ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុបឃិតជាមួយ​​ជល​ផល​ខេត្ត លួចនាំត្រីចូលពីស្រុកយួនរាល់​យប់​

9 ឆ្នាំ មុន

ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​ចំនួន​៣​នាក់​កំពុង​នាំ​ត្រី​ពី​ស្រុក​យួន​ ចូល​មក​លក់​ចែកចាយ​នៅ​ទីផ្សារ​នានា​តាម​ខេត្ត រហូត​ដល់ទី​ផ្សារ​ភ្នំពេញ ។ ការ​ដែរ​នាំ​ចូល​ត្រី​មក​ពី​ស្រុក​យួន​នេះ

ជា​រៀង​រាល់​យប់​មាន​ឈ្មួញ​ចំនួន​៣​នាក់​កំពុង​នាំ​ត្រី​ពី​ស្រុក​យួន​ ចូល​មក​លក់​ចែកចាយ​នៅ​ទីផ្សារ​នានា​តាម​ខេត្ត រហូត​ដល់ទី​ផ្សារ​ភ្នំពេញ ។ ការ​ដែរ​នាំ​ចូល​ត្រី​មក​ពី​ស្រុក​យួន​នេះ នៅ​ក្នុង​ច្បាប់​អនុញ្ញាត​ឲ្យ​នាំ​ចូល​តែ​ប្រភេទ​ត្រី​ស មាន​ត្រី​អណ្តែង ត្រី​ស្ពី​ន ត្រី​ប្រា និង​ត្រី​ក្រាញ់​តែ​ប៉ុណ្ណោះ​ ។

ប្រភព​ពី​មន្ត្រី​ជលផល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​ឈ្មួញ​រកស៊ី​នាំ​ចូល​ត្រី​ពី​ស្រុក​យួន តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន មានច្បាប់​ពី​នាយកដ្ឋាន​ជលផល​អនុញ្ញាត​អោយ​នាំ​ចូល​តែ​ប្រភេទ​ត្រី​ស ក៏​ពិតមែន តែ​ឈ្មួញ​បាន​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជំនាញ​ជល​ផល​ខេត្ត​ បាន​បង្កប់​លួច​នាំ​ត្រី​រ៉​ល់ ត្រី​ឆ្តោ និង​ត្រី​ចាប់ ចូល​មក​លក់​នៅ​តាម​ផ្សារ​ភ្នំពេញ និង​តាម​ទីផ្សារ​ខេត្ត​នានា ទាំង​ឡាន​ៗ ​រាង​រាល់​យប់​មិន​ដែល​ខាន ហើយ​ការ​លួច​នាំ​ចូល​នេះ​ មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ អត់​មាន​អ្នក​ណា​ទប់ស្កាត់​ឡើយ​ ៕