាំ​ឱ្យ​ដាក់ លូ​បន្ថែម​១​កង់​ទៀត ដើម្បី​បង្ហូរទឹក​ឱ្យ​បាន​លឿន ។

លោក​បញ្ជាក់​ថា បើ​យើង​មិន​ការពារ​ដូចនេះ​ទេ ការ​ជន់​លិច​វា​នឹង​ធ្វើ​ឱ្យ​ខូច​ថ្នល់​ផង និង​ខាតបង់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ថែម​ទៀត​ផង​ដែរ ។ ព្រោះ​កន្លង​មក ពេល​ធ្លាក់​ភ្លៀង​ម្តង​ៗ ទឹក​ដក់​ពេញ​ផ្លូវ​លិចលង់​លំនៅ​ឋាន ដោយសារ​តែ​គ្មាន​ប្រព័ន្ធ​លូ​គ្រប់ គ្រាន់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ពិបាកធ្វើ​ដំណើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ