ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សច្រើន​​ពាន់នាក់​​ប្រមូលផ្តុំ​​​គ្នាធ្វើ​​បាតុ​កម្ម​​បន្តទៀត​នៅបារ៉ែន

15 ឆ្នាំ មុន

បាតុករ​ជាច្រើនពាន់នាក់​​បាននាំគ្នា​​ហែក្បួន​​ជា​ថ្មី​​កាលពីថ្ងៃទី​​១ មីនា​ ​នៅតាម​ដង​វិថី​​ទាំង​ឡាយ​​នៃ​រាជធានី​​ម៉ាណា​ម៉ា ដោយ​អះអាង​​ពី​ឯក​ភាព​ជាតិរបស់​​ព្រះរាជាណាចក្រ​​​​ដ៏តូច​នេះ ដែល​​មាន​សហគមន៍​​ស៊ុន​នីត និង​សហគមន៍​ស៊ីអ៊ីត​។​​ ចាប់តាំង​ពី​​ថ្ងៃទី​​១៤ កុម្ភៈ មក​ មានបាតុ​កម្ម​​តវ៉ា​​ឱ្យមាន​ការ​​ផ្លាស់ប្តូរ​នយោបាយ​ក្នុង​​​ប្រទេស​នេះ ដែល​មាន​​ពួកស៊ីអ៊ីត​ភាគច្រើន​​ តែ​​ដឹក​​នាំ​ដោយ​រជ្ជកាល​​ស៊ុន​នីត ។ ពួកប្រឆាំង​​គ្របដណ្តប់​ ដោយ​ពួកស៊ីអ៊ីត រហូតមក​ដល់​ពេលនេះ ​បដិ​សេធ​​ការ​ចរចា​​ជាតិ​មួយស្នើ​ឡើង​​ដោយ​ព្រះ​មហា​ក្សត្រ​ហាម៉ាដ បេនអ៊ីសា អាល់​​ខាលីហ្វា ​ដោយ​ស្នើ​​លក្ខខណ្ឌ​​​ការ​លាលែង​​របស់រដ្ឋាភិបាល​​ទាំង​មូល ។ ពួកបាតុករ​​បានបោះ​ជំរំ​​តវ៉ា​ចាប់តាំង​ពី​​ច្រើន​​ថ្ងៃ​មកហើយ ​នៅទីលាន PERLE ភាគ​កណ្តាល​​រាជធានី​​ម៉ាណា​ម៉ា ​ហើយ​បង្កើន​ការទាម​ទារ​​កាន់តែ​​ច្រើន​ទៀត ​រួច​ចង់​ឱ្យ​​មានការ​ដួល​រលំ​​នៃ​រជ្ជកាល​​ស្តេច​អាល់ខា​លីហ្វាផង​ ។​ រជ្ជ​កាល​​ស៊ុននីតនេះគ្រប់គ្រង​​ប្រទេស​ចាប់តាំង​ពី​ជាង​​២០០ឆ្នាំមកហើយ ។ ​បារ៉ែនមានប្រជា​​ជនត្រឹម​តែ​​​​១.២លាននាក់ ​ក្នុងនោះ​ពាក់​កណ្តាល​​ជា​ជន​បរទេស ។ ប្រជាជន​​ដើមម្ចាស់​​ស្រុក​​ភាគច្រើន​​ជា​​ពួកស៊ីអ៊ីត ។ មេ​ដឹកនាំ​​និយម​តឹង​មួយ​​រូបរបស់​​ក្រុម​​ប្រឆាំង​ស៊ីអ៊ីត លោកអាប់​​​ដែល​ចាលីល អាល់​ស៊ីន​ហ្គាស បាន​​ព្រមាន​កាលពីថ្ងៃទី​​​១ មីនា ថា ​ឈាមអាច​ហូរជា​ថ្មី​ ប្រសិនបើ​របប​​បច្ចុប្បន្ន​​ធ្វើមិន​​ដឹង​មិនឮ​ចំពោះ​ការ​ទាមទារ​ទាំង​ឡាយ​​របស់​ប្រជាជន ៕