ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ចិន​ផ្សាយ​វី​ដេ​អូ​ពី​ការ​ធ្វើ​ត្រាប់​វាយប្រហារ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ កងទ័ពអាកាស​ចិន​កាលពី​ចុង​ស​ប្ដា​ហ៍ បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចិន​ធុន H-6 មាន​សមត្ថភាព​នុយក្លេអ៊ែរ ធ្វើ​ត្រាប់​វាយ​ប្រហារ​ដែល​មើលទៅ​ហាក់ដូចជា​មូលដ្ឋានអាកាស​អា​មេ​រិ​ក ANDERSEN ស្ថិត​លើ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។…

ប្រទេស​ចិន ៖ កងទ័ពអាកាស​ចិន​កាលពី​ចុង​ស​ប្ដា​ហ៍ បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ​ដែល​បង្ហាញ​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ចិន​ធុន H-6 មាន​សមត្ថភាព​នុយក្លេអ៊ែរ ធ្វើ​ត្រាប់​វាយ​ប្រហារ​ដែល​មើលទៅ​ហាក់ដូចជា​មូលដ្ឋានអាកាស​អា​មេ​រិ​ក ANDERSEN ស្ថិត​លើ​កោះ​ហ្គា​ម​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

បណ្ដា​រូបភាព​នៃ​ការ​ធ្វើ​ត្រាប់​វាយប្រហារ​នោះ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ កញ្ញា តាម​បណ្ដាញ​សង្គម​ចិន WEIBO កងទ័ពអាកាស​ចិន​បាន​ថត​ពេល​ធ្វើ​សមយុទ្ធ​ដែល​ចាប់ផ្ដើម​នា​ពេលមុន​នេះ នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់​ពេល​ដែល​សមាជិក​ឋានៈ​ខ្ពស់​មួយ​រូប​នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក​មក​ដល់ទី​ក្រុង​តៃ​បិ​ុ ។ នោះ​ជា​លើក​ដំបូង​ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ ដែល​មេដឹកនាំ​អា​មេរិ​ក​ឋានៈ​ខ្ពស់​គួរសម​មួយ​រូប មក​កាន់​កោះ​តៃវ៉ាន់ ដែល​ចិន​ចាត់ទុកជា​អាណាខេត្ត​មួយ​របស់​ខ្លួន ។

កោះ​ហ្គា​ម​មាន​ទីតាំង​យោធា​សំខាន់​ៗ​របស់​អា​មេ​រិ​ក ដែល​ប្រើ​ជា​ពិសេស​ក្នុង​ករណី​មាន​ជម្លោះ​ក្នុង​តំបន់​អា​ស៊ី​ប៉ា​ស៊ីហ្វិ​ក ។ វី​ដេ​អូ​រយៈពេល​២​នាទី​និង​១៥​វិនាទី​នោះ មាន​ចំណងជើងថា «អាទិទេព​នៃ​សង្គ្រាម H-6K ឈាន​ទៅ​វាយប្រហារ» ​បង្ហាញ​បណ្ដា​យន្តហោះ​ធុន​នោះ​ហោះ​ចេញពី​មូលដ្ឋាន​អាកាស ស្ថិត​ក្នុង​តំបន់​គ្មាន​មនុស្សរស់នៅ​មួយ ។ បន្ទាប់​មក​គេ​ឃើញ​អ្នក​បើក​យន្តហោះ​ម្នាក់​បាញ់​មី​សី​ុ​លម​កលើ​ផ្លូវ​ចុះ​នៅ​ព្រ​លាន​មួយ​ដែល​មិន​បញ្ជាក់ បន្ទាប់​មក​រូ​ប​ភាព​ផ្កាយ​រណប​មួយ​បង្ហាញ​មូលដ្ឋាន​យោធា​មួយ មើលទៅហាក់ដូចជា​មូលដ្ឋាន ANDERSEN ។

ក្នុង​វី​ដេ​អូ​នោះ​កងទ័ព​ចិន​បាន​បញ្ចូល​ពាក្យ​ថា យើង​ជា​អ្នក​ការពារ​សន្តិសុខ​អាកាស​របស់​មា​តុភូមិ ។ យើង​មាន​បេសកកម្ម​និង​សមត្ថភាព​ការពារសន្តិសុខ​អាកាស​របស់​មាតុភូមិ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ