ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ខំដើររក​រ៉ឺម៉កម៉ូតូ ស្រាប់តែឃើញ​កន្ទុយរ៉ឺម៉ក​នៅមុខផ្ទះទិញ-លក់​​​អេតចាយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ផ្សំ​គំនិត និង​ទទួលផល​ចោរកម្ម ទិញ​រ៉ឺ​ម៉ក​ពី​ជនសង្ស័យ​លួច ក្នុង​តម្លៃ​១៣​ម៉ឺន​រៀល ។ ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះបាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០…

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន ដោយ​ជាប់​សង្ស័យ​ផ្សំ​គំនិត និង​ទទួលផល​ចោរកម្ម ទិញ​រ៉ឺ​ម៉ក​ពី​ជនសង្ស័យ​លួច ក្នុង​តម្លៃ​១៣​ម៉ឺន​រៀល ។

​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះបាន​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២០ ខែ កញ្ញា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិថ្មគោល សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន បន្ទាប់​ពី​ម្ចាស់​តាម​រក​កន្ទុយ​រ៉ឺ​ម៉ក​ឃើញ​នៅផ្ទះ​ជនជាតិ​វៀតណាម​២​នាក់​នោះ ។

ជនសង្ស័យ​រូប​នោះ​ពុំ​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​សែន​សុខ​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ ។

​តាម​​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​​រ៉ឺម៉ក​បានអោយ​ដឹង​ថា ​មុនពេលកើតហេតុ គាត់​បាន​​ចត​​រ៉ឺម៉កម៉ូតូមួយគ្រឿង​ទុក​មុខ​ផ្ទះ ដើម្បី​ទុក​ដឹក​ហ្គា​ស​យក​ទៅ​លក់​អោយ​ម៉ូយ ហើយ​ត្រូវ​បាន​ជនសង្ស័យ ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែក​ក្អម ខណ្ឌ សែន​សុខ រួច ជិះ​គេចខ្លួន​បាត់​ទៅ​។

តាម​ប្រភពដដែលបានបន្ត​ថា បន្ទាប់​ពី​បាត់រ៉ឺ​ម៉ករួចមក​ រូប​គាត់​និង​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​រក និង​សាកសួរ​គ្រប់​ច្រកល្ហក ហើយ​ក៏​បាន​ប្រទះ​ឃើញ​កន្ទុយ​រ៉ឺ​ម៉ក​ចត​ទុក​នៅ​ផ្ទះ​ទិញ​លក់​អេ​ត​ចាយ​របស់​ជនជាតិ​វៀតណាម​ខាងលើ ។​ ចំណែក​ម៉ូតូ​​សម្រាប់​អូស​រ៉ឺ​ម៉ក ត្រូវ​បាន​ជនសង្ស័យ​ដោះ​យក​ទៅ​បាត់​។

​តាម​​ប្រភពដដែល​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​រក​ឃើញ​កន្ទុយ​រ៉ឺ​ម៉ក គាត់​ក៍បាន​អោយ​បងប្អូន​ចាំ​ឃ្លាំមើល ហើយ​ក៍បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​នគរបាល​មូលដ្ឋាន ក៍បាន​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ឆែកឆេរ ដកហូត​បាន​កន្ទុយ​រ៉ឺ​ម៉ក និង​ឃាត់ខ្លួន ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​ ។ ​ដោយឡែក ម៉ូតូ​ត្រូវ​បាន​ជនសង្ស័យ ដោះ​ចេញ​យក​ទៅ​បាត់​។

ជនជាតិ​វៀតណាម​២​នាក់​នោះ បាន​សារភាព​ថា កន្ទុយ​រ៉ឺ​ម៉ក​នោះ ត្រូវ​បានគាត់​ទិញ​ពី​បុរស​ម្នាក់​ក្នុង​តម្លៃ​១៣​ម៉ឺន​រៀល​ ។ ​ទោះបីជា​យ៉ាងណា គេ​មានការ​សង្ស័យ​ថា ជនជាតិ​វៀតណាម​២​នាក់ ជា​អ្នក​ផ្សំ​គំនិត ក្នុង​អំពើ​លួច ព្រោះ​ជនសង្ស័យ​ដែល​បង្ហាញមុខ ក្នុង​កា​មេរ៉ា​សុ​វត្ថិភាព គេ​ស្គាល់​ថា​ជា​កូនចៅ​របស់​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ​រូប​នោះ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ