ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​យ៉ាងម៉េច​ទើប​ធ្វើ​ឱ្យ​បំពង់​សឺ​ម៉ាំង​រថយន្ត​មាន​សំឡេង​ស្ងាត់​ល្អ?

9 ឆ្នាំ មុន

តើ​លោក​អ្នក​ឮ​សំឡេង​ដែល​មិន​គួរ​ឱ្យ​ចង់​ឮ​ចេញពី​បំពង់​សឺ​ម៉ាំង​រថយន្ត​របស់​អ្នក​ដែរ​ឬទេ ? តើ​វា​ជា​ប្រភេទ​សំឡេង​មក​ពី​នាយ​របស់​រថយន្ត​ឬ​ជា​បញ្ហា​មក​ពី​ខូច​ដោយ​ប្រការ​ណាមួយ​នៃ​ប្រព័ន្ធ​សឺ​ម៉ាំង ?

តើ​លោក​អ្នក​ឮ​សំឡេង​ដែល​មិន​គួរ​ឱ្យ​ចង់​ឮ​ចេញពី​បំពង់​សឺ​ម៉ាំង​រថយន្ត​របស់​អ្នក​ដែរ​ឬទេ ? តើ​វា​ជា​ប្រភេទ​សំឡេង​មក​ពី​នាយ​របស់​រថយន្ត​ឬ​ជា​បញ្ហា​មក​ពី​ខូច​ដោយ​ប្រការ​ណាមួយ​នៃ​ប្រព័ន្ធ​សឺ​ម៉ាំង ? ខាងក្រោម​នេះ​គឺជា​បច្ចេកទេស​ក្នុង​ការ​កំណត់​បញ្ហា​ដែល​មាន​និង​របៀប​ជួសជុល​បញ្ហា​ទាំងនោះ​ដើម្បី​ឱ្យ​សឺ​ម៉ាំង​រថយន្ត​អ្នក​ឮ​សំឡេង​ស្ងាត់​ល្អ ៖

១-​អ្នក​នឹង​ចាំបាច់​ត្រូវការ​ដៃគូ​ម្នាក់​សម្រាប់​ស្ដាប់​ឬ​វិនិច្ឆ័យ​ថ្លឹងថ្លែង​ពី​ភាព​មិន​ប្រក្រតី​នៃ​សំឡេង​ចេញពី​សឺ​ម៉ាំង ។

២-​អ្នក​ក៏​នឹង​ត្រូវការ​ទីធ្លា​ទូលាយ​បន្តិច​ដើម្បី​លូន​ចូល​ក្រោម​រថយន្ត​ដែរ​ធ្វើ​ដូច្នេះ​ទើប​អាច​មើលឃើញ​ពី​ទិដ្ឋភាព​នៃ​ប្រព័ន្ធ​សឺ​ម៉ាំង​ដែល​ត​ភ្ជាប់​ពី​ម៉ា​សី​ុ​ន​រហូត​ទៅ​ដល់​ផ្នែក​ខាងក្រោយ (​មើល​ពី​ប្រភព​ដើម​នៃ​ទំនាក់ទំនង​របស់​វា​បាន​ល្អិតល្អន់​) ។ ជា​និច្ចកាល​ត្រូវ​អនុវត្ត​តាម​នីតិវិធី​សុវត្ថិភាព​មុន​នឹង​ដូ​យ​លើក​រថយន្ត​ឡើង​ចុះ ។ គ្រោះថ្នាក់​អាច​កើត​មាន​ភ្លាម​ៗ​ប្រសិនជា​ការ​ប្រតិបត្តិ ឬ​បច្ចេកទេស​ដូ​យ​លើក​រថយន្ត​ធ្វើ​មិន​បាន​ត្រឹមត្រូវ ។

៣-​បញ្ឆេះ​រថយន្ត​នៅ​តំបន់​ដែល​មាន​ខ្យល់​ចេញចូល ឬ​បរិយាកាស​ល្អ​ហើយ​ទុក​វា​ឱ្យ​កា​រ៉​ង់​ទី​(​បញ្ឆេះ​ចោល​) ។

៤-​ប្រាប់​ដៃគូ​ម្នាក់​ទៀត​របស់​អ្នក​ឱ្យទៅ​ធ្វើការ ឬ​ពិនិត្យពិច័យ​នៅ​ចំណុច​ខាងក្រោយ​សឺ​ម៉ាំង​។ ប្រើប្រាស់​ក្រណាត់​បិទ​ខ្ទប់​រន្ធ​បញ្ចេញ​ផ្សែង​ឬ​សំឡេង​របស់​សឺ​ម៉ាំង​ហើយ​អនុញ្ញាត​ឱ្យ​សម្ពាធ​ជា​អ្នក​បង្កើត​សំឡេង​ក្នុង​ប្រព័ន្ធ​នោះ ។

បម្រាមៈ សីតុណ្ហភាព​សឺ​ម៉ាំង​អាច​ឈាន​ដល់​លើស​ពី​៣៩៩​អង្សា​សេ ។ នៅ​ក្នុង​ដំណាក់កាល​នេះ​គួរតែ​ប្រតិបត្តិការ​ដោយ​ប្រុង​ប្រយ័ត្ន​ជា​ចាំបាច់​ដើម្បី​ការពារ​ការ​ឆេះ​ចំណុច​នោះ ។

៥-​ខណៈ​ពេល​ដែល​ដៃគូ​អ្នក​ធ្វើ​កិច្ចការ​ខាងលើ​នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​ពិនិត្យពិច័យ​ទៅ​លើ​សឺ​មាំ​ុ​ង​ចំពោះ​អាកា​រៈទាំង​ឡាយ​ណា​ដែល​បន្លឺ​សូរ​សំឡេង​មិន​ស្រួល​ហើយ​បន្ធូរ​ផ្នែក​ខាងលើ​ឬក​សឺ​ម៉ាំង​បន្តិច ។ អ្នក​នឹង​ប្រហែលជា​អាច​កត់សម្គាល់​បាន​ពី​ភាព​លេច​ជ្រាប​តាម​រយៈ​សំឡេង ការ​មើលឃើញ ឬ​អារម្មណ៍​ជាដើម ។ សំឡេង​អាច​មាន​ទម្រង់​ដូច​ជា​ការ​ក្អក​ចេញពី​ចំណុច​ដែល​អ្នក​បន្ធូរ​នោះ​តែ​ម្ដង ។ ជា​ទូទៅ​ប្រព័ន្ធ​សឺ​ម៉ាំង​រថយន្ត​ទាំងមូល​មាន​ភាព​ស្មុគ
ស្មាញ​ច្រើន​គិត​ចាប់ពី​ការ​បំបែក​ខ្នែង​ចេញពី​តួ​ម៉ា​សី​ុ​ន​រហូត​ទៅ​ដល់​រន្ធ​បញ្ចេញ​ផ្សែង​ឬ​សំឡេង​។ បន្ទាប់​ពី​ការ​បញ្ឆេះ​ម៉ា​សី​ុ​ន​ចោល​មួយស្របក់​ធំ​មក​សារធាតុ​នៃ​កំណក​កាបូន​ក៏​ប្រមូលផ្ដុំ​នៅ​បរិវេណ​បញ្ចេញ​ផ្សែង​ឬ​តំបន់​លេច​ជ្រាប ។ តំបន់​ទាំងនោះ​នឹង​មើលទៅ​ហាក់ដូចជា​ឡើង​ពណ៌​ខ្មៅ ខណៈ​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​សឺ​ម៉ាំង​មើលទៅ​ធម្មតា ។ កុំ​ព្យាយាម​ប៉ះពាល់​ទៅ​លើ​តួ​សឺ​ម៉ាំង​ឱ្យ​សោះ ។ ប៉ុន្តែ​អ្នក​ប្រហែលជា​អាច​មាន​អារម្មណ៍​ថា​សឺ​ម៉ាំង​បញ្ចេញ​ចំហាយ​មក​ក្រៅពី​តំបន់​ដែល​អ្នក​មិន​ចង់​ឬ​ត្រូវការ​ឱ្យ​វា​បំ​ភាយ​ចេញ​នោះ​។

៦-​សំណួរ​សួរ​ថា តើ​សឺ​ម៉ាំង​នោះ​មាន​ជ្រាប​ចេញ​ខ្យល់​ឬទេ ? ប្រាកដ​ណាស់​ពិតជា​មាន​ដូច្នេះ​សូម​សង្កេត​និង​ផ្ដោត​ទៅ​លើ​ចំណុច​ទី​៨​ខាងក្រោម​ប៉ុន្តែ​ពុំ​មែន​ទី​៧​ឡើយ ។

៧-​ប្រព័ន្ធ​សឺ​ម៉ាំង​រថយន្ត​អ្នក​ប្រហែលជា​ឮ​សំឡេង​ខ្លាំង​តាម​ធម្មជាតិ ឬ​ធ្វើ​ឱ្យ​អ្នក​មិន​ពេញចិត្ត​សូរ​សំឡេង​នោះ​ក៏​ថា​បាន ។

ដូច្នេះ​ចូរ​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការ​ប្ដូរ​ថ្មី​និង​ជា​ប្រភេទ​សឺ​ម៉ាំង​ដែល​គេ​រចនា​ម៉ូ​ដក​របស់​វា​ដែល​ចាប់​ភ្ជាប់​នឹង​តួ​ម៉ា​សី​ុ​ន​ផ្ដល់​ទិន្នផល​សំឡេង​ស្ងាត់​ជាង​មុន​ទើប​ជា​ការ​ប្រសើរ ។

៨-​ការ​លេច​ជ្រាប​ប្រហែលជា​បណ្ដា​មក​ពី​បញ្ហា​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់​អ្នក​ក៏​ថា​បាន​ដែរ ។ អ្នក​ចាំបាច់​ត្រូវ​ជួសជុល​ក្នុង​សមាសភាព​ណាមួយ​ដែល​ខូច​កាន់តែ​ឆាប់ កាន់តែ​ល្អ ។ វា​ក៏​ប្រហែលជា​ត្រូវការ​របស់​មួយ​ចំនួន​សម្រាប់​មួល​រឹត​បន្ដឹង ឬ​ផ្នែក​មួយ​នៃ​បំពង់​សឺ​ម៉ាំង​ដើម្បី​លៃលក​ឱ្យ​បាន​ល្អ​ត្រង់​ករប​ស់វា​ដែល​ត​ភ្ជាប់​ជាមួយ​ម៉ា​សី​ុ​ន​តែ
ម្ដង ។

៩-​រួចរាល់​ហើយ​ទម្លាក់​រថយន្ត​របស់​អ្នក​ចុះ​ក្រោម​ហើយ​ក៏​ក្នុង​រយៈពេល​មួយ​ដែល​មើលទៅ​ហាក់ដូចជា​ត្រជាក់​ស្រួលបួល​ហើយ​ទើប​អនុវត្ត ៕