ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​អំពាវនាវ​ពលរដ្ឋ​បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃ​ទី ១៦ ដល់ ១៨ ខែកញ្ញា​ឆ្នាំ 2020 ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​អំពាវនាវ​របស់​សម្ដេច ស ខេ​ង នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា​នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់ បិណ្ឌ​ភ្ជុំបិណ្ឌ​ដែល​បាន និង​កំពុង​តែ​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​១៨​ខែកញ្ញា​ឆ្នាំ​២០២០ ប្រជាពលរដ្ឋ​អាច​នឹង​ធ្វើ​សកម្មភាព​ចរាចរណ៍​ទៅ​តាម​ទី​វត្ត​អាម​ស្រុក​កំណើត និង​ទីកន្លែង​កំ​សាន​នៅ​ទូ​ទាំង​ប្រទេស​យ៉ាង​មមាញឹក ហើយ​អាច​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

សម្តេច​បាន​បន្ត​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នេះ​គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភា ព​សូម​សំណូមពរ និង​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ទាំងអស់​មេត្តា​យកចិត្តទុកដាក់​រក្សា​សុវត្ថិភាព​ចរាចរណ៍​ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​នូវ​វិធានការ​សំខាន់​ៗ ដូច​ខាងក្រោម ៖ ១.​ចំពោះ​រថយន្ត​ដឹក​កម្មករ​ដំណើរ​ឬ​រថយន្ត​ដឹក​ទំនិញ សូមកុំ​ផ្ទុក​មនុស្ស ឬ​ទំនិញ​លើស​ច្បាប់​កំណត់​ជា​ពិសេស​រថយន្ត​ដឹក​អ្នកដំណើរ​មិន​ត្រូវ​ផ្ទុក​មនុស្ស​នៅ​លើដំបូល និង​សុំ​កុំ​តម្លើង​ថ្លៃ​សំបុត្រ​ធ្វើ​ដំណើរ ។ ២.​ត្រូវ​ត្រូ​ត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​របស់​ខ្លួន​មុន​ពេល​ធ្វើ​ដំណើរ​។ ៣.​អ្នកបើកបរ​រថយន្ត និង​អ្នក​រួម​ដំណើរ​សូម​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹម​ត្រូវជា​ប្រចាំ​។

៤.​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំងអស់ ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់​ៗ​គ្នា ទោះ​ធ្វើ​ដំណើរ​ជិត​ឬ​ឆ្ងាយ នឹង​គ្រប់ពេលវេលា ។ ត្រូវ​ចង​ចាំ​ជា​និច្ច​ថា «​មួក​សុវត្ថិភាព​មួយ ជួយ​ការពារ​ជូ​វិត​បាន​ម្នាក់​» ។ ៥.​អ្នកបើកបរ​ត្រូវ​ប​ន្ថ​ល្បឿន​បើកបរ​របស់​ខ្លួន​ទៅ​តាម​ច្បាប់​កំណត់ និង​តាម​ស្ថានភាព​ជាក់ស្តែង​ដូច​ជាទី​ប្រជុំជន សាលារៀន ផ្លូវ​កោង ផ្លូវ​ប្រសព្វ ផ្លូវ​ចំណោត ផ្លូវ​ចង្អៀត និងរ​លិ​ល​។​ល​។

មូលហេតុ​ចំបង​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ។ ៦.​អ្នកបើកបរ​មុន​នឹង​វ៉ា​ជែង ត្រូវ​ដឹង​ច្បាស់​ថា​នៅ​ខាង​មុខ​ទំនេរ​អាច​ចេញ​បាន​ដោយ​សុវត្ថិភាព​ជៀសវាង​វ៉ា​ដា​ដែល​ជា​ការ​ប្រថុយប្រថាន​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។ ៧.​បើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព​នៅ​ត្រង់​ផ្លូវ​ប្រសព្វ​ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន​នៅ​ពេល​ដល់​ផ្លូវ​ប្រសព្វ​ដោយ​ត្រូវ​បើកបរ​បន្ថយល្បឿន​នៅ​ពេល​ដល់​ផ្លូវ​ប្រសព្វ​និង​ត្រូវ​ទុក​សិទ្ធិ​ឲ្យ​អ្នកបើកបរ​ដែល​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​និង​ត្រង់​ទៅ​មុខ ។ ៨.​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង ឬ​សារធាតុ​ញៀន និង​សូម​ចង​ចាំ​ជា​និច្ច​បញ្ច​ពាក្យស្លោក​«​បើ​បើកបរ​កុំ​ពិសា​គ្រឿង​ស្រវឹង​កុំ​បើកបរ​» ។

ស្ថានភាព​ស្រវឹង​នឹង​បង្ករ​ឲ្យ​អ្នកបើកបរ​បាត់​ការ​ចង​ចាំ​វង្វេងស្មារតី​អាច​បញ្ជា​យាន​បាន​ដោយ​សុវត្ថិភាព ងាយ​ប្រឈម​នឹង​អាច​បង្ករ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក ។ ៩.​នៅ​ពេក​បើកបរ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុជីវធម៌ សីលធម៌ និង​អាច​យោគយល់​អា​ធ្យា​ស្រ័យ​ទៅ​វិញ​ទៅ​មក​ដើម្បី​ទប់ស្កាត់​គ្រោះ​ដ្នា​ក់​ចរាចរណ៍ ឬ​សម្រួល​ស្ថានភាព​ចរាចរណ៍​កកស្ទះ​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ