ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​ស្វាយចេក នាំ​យកនំ​អន្សម​ចែក​ដល់​យុវជន​ដែល​កំពុង​អប់រំ​ផ្ដាច់​សារធាតុ​ញៀន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក លឿង សុ​ភក្តិ អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយចេក នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែកញ្ញា…

ខេត្តបន្ទាយមានជ័យ ៖ លោក លឿង សុ​ភក្តិ អភិបាល នៃ​គណៈ​អភិបាលស្រុក​ស្វាយចេក នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ស្រុក​ស្វាយចេក នាំ​យកនំ​អន្សម​គ្រប់​ប្រភេទ​ចំនួន​២០០​នំ មក​ចែក​ជូន​ដល់​យុវជន​ដែល​កំពុង​អប់រំ​ផ្ដាច់​សារធាតុ​ញៀន​នៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។ នៅ​ក្នុង​ពិធី​នេះ​ផង​ដែរ ក៏​មាន​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​អស់លោក​ជា​មេបញ្ជាការ​រង​បាន​ទទួល​ស្វាគមន៍ ក្រុមការងារ​រដ្ឋបាល​ស្រុក​ស្វាយចេក​ដោយ​ក្តី​រីករាយ​ផង​ដែរ​។

ថ្លែង​នា​ឱកាស​នោះ លោក លឿង សុ​ភក្តិ អភិបាលស្រុក​ស្វាយចេក បាន​ជម្រាប​ជូន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ថា​៖ នៅ​ឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​នេះ លោក និង​ក្រុមការងារ បាន​នាំ​យកនំ​អន្សម​គ្រប់​ប្រភេទ​សរុប​ចំនួន​២០០​នំ មក​ចែក​ជូន​ដល់​យុវជន​ដែល​កំពុង​អប់រំ​ផ្ដាច់​សារធាតុ​ញៀន​នៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​អភិបាលស្រុក ក៏​បាន​ផ្តាំផ្ញើ​ដល់​យុវជន​ទាំងអស់​ដែល​កំពុង​អប់រំ​ផ្តាច់​គ្រឿងញៀន​ត្រូវ​តែ​តស៊ូ និង​ខិតខំ​កែខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​ពេល​ធ្វើ​សមា​ហរ​ណ​ក​កម្ម​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ មិន​ត្រូវ​ប្រព្រឹត្ត​នូវ​ការ​សេព​គ្រឿងញៀន​នេះ​បន្ត​ទៀត ត្រូវ​កសាង​ខ្លួន​ជា​មនុស្ស​ល្អ យុវជន​ល្អ ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​វា​បំផ្លាញ​នូវ​អនាគត បំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ និង​សង្គម​ជាតិ​យើង​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​សម្ដែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ក្រុមការងារ​រដ្ឋបាល​ស្រុក​ស្វាយចេក ដែល​ដឹកនាំ​ដោយ លោក លឿង សុ​ភក្តិ អភិបាលស្រុក​ស្វាយចេក ដែល​បាន​នាំ​យកនំ​អន្សម គ្រប់​ប្រភេទ ចំនួន​២០០​នំ មក​ចែក​ជូន​ដល់​យុវជន​ដែល​កំពុង​អប់រំ​ផ្តាច់​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​ពេល​នេះ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​សូម​ឲ្យ​លោ​អភិបាលស្រុក​ស្វាយចេក ជួប​ប្រទះ​តែ​សេចក្តីសុខ​កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ស្រុក​បំរើ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន កាន់តែ​ទទួល​បាន​ជោគជ័យ​៕ ដោយ ៖ ណុ​ប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ