ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​រ៉​ង់​ព្រម​បញ្ជូន​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​របស់​ខ្លួន​ទៅ​ទួ​រ​គី

13 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់​បាន​យល់ព្រម​បញ្ជូន​អ៊ុយ​រ៉ានី​ញ៉ូ​ម​ចំរាញ់​របស់​ខ្លួន​ ទៅ​កាន់​ប្រទេស​ទួ​រ​គី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់ប្រេ​ស៊ី​ល និង​ទួ​រ​គី ជា​ការ​សំរេចចិត្ដ​មួយ ដែល​អាច​ចៀសវាង​ការ​គំរាម​ដាក់​ទណ្ឌកម្មជា​អន្ដរជាតិ​ថ្មី​ៗ​ប្រឆាំង​ក្រុង​ តេ​ហេ​រ៉​ង់ និងកម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ។
ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់​ដែល​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ី​រ៉​ង់​រៀបរាប់​ថា

ប្រទេស​អ៊ី​រ៉​ង់​បាន​យល់ព្រម​បញ្ជូន​អ៊ុយ​រ៉ានី​ញ៉ូ​ម​ចំរាញ់​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ទួ​រ​គី ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ធ្វើ​អាជ្ញាកណ្ដាល​របស់ប្រេ​ស៊ី​ល និង​ទួ​រ​គី ជា​ការ​សំរេចចិត្ដ​មួយ ដែល​អាច​ចៀសវាង​ការ​គំរាម​ដាក់​ទណ្ឌកម្មជា​អន្ដរជាតិ​ថ្មី​ៗ​ប្រឆាំង​ក្រុង​តេ​ហេ​រ៉​ង់ និងកម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ។
ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អ៊ី​រ៉​ង់​ដែល​ដកស្រង់​សំដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ី​រ៉​ង់​រៀបរាប់​ថា អ៊ី​រ៉​ង់​នឹង​ធ្វើការ​ចំរាញ់អ៊ុយ​រ៉ា​នី​ញ៉ូ​ម​របស់​ខ្លួន​នៅ​ទួ​រ​គី ។ អ៊ី​រ៉​ង់​យល់ព្រម​បែប​នេះ​ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​ត្រីភាគីរវាង​មេដឹកនាំ​អ៊ី​រ៉​ង់ ប្រេ​ស៊ី​ល និង​ទួ​រ​គី ហើយប្រទេស​ទួ​រ​គី ព្រម​ទទួលយក​ការ​ផ្ទេរ​អ៊ុយ​រ៉ នី​ញ៉ូ​ម​ដែល​បាន​ចំរាញ់​ជា​ថ្នូរ​នឹង​ការ​ទទួលបាន​គ្រឿង​ឆេះ​សំរាប់​រេ​អាក់​ទ័​រ​ស្រាវជ្រាវវេជ្ជសាស្ដ្រ​ក្នុង​តេ​ហេ​រ៉​ង់ ។ កិច្ចព្រមព្រៀង នេះ​សំរេច​បាន​ក្នុង​ឱកាស​នៃ​ការ​ចរចា​គ្នារវាង​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក​ល្វី​ស អ៊ី ណា​ស៊ី​យ៉ូ លូ​ឡា​ដា​ស៊ី​ល​វ៉ា នាយក​រដ្ឋមន្ដ្រីទួ​រ​គី លោក​រី​សេ​ប​តៃ​យី​ប អ័​រ​ដូ​ហ្គា​ន និងប្រធានាធិបតី​អ៊ី​រ៉​ង់​លោក​ម៉ា​មូ​ដ អា​ម៉ា​ឌី ណឺ​ហ្សា​ដ​នៅ​ទីក្រុង​តេ​ហេ​រ៉​ង់ ។

អ៊ី​រ៉​ង់​ទទួល​ការ​គំរាម​ពង្រឹង​ទណ្ឌកម្ម​ថ្មីរបស់​អ​.​ស​.​ប​ដោយសារ​ប្រទេស​នេះ​ប​ដិសេ​ធ​ពុំ​ព្រម​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​របស់ខ្លួន ពិសេស​ការ​ចំរាញ់​អ៊ុ​​យ​រ៉ា​នី​ញ៉ូ​ម ៕