ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ផ្តាសាយធំ​ជា​សះស្បើយ​៧​ខេត្ត ខណៈ​សល់​តែ​ខេត្តកំពង់ធំ​ជា​បាន​១៥%​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ស្ថានភាព​ជំងឺ​គ្រុនផ្តាសាយ​ធំ មុន​ពេល និង​ក្នុង​កំឡុង​ពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ អ្នកនាំពាក្យ លោក​ជំទាវ ឱ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ស្ថានភាព​ជំងឺ​គ្រុនផ្តាសាយ​ធំ មុន​ពេល និង​ក្នុង​កំឡុង​ពេល​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ អ្នកនាំពាក្យ លោក​ជំទាវ ឱ វណ្ណ​ឌី​ន​ថា ស្ថានភាព​ជំងឺ​គ្រុនផ្តាសាយ​ធំ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ជំងឺ​ផ្តាសាយធំ​ជា​សះស្បើយ​៧​ខេត្ត ខណៈ​សល់​តែ​ខេត្តកំពង់ធំ​ជា​បាន​១៥%​ហើយ ។

ក្នុង​ចំណោម​ព្រះសង្ឃ ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និង​បន្ទាយ​មាន​ជ័យ ) នៅ​ក្នុង​ក្រុម​អ្នកទោស​ពន្ធ​ធនាគារ (​ព្រះ​វិហារ កោះកុង និង​កំពង់ធំ​) និង នៅ​ក្នុង​សហគមន៍​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្រម​ដណ្តប់​នៃ​មណ្ឌល​សុខភាព​សោម​ធំ ( ខេត្តរតនគិរី​) ។

ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​ផ្តាសាយធំ​នេះ ក្រុមការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​៨ បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម និង​ឆ្លើយ​តប​បាន​យ៉ាង​រហ័ស ដើម្បី​ទប់ស្កាត់​ការ​ចម្លង​បន្ត​គ្នា និង​ផ្តល់​ការ​ព្យាបាល​ជូន​ដល់​ព្រះសង្ឃ និង​អ្នកជំងឺ​បានជា​សះស្បើយ​បាន​១០០%​ហើយ សម្រាប់​ខេត្ត​ចំនួន​៧ នៅ​សល់​តែ​ខេត្តកំពង់ធំ​ដែល​បានជា​សះស្បើយ​បាន​១៥%​ហើយ ដែល​អាច​នឹង​ជា​សះស្បើយ​បណ្តើរ​ៗ​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ​នេះ ។

សូម​បញ្ជាក់ ៖ គិត​មក​ដល់​ថ្ងៃ​ទី​១៩ ខែកញ្ញា​នេះ ព្រះសង្ឃ និង​អ្នក​ឈឺ​ដោយសារ​ជំងឺ​គ្រុនផ្តាសាយ​ធំ សរុប​មាន​៥៧៥​នាក់ ដែល​ស្ត្រី​មាន​ចំនួន ៧២​នាក់ ៕