ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា សឹ​ង្ហ​បុរី ថូ​ម៉ាស់ ជំរុញ​ឲ្យ​សិស្ស​របស់​ខ្លួន​ស្រឡាញ់​ចេះ​ស្រឡាញ់​បរិស្ថាន​និង​ព្រៃឈើ​ធម្មជាតិ

9 ឆ្នាំ មុន

នេះ​ជា​លើ​ទី​១​ហើយ​ដែល សាលា​សឹ​ង្ហ​បុរី ថូ​ម៉ាស បាន​នាំ​សិស្ស​ជាង​២០០​នាក់​ចុះ​ទស្សនកិច្ច​សិក្សា​យល់​ដឹង​អំពី បរិស្ថាន​ព្រៃ​ភ្នំ​ធម្មជាតិ ជា​ពិសេស​ជីវិត​សត្វព្រៃ​ជា​ច្រើន​ប្រភេទ នៅ​រមណីយ​ដ្ឋាន

នេះ​ជា​លើ​ទី​១​ហើយ​ដែល សាលា​សឹ​ង្ហ​បុរី ថូ​ម៉ាស បាន​នាំ​សិស្ស​ជាង​២០០​នាក់​ចុះ​ទស្សនកិច្ច​សិក្សា​យល់​ដឹង​អំពី បរិស្ថាន​ព្រៃ​ភ្នំ​ធម្មជាតិ ជា​ពិសេស​ជីវិត​សត្វព្រៃ​ជា​ច្រើន​ប្រភេទ នៅ​រមណីយ​ដ្ឋាន​ឧទ្យាន​សួនសត្វ​នៅ​ភ្នំ​តា​ម៉ៅ ដើម្បី​បង្កើន​ការ​យល់​ដឹង​និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​របស់​ខ្លួន​ចេះ​ស្រឡាញ់ និង​ថែ​រទាំ​បរិស្ថាន​ដែល​ជាស​ម្បិ​ត្ត​ធម្មជាតិ​របស់​ខ្មែរ ដែរ​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងែ​ទី​១៣ ខែមីនា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​។

    ​នៅ​ក្នុង​ឪ​កាស​នៅ​ដែរ លោក​ជា ចំរើន ដែល​ជា​នាយក​សាលា​សឹ​ង្ហ​បុរី ថូ​ម៉ាស បាន​មាន​ប្រសា​ស​ន៌​ឲ្យ​ដឹង​ថា នៅ​ក្នុង​សាលា​សឹ​ង្ហ​បុរី ថូ​ម៉ាស មានកម្ម​វិធី​សិក្សា​មួយ​ដែល​ផ្តោត​ទៅ​លើ​សិក្សា​សង្គម និង​វិទ្យាសាស្ត្រ ជា​ពិសេស​លោក​ចង់​ឲ្យ​សិស្ស​ផ្សារ​ភ្ជាប់​ជាមួយនឹង​កម្មវិធី​សិក្សា​ក្នុង​សាលា ជាមួយ​ជិ​វិត​ដែល​ទាក់ទង​ទៅ​នឹង​ធម្មជាតិ ព្រៃ​ភ្នំ​និង​សត្វព្រៃ​។

លោក​ជា ចំរើន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ចុះ​កម្ម​សិ​ស្សា​នៅ​រមណីយ​ដ្ឋា​ឧទ្យាន​សួនសត្វ​នៅ​ភ្នំ​តា​ម៉ៅ​ពេញ​មួយ​ថ្ងៃ ឃើញ​ថា​សិស្សានុសិស្ស​ភាព​ច្រើន ពួក​គេ​ទទួល​បានការ​យល់​ដឹង​កាន់តែ​ល្អ​ជាង​មុន ហើយ​គឺ​ងាយស្រួល​នៅ​ក្នុង​ការ​ស្វែង​យល់​អំពី​បំ​និ​ន​ជីវិត​។ ការ​ចុះ​ទស្សនកិច្ច​នេះ​គឺ​បាន​ផ្តល់​ចំណេះដឹង​ច្រើន​ដល់​សិស្ស រួម​ទាំ​ការ​ស្រឡាញ់ បរិស្ថាន​ព្រៃឈើ​ធម្មជាតិ ការ​ចេះ​ថែរក្សា​ស​ម្ប​តិ្ត​ព្រៃ​ភ្នំ​ធម្មជាតិ ដែល​ដូនតា​បាន​បន្សល់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ផង​ដែរ​។ 

    ​លោក ជា ចំរើន ក៏​បាន​ស្នើរ​ឲ្យ​ប្រជាជន​ខ្មែរ​ទាំងអស់ រួម​ទាំង​ប្រជាជន​ទូ​ទាំ​សកលលោក មេត្តា​ជំរុញ​ឲ្យ​បុត្រ​ធីតា​ប្រុស​ស្រី ចេះ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ ពីព្រោះ​មាន​អ្នកការ​សែត និង​បុព្វបុរស​ជា​ច្រើន​បាន​លះបង់​ជីវិត ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​ជាដើម​។

លោក ជា ចំរើន បាន​បញ្ជាក់​ថា ជា​ការ​ពិ​ណាស់​ខ្មែរ​យើង​ពិតជា​មានសំណាង​ជា​ប្រទេស​មួយ​ចំនួន ព្រោះតែ​ខ្មែរ​យើង​មានព្រៃ​ភ្នំ ធម្មជាតិ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ ដែល​ជា​ទ្រព្យសម្បត្តិ​យ៉ាង​ល្អ​ពិសេស ហើយ​ប្រទេស​មួយ​ចំនួន​ពុំ​មានសំណាង ដូច​ជា​ប្រទេស​កម្ពុជា​នោះ​ទេ ជាកស្តែង​ដូច​ជា​ប្រទេស​សឹ​ង្ហា​បុរី (​សាំ​ហ្គា​ពូរ​) គឺ​មិន​មានព្រៃ​ភ្នំ មិន​មាន​សត្វព្រៃ​នៅទេ ដូច្នេះ​ហើយ​ទើប​សាលា​សង្ហ​បុរី បាន​រៀបចំ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា ដើម្បី​ក្មេង​ៗ​ស្គាល់ យល់​ដឹង នឹង​ចេះ​ស្រឡាញ់​ការពារ​អ្វី​ដែល​ជា​សម្បត្តិ​ធម្មជាតិ និង​សត្វព្រៃ​នានា ដែល​បាន​បន្សល់​ទុក​ទាំង​ពី​ដូនតា​មក​ម្លេះ​៕