ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​! ម៉ា​ដូ​ណា​ទម្លាយ​អា​ថ៍កំ​បាំង​នៃ​ការ​ផ្តើម​ស្នេហា​ជាមួយ​គូស្នេហ៍​យ៉ាង​អស់សំណើច

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​បែប​កំប្លុកកំប្លែង ម៉ា​ដូ​ណា ដែល​មាន​រហ័ស​នាម «​ធីតា​មុខសេះ​» បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ផ្ទុះសំណើច​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ពី​រូប​លោក​បាន​បង្ហើប​ប្រាប់​ទៅ​ដល់​មហាជន​ពី​ប្រវត្តិ​ស្នេហា​ស្រលាញ់​គ្នា​ដំបូង​ជាមួយនឹង​គូស្នេហ៍​ប្រុស​របស់​ខ្លួន​ថា មានការ​លំបាក​យ៉ាងណា​ទម្រាំ​បាន​ស្រលាញ់​គ្នា​រួមរស់​សុខ​ស្រួល​ដូច​សព្វ​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​បែប​កំប្លុកកំប្លែង ម៉ា​ដូ​ណា ដែល​មាន​រហ័ស​នាម «​ធីតា​មុខសេះ​» បាន​ធ្វើ​អោយ​មហាជន​មានការ​ចាប់អារម្មណ៍ និង​ផ្ទុះសំណើច​មិន​ស្ទើរ​នោះ​ទេ ក្រោយ​ពី​រូប​លោក​បាន​បង្ហើប​ប្រាប់​ទៅ​ដល់​មហាជន​ពី​ប្រវត្តិ​ស្នេហា​ស្រលាញ់​គ្នា​ដំបូង​ជាមួយនឹង​គូស្នេហ៍​ប្រុស​របស់​ខ្លួន​ថា មានការ​លំបាក​យ៉ាងណា​ទម្រាំ​បាន​ស្រលាញ់​គ្នា​រួមរស់​សុខ​ស្រួល​ដូច​សព្វ​ថ្ងៃនេះ ។

កាលពី​ពេល​ថ្មី​ៗ​នេះ តារា​កំប្លែង​ដែល​និយម​តុបតែង​ខ្លួន​ប្លែក​ៗ ដើម្បី​ផ្តល់​សំណើច​ទៅ​ដល់​មហាជន​រូប​នេះ​បាន​ទម្លាយ​អា​ថ៍កំ​បាំង ពី​ការ​ញ៉ែ​គូស្នេហ៍​នៅ​ក្នុង​កម្មវិធី​មួយ​យ៉ាង​អស់សំណើច​ថា រូប​លោក​តាម​ញ៉ែ​គូស្នេហ៍​ដំបូង​ដោយ​ឆាត​ហៅ​គ្នា​ទៅ​ហូប​អី និង​ផឹក​អោយ​ស្រវឹង ហើយ​ក៏​បបួល​គូស្នេហ៍​ទៅ​គេង​នៅផ្ទះ​សំណាក់ ប៉ុន្តែ​ដោយហេតុ​ជា​ថ្ងៃ​ដំបូង​ទើប​មិន​បាន​អ្វី ។

គ្រាន់តែ​បង្ហើប​ប្រាប់​ទៅ​ដល់​មហាជន​ភ្លាម អ្នកគាំទ្រ​មានការ​ផ្ទុះសំណើច និង​គិត​ថា គ្រាន់តែ​ជា​ការ​និយាយ​លេង ប៉ុន្តែ​ដល់​ពេល​ពិធីករ​ជជីក​សួរ​កាន់តែ​ខ្លាំង​ទៅ​ៗ តារា​កំប្លែង​រូប​នេះ​ឆ្លើយ​ប្រាប់​វិញ​ថា នេះ​ជា​រឿង​ពិត នៅ​ពេល​លោក​ម៉ា​ដូ​ណា តាម​ញ៉ែ​គូស្នេហ៍ គឺ​ពិតជា​បាន​ធ្វើ​បែប​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី​១ ហើយ ដែល​តារា​កំប្លែង​លោក ម៉ា​ដូ​ណា បង្ហើប​ប្រាប់​ពី​ប្រវត្តិ​ស្នេហា​របស់​ខ្លួន​ទៅ​ដល់​មហាជន​ជា​សាធារណៈ​បែប​នេះ​ពីព្រោះ​តែ​កន្លង​មកនេះ​មហាជន​មិន​ដែល​បានដឹង​ពី​ស្នេហា​រវាង​ភេទ​ដូច​គ្នា​របស់​លោក​ពី​មុន​នោះ​ទេ ៕

កែសម្រួលដោយ