ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ចំណុច​ដើម្បី​ទទួល​បានការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​តាម​យុទ្ធសាស្ត្រ​របស់​លោក Sri Sri Ravi Shankar

9 ឆ្នាំ មុន

លោក Sri Sri Ravi Shankar ជា​មេដឹកនាំ​មួយ​រូប​ប្រកបដោយ​មនុស្សធម៌ ហើយ​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត និង​ជា​ឯកអគ្គរដ្ឋទូត​នៃ​សន្តិភាព​ផង​ដែរ ។ ចំពោះ​ចក្ខុវិស័យ​របស់​លោក គឺ​ធ្វើ​យ៉ាងណា​លុប

លោក Sri Sri Ravi Shankar ជា​មេដឹកនាំ​មួយ​រូប​ប្រកបដោយ​មនុស្សធម៌ ហើយ​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត និង​ជា​ឯកអគ្គរដ្ឋទូត​នៃ​សន្តិភាព​ផង​ដែរ ។ ចំពោះ​ចក្ខុវិស័យ​របស់​លោក គឺ​ធ្វើ​យ៉ាងណា​លុប​បំបាត់​នូវ​ភាព​ស្ត្រែ​ស្ត​ក្នុង​ចិត្ត​ក៏​ដូច​ជា​អំពើ​ហិង្សា​សង្គម​តាម​រយៈ​ការ​បញ្ជ្រាប​ដល់​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក ក្នុង​គម្រោង ផ្សេង​ៗ​ស្រប​តាម​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​៥​ចំណុច ដើម្បី​ទទួល​បានការ​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​៖
១-​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាប់
យើង​ចាំបាច់​ត្រូវ​តែ​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​បន្តិច ទាំង​សារពាង្គកាយ ការ​ដកដង្ហើម ចិត្តគំនិត បញ្ញា ការ​ចង​ចាំ ភាព​អាត្មា​និយម​និង​ខ្លួនឯង​ផ្ទាល់​តែ​ម្តង ទើប​វា​អាច​ជួយ​ដល់​កិច្ចការ​មួយ​ចំនួន​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ និង​ការ​រៀបចំ​ជីវិត​យ៉ាងណា ។ ចំណាយពេល​១​ស​ប្តា​ហ៍​ជា​រៀង​រាល់​ឆ្នាំ ប្រៀប​បីដូច​ជា​អ្នក​ថែទាំ​រថយន្ត​ម្តង​ក្នុង​មួយ​ឆ្នាំ​អី​ុ​ចឹ​ង​ដែរ ។ ក្នុង​អំ​ទ្បុ​ង​ពេល​នេះ​រៀបចំ​ខ្លួន​ជាមួយនឹង​ចរិត​ធម្មជាតិ​របស់​អ្នក ការ​ភ្ញាក់​ពី​ដំណេក​ពេល​ថ្ងៃ​រះ ស្រស់ស្រូប​អាហារ​ត្រឹមត្រូវ និង​ចំណាយពេល​ខ្លះ​ស្រែកច្រៀងរ​ទ្បេ​រ​ទ្បូ​ម្នាក់ឯង​ជាដើម ។

២-​ធ្វើ​សមាធិ​រំងាប់​អារម្មណ៍
ការ​ធ្វើ​សមាធិ​ផ្តល់​នូវ​អារម្មណ៍​ធូរស្រាល និង​បាន​ជម្រះ​នូវ​ចិត្ត​សៅហ្មង​យ៉ាង​ប្រសើរ​បំផុត ។ ចំពោះ​បញ្ហា​សុខភាព ការ​ប្រតិបត្តិ​កិច្ចការ​នេះ គឺជា​គន្លឹះ​ដ៏​ពិសេស​មួយ ។ ម្យ៉ាង​ការ​សមាធិ​គឺជា​ការ​លាង​ជម្រះ​នូវ​ទុក្ខ​ក្នុង​ចិត្ត ដែល​នាំ​ភាព​ស្ត្រែ​ស្ត​អួល​ណែន​រហូត​ប៉ះទង្គិច​ដល់​សុខភាព ។

៣-​រៀន​ឈ្វេងយល់​អំពី​ការ​ដកដង្ហើម
ការ​ដកដង្ហើម​គឺជា​ជីវិត​មិន​ថា​តែ​នៅ​សាលា ឬ​ក៏​នៅផ្ទះ​ទ្បើ​យ គឺ​យើង​ធ្លាប់​បានដឹង​ហើយពី​សារសំខាន់​នៃ​ការ​ដកដង្ហើម ។ ប្រសិនជា​យើង​អាច​យល់​ពី​អំណាច​នៃ​ការ​ដកដង្ហើម យើង​ពិតជា​អាច​និយាយ​ចេញពី​អារម្មណ៍​ក្នុង​ចិត្ត​របស់​យើង​ជា​មិន​ខាន ។ ដូច្នេះ​គឺ​យើង​អាច​គ្រប់គ្រង​បាន​នូវ​អារម្មណ៍​ក្រោធ​ខឹង និង​អារម្មណ៍​អវិជ្ជមាន​ផ្សេង​ៗ ។

៤-​ទទួលទាន​ឱ្យ​បាន​ត្រឹមត្រូវ
ចំពោះ​សុខភាព​នៃ​សរីរាង្គកាយ និង​ដើម្បី​គ្រប់គ្រង​បាន​នូវ​ស្មារតី​ដែល​អាច​នាំ​ឱ្យ​មានការ​រំជួលចិត្ត ដែល​រង​ការ​វាយប្រហារ​ពី​សកម្មភាព​ផ្សេង​ៗ យើង​ចាំបាច់​ត្រូវ​ឃ្លាំមើល​នូវ​អ្វី​ដែល​ខ្លួនឯង​ទទួលទាន ។ ប្រភេទ​អាហារ​ដែល​យើង​បរិភោគ​គឺ​ពិតជា​ប៉ះពាល់​ដល់​រាង​កាយ និង​ចិត្ត​របស់​យើង​យ៉ាង​ច្បាស់ ។

៥-​បង្កើត​ឱកាស​ចំពោះ​ខ្លួនឯង
សព្វថ្ងៃ យើង​បាន​ត្រឹមតែ​ផ្តើម​នូវ​ការ​ប្រមែប្រមូល​ព័ត៌មាន​ប៉ុណ្ណោះ ហើយ​យើង​ពុំ​បាន​យក​ឱកាស​នោះ​មក​ប្រើ​សម្រាប់​ខ្លួនឯង​សោះ ដើម្បី​មក​ពិចារណា និង​សញ្ជឹងគិត ។ បន្ទាប់​មក យើង​ហាក់​មាន​អារម្មណ៍​ដូច​ជា​ធុញទ្រាន់ ឬ​ក៏​នឿយណាយ ។ ឱកាស​ស្ងប់ស្ងាត់​ទាំងនោះ គឺជា​ប្រភព​នៃ​ការ​ប្រឌិត​ទ្បើ​ង ដូច្នេះ​មាន​ពេល​ខ្លះ​គឺ​គួរ​អង្គុយ​ប៉ុន្មាន​នាទី ដើម្បី​សម្រួល​អារម្មណ៍ ។

លោក Sri Sri Ravi Shankar នឹង​មក​ធ្វើ​បទ​បង្ហាញ​ដល់​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៤ មីនា ខាង​មុខ ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ នៅ​ទីក្រុង​កោះ​ពេជ្រ អគារ B ។ លោក​ក៏​នឹង​ប្រតិបត្តិ​កិច្ចការ​នេះ​នៅ​ខេត្តសៀមរាប​ថ្ងៃ​ទី​២៥ មីនា វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ផង​ដែរ​នៅ Angkor Era Ball Room ៕