ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​៖ ឪពុក​ស្រវឹង​ម្តង​ៗ វាយ​កូនស្រី​និង​ប្រពន្ធ ដូច​សត្វ​ធាតុ នៅ​ក្រុង​បា​វិត

3 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ថ្ងៃ​ទី​២០ កញ្ញា ២០២០ មានការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី ដូច​សត្វ​តិរច្ឆាន នៅ​ខេត្តស្វាយរៀង ។…

ខេត្តស្វាយរៀង ៖ ថ្ងៃ​ទី​២០ កញ្ញា ២០២០ មានការ​ភ្ញាក់ផ្អើល​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម ដោយ​ឪពុក​បាន​ប្រើ​ហិង្សា​លើ​កូនស្រី ដូច​សត្វ​តិរច្ឆាន នៅ​ខេត្តស្វាយរៀង ។

បើ​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Bee Nang Sad» អោយ​ដឹង​ថា «​ខ្ញុំ​សូម​អោយ​ខាង​ច្បាប់​ជួយ​រក​យុត្តិធម៌​អោយ​ប្អូនស្រី​ខ្ញុំ​ផង​ចុះ ។ ព្រោះ​ឪពុក​ក្មេង​ស្រី​នេះ បាន​បង្ក​បញ្ហា​ដល់​គ្រួសារ​ជា​ច្រើន​លើក​ច្រើន​សារ ។ មក​ពី​ផឹកស៊ី​ម្តង​ៗ តែង​រករឿង​ប្រពន្ធ វាយ​ធ្វើបាប​ប្រពន្ធ រួម​ទាំង​កូន​រហូត​ប្រពន្ធ​ទ្រាំ​រស់នៅ​ជាមួយ​លែង​បាន សម្រេចចិត្ត​ចាក​ចេញពី​គ្រួសារ​មួយ​រយៈ ។ ឥឡូវនេះ​ធ្វើបាប​ប្អូនស្រី​ខ្ញុំ​ទៀត​ហើយ តែ​ខ្ញុំ​ជួយ​អ្វី​មិន​បាន ព្រោះ​ខ្ញុំ​ជា​ស្រី​មិន​ហ៊ាន​ទេ បាន​ត្រឹម​លួច​ថត​ទុកជា​ភស្តុ​តាង ជូន​ដល់​លោក​អ្នក​ខាង​ច្បាប់​ជួយ​ដោះស្រាយ​ប៉ុណ្ណោះ ។ តើ​អំពើ​គាត់​នេះ​សមជា​ឪពុក​គេ​ទេ បងប្អូន​ជួយ​មើល​ហើយ​គិត​តាម​ការ​គួរ​ផង​»​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ធ្វើ​អន្តរាគមន៍​បន្ទាន់​ចុះ​ដល់​កន្លែង​កើតហេតុ​នា​វេលា​ម៉ោង​២២:០០​នាទី​យប់​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ។

លោក អែម សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា ករណី​នេះ​កើតឡើង​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង កាលពី​ស​ប្តា​ហ៍​មុន ។ យ៉ាងណា នៅ​ពេល​នេះ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រក​ម្ទេស​កំពុងធ្វើការ​សួរនាំ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

សូមទស្សនាវីដេអូ មានដូចខាងក្រោម៖

https://www.facebook.com/okoun.orn.940/videos/610980442918264

https://www.facebook.com/okoun.orn.940/videos/610980442918264

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ