ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​បញ្ឈប់រថយន្ត​ក្នុង​ស្ថានការណ៍​ប្រថុចញ៉ុច​ប្រកបដោយ​សុវត្ថិភាព

9 ឆ្នាំ មុន

ចំពោះ​ការ​បញ្ឈប់​ល្បឿន​រថយន្ត តើ​លោក​អ្នកដឹង​ថា គួរ​ប្រើប្រាស់​ហ្វ្រាំង​យ៉ាងម៉េច​ដែរ​ទេ ក្នុង​លក្ខខណ្ឌ​បន្ទាន់​ណាមួយ ? បណ្តា​គ្រោះថ្នាក់​ភាគច្រើន​កើត​ទ្បើ​ង ព្រោះតែ​អ្នកបើកបរ​ស្ទាក់ស្ទើរ

ចំពោះ​ការ​បញ្ឈប់​ល្បឿន​រថយន្ត តើ​លោក​អ្នកដឹង​ថា គួរ​ប្រើប្រាស់​ហ្វ្រាំង​យ៉ាងម៉េច​ដែរ​ទេ ក្នុង​លក្ខខណ្ឌ​បន្ទាន់​ណាមួយ ? បណ្តា​គ្រោះថ្នាក់​ភាគច្រើន​កើត​ទ្បើ​ង ព្រោះតែ​អ្នកបើកបរ​ស្ទាក់ស្ទើរ ឬ​ក៏​ជាន់​ហ្វ្រាំង​ក្នុង​លក្ខណៈ​មិន​ត្រឹមត្រូវ​ដែល​គេ​សង្កេត​ឃើញ​តាម​រយៈ​ការ​អូស​កង់​តែ​ម្តង ។

ខាងក្រោម​នេះ​គឺជា​បច្ចេកទេស​បញ្ឈប់​ល្បឿន​រថយន្ត​ក្នុង​ស្ថានការណ៍​បន្ទាន់​ឱ្យ​ប្រកបដោយ​សុវត្ថិភាព​៖

១-​ដក​ជើង​ចេញពី​ឈ្នាន់​ហ្គា​រ៍​ជា​បន្ទាន់ ។

២-​ភ្លាម​នោះ​សំកាំង​ជើង​របស់​អ្នក​លើ​ឈ្នាន់​ហ្វ្រាំង តែ​កុំ​ទាន់​ជាន់ ។

៣-​ជាន់​ហ្វ្រាំង ៖ ជាមួយនឹង​ជើង​ដែល​អ្នក​ដាក់​សំកាំង​លើ​ខ្យល់​ដូច​ចំណុច​ទី​២ កែងជើង​មិន​ឱ្យ​ផ្អែក​ទៅ​លើ​កម្រាលព្រំ​រថយន្ត​ទ្បើ​យ ភ្លាម​នោះ​ចូរ​ជាន់​ហ្វ្រាំង​ដែល​ស្ថិត​ក្រោម​ជើង​អ្នក​ភ្លាម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ អ្នកបើកបរ​ភាគច្រើន គឺ​ពុំ​ធ្លាប់​ហ្វឹកហ្វឺន​ឱ្យ​បាន​ទូលំទូលាយ​ប៉ុន្មាន​ទ្បើ​យ​ក្នុង​វិធីសាស្ត្រ​នៃ​ការ​ជាន់​ហ្វ្រាំង​កម្រិត​អតិបរមា​ក៏​ដូច​ជា​តិច​និក​ខ្លះ​ៗ​ទៀត ដែល​ជា​បច្ចេកទេស​បញ្ឈប់​ល្បឿន​រថយន្ត​បាន​ភ្លាម​ៗ​ប្រកបដោយ​ប្រសិទ្ធភាព ។ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ផ្លូវ​ផ្សេង​ៗ ៖

-​ចំពោះ​រថយន្ត​ប្រើ​ប្រព័ន្ធ​ហ្វ្រាំង ABS ជា​ពិសេស​ក្នុង​លក្ខខណ្ឌ​ផ្លូវ​រអិល​នឹង​មាន​បន្លឺ​សូរ​សំ​ទ្បេ​ង​ងឺ​ុ​ត​ៗ​ពី​សម្បក​កង់ ដែល​ស្ថិត​នៅ​ក្បែរ​ជីប​ចរ​នៅ​ក្នុង​ឈ្នាន់​ហ្វ្រាំង​ដែល​រំញោច​ដល់​ចង្កូត​និង​សាក់​ស៊ី​ក៏​ដូច​ជា​ការ​បន្លឺ​សំ​ទ្បេ​ង​ខ្លាំង​ផង​ដែរ​។ កត្តា​នេះ​គឺជា​រឿង​ធម្មតា​ហើយ​វា​ក៏​កំពុង​ចង្អុលបង្ហាញ​ថា ប្រព័ន្ធ​នេះ​កំពុងធ្វើការ​ងារ​របស់​ខ្លួន​ក្នុង​ការ​បង្អន់ល្បឿន​រថយន្ត​អ្នក​ប្រកបដោយ​ប្រសិទ្ធភាព​ងាយ​គ្រប់គ្រង និង​មាន​ភាព​សឹក​សម្បក​កង់​តិច ។

-​ចំពោះ​ហ្វ្រាំង​ពុំ​មាន​ABS​ការ​ឮ​សូរ​ញ៉ោ​ក​ៗ​ជា​រឿយ​ៗ​និង​កាន់តែ​ខ្លាំង​ទ្បើ​ង​នឹង​ឮ​ចេញពី​សម្បក​កង់ ។ កង់​រថយន្ត​ក៏​មាន​សម្ពាធ​ខ្លាំង​ហាក់ដូចជា​កន្ត្រាក់​ៗ​ភ្លាម​នោះ រថយន្ត​ដូច​ជា​ស្រាល​ជាង​មុន ហើយ​ក៏​អាច​មាន​ផ្សែង​តិចតួច​ដែរ​។ រីឯ​មួក​កង់​ក៏​ងាយ​សឹក​រេច​រិល​ដែរ ពិសេស​ក្នុង​ស្ថានភាព​ផ្លូវ​សំណើម​តែ​ម្តង ។ ផ្លូវ​រអិល (​នៅ​ពេល​កង់​ទាំង​២​ស្ថិត​លើ​ផ្ទៃ​ខុស​គ្នា​ជា​ផ្លូវ​ក្រាល​ក្រួស ឬ​ស្មៅ​) ផ្នែក​ខាង​មុខ​រថយន្ត​អាច​នឹង​ត្រូវ​រុញច្រាន​បន្តិច​ម្តង​ទៅ​ចិញ្ចើម​ផ្លូវ ប៉ុន្តែ​រថយន្ត​នឹង​រក្សា​ការ​រអិល​ទៅ​មុខ​ស្រប​តាម​ការ​ជាន់​ហ្វ្រាំង​បញ្ឈប់​ភ្លាម​ៗ ។

៤-​ហ្វ្រាំង ៖ ប្រសិនបើ​ចាំបាច់​ប្រើ​សិល្ប៍​វិធី​ក្នុង​ការ​បើក​គេច​ចេញពី​ឧបសគ្គ​ជា​ទូទៅ​ត្រូវ​ចាប់ផ្តើម​វា​ជាមួយនឹង​ការ​ជាន់​ហ្វ្រាំង ។ ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ល្បឿន​រថយន្ត​អ្នក​បង្អន់​ឈប់​ដោយ​សុវត្ថិភាព​ជា​មិន​ខាន ។ ខណៈ​ពេល​យក​ចង្កូត​វង់​ជុំវិញ​ចំណុច​អ្វីមួយ គឺ​ត្រូវ​ប្រើ​បច្ចេកទេស​ឱ្យ​រហ័ស​ជាង​ការ​ឈប់​ខាង​មុខ​វត្ថុ​ទាំងនោះ ម្យ៉ាងទៀត​ជា​ទូទៅ​ចង្កូត​ពុំ​មែន​ចេះ​តែ​យក​ឬ​បួង​តាម​អំពើ​ចិត្ត​ទ្បើ​យ គឺ​លៃ​យ៉ាងណា​ផ្អែក​តាម​ស្ថានការណ៍​ល្បឿន និង​ការ​បំ​លាស់​ទី​របស់​រថយន្ត​ដទៃ ។

៥-​ប្រសិនបើ​មានការ​ចាំបាច់​ក្នុង​ការ​ជាន់​ហ្វ្រាំង ខណៈ​ពេល​បត់ គឺ​ត្រូវ​យក​ចង្កូត​គេច​ចេញ​បន្តិច ខណៈ​ពេល​ជាន់​ហ្វ្រាំង​ជា​ការ​ស្រេច​។ និយាយ​ឱ្យ​ខ្លី​គឺ​រថយន្ត​របស់​អ្នក​គួរតែ​រក្សា​ជំហរ​ដូច​គ្នា​នឹង​ការ​បត់​អី​ុ​ចឹ​ង​ដែរ ក្នុង​ស្ថាន​ការ​ប្រថុចញ៉ុច ៕