ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​ជា​ច្រើន​ឃ្លី​ប​បង្ហាញ​ច​រិ​ត​អ្នក​បើក​បរ​​រថយន្ត​​​ច្រើនគ្រឿង​​​​​​ធូរ​ថ្លៃ​អី​យ៉ាង​នេះ​

3 ឆ្នាំ មុន
  • តាកែវ

ខេត្ត​តាកែវ​ ៖ វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ សម្រាប់​ប្រជាជន​យើង​ជា​សម័យនេះ តែ​បញ្ហា​នៃ​ការ​បើកបរ​ដោយ​បំពាន​លើ​ដងផ្លូវ​នេះ ​វា​កាន់តែ​ក្តៅ​គគុក​រហូត​ក្លាយជា​ទម្លាប់​អាក្រក់​ដែល​គ្រប់​គ្នា​គួរតែ​យក​មក​ពិចារណា និង​មិន​គួរ​ប្រកាន់​យក​នូវ​ឥរិយា​បទ​បើកបរ​បង្ក​នូវ​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​អ្នកដំណើរ​ដទៃ​ទៀត​នោះ ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែកញ្ញា​​នេះ…

ខេត្ត​តាកែវ​ ៖ វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ សម្រាប់​ប្រជាជន​យើង​ជា​សម័យនេះ តែ​បញ្ហា​នៃ​ការ​បើកបរ​ដោយ​បំពាន​លើ​ដងផ្លូវ​នេះ ​វា​កាន់តែ​ក្តៅ​គគុក​រហូត​ក្លាយជា​ទម្លាប់​អាក្រក់​ដែល​គ្រប់​គ្នា​គួរតែ​យក​មក​ពិចារណា និង​មិន​គួរ​ប្រកាន់​យក​នូវ​ឥរិយា​បទ​បើកបរ​បង្ក​នូវ​ហានិភ័យ​ខ្ពស់​ដល់​អាយុជីវិត​អ្នកដំណើរ​ដទៃ​ទៀត​នោះ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែកញ្ញា​​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ «ច​រិ​ក​អាត្មា​និយម​» ហួស​ថ្លែង ដែល​មាន​បងប្អូន​អ្នកបញ្ជា​ច​ង្កូត​យានយន្ត​ជា​ច្រើន​គ្រឿង មាន​ទាំង​ផ្លា​កលេខ «​ខ​.​ម​» ផង ផ្លា​ក​លេខ «​រដ្ឋ​» ផង និង​ផ្លា​ក​លេខ​ឯកជន ដែល​ជ្រុល​ប្រជ្រៀត​បំពាន​លើ​គន្លង​អ្នក​បញ្ច្រាស់ទិស​ថែម​ទៀត ។

វី​ដេ​អូ​ឃ្លី​ប​នេះ ​គឺជា​ហេតុការណ៍​នៃ​ការ​កកស្ទះ​ចរាចរណ៍​យ៉ាងដំណំ​កាលពី​ថ្ងៃ​សៅរ៍ ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២០ លើ​កំណាត់​ផ្លូវ​លេខ ៤១ ត្រង់​ចំណុច​ផ្លូវបំបែក​ជា ៤ ផ្សារ​ត្រពាំង​អណ្តើក ស្ថិត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​ត្រូវ​បាន​ចែកចាយ​យ៉ាង​ផុស​ផុស​ និង​មាន​មតិ​មហាជន​ជា​ច្រើន​បាន​ធ្វើការ​រិះគន់​ថា «​មាន​លុយ​ទិញ​ឡាន​បើក​តែ​ច​រិ​ក​អត់​ថ្លៃ​សោះ​» និង​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា «​សីលធម៌ សូន្យ​» និង​ខ្លះ​បាន​បញ្ចេញមតិ​ថា «​អ៊ូយ​ឈឺ​ប្រដាប់​គិត​ណាស់​បើ បើកបរ​គ្មាន​ខួរក្បាល​យ៉ាងនេះ​» ។

តាម​រយៈ​លោក បណ្តូល ដែល​បាន​ចុះ​ជួយ​សមត្ថកិច្ច​ប៉ូ​លិស ជួយ​សម្រួលការ​កកស្ទះ​នៅ​ថ្ងៃនេះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​រូប​លោក​ពិតជា​ហួសចិត្ត​ចំពោះ​អ្នកបើកបរ​មួយ​ចំនួន ដែល​បើកបរ​បំពាន​ផ្លូវ​គេ​បណ្តាល​ឲ្យ​កកស្ទះ​រាប់​ម៉ោង ។

លោក​បាន​បន្ត​ថា «​តើ​នៅ​សល់​មនុស្ស​អន់​ចរិត​ជាង​សត្វ​ប៉ុន្មាន​នាក់​ទៀត ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បែប​នេះ?​» ។ លោក​បាន​បន្ថែម​ថា​មាន​រថយន្ត​ជា​ច្រើន​បាន​បើកបរ​ត្រឹមត្រូវ ២ គន្លង​ខាង​ស្តាំ​ដៃ​ជាប់​ឡាន​ និង​ម៉ូតូ​ប្រមាណ​ជា ៣ ម៉ោង​លើ​កំណាត់​ផ្លូវ​ចម្ងាយ​ប្រមាណ​ត្រឹម ១ គីឡូម៉ែត្រ ដែល​ការណ៍​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​អ្នកបើកបរ​ខ្លះ​មិន​បាន​ចូល​តាម​គន្លង​ទេ តែ​បែរជា​បំពាន​គន្លង​របស់​អ្នកបើកបរ​ទិស​ផ្ទុយ ធ្វើ​ឲ្យ​អ្នកបើកបរ​លើ​គន្លង​ទិស​ផ្ទុយ​រក​ផ្លូវ​បើក​មិន​បាន ដែល​នេះ​គឺជា​រឿង​​អាក្រក់​បំផុត​ដែល​បងប្អូន​គួរតែ​នាំ​គ្នា​គោរព​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍ ។

ចុះ​បងប្អូន​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​បើកបរ​បែប​នេះ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ