ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១​នាទី លួច​កាច់ក​ម៉ូតូ​ហុងដា​ឌ្រី​ម បាន​១​គ្រឿង នៅ​ក្រុង​តា​ខ្មៅ

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ សកម្មភាព​យ៉ាង​លឿន​របស់​ជនសង្ស័យ​ម្នាក់ បាន​លួច​កាច់ក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ មួយ​គ្រឿង​ឆ្នាំ​២០១៨ ត្រឹមតែ​១​នាទី​ប៉ុណ្ណោះ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ។…

ខេត្តកណ្ដាល ៖ សកម្មភាព​យ៉ាង​លឿន​របស់​ជនសង្ស័យ​ម្នាក់ បាន​លួច​កាច់ក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់ មួយ​គ្រឿង​ឆ្នាំ​២០១៨ ត្រឹមតែ​១​នាទី​ប៉ុណ្ណោះ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ លោក​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចាត់​ឲ្យ​កម្លាំង​ផ្នែក​យុត្តិធម៌ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ចុះ​ទៅ​កន្លែង​កើតហេតុ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២០៥ ក្នុងភូមិ​តា​ខ្មៅ​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តា​ខ្មៅ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ធុ​ច ស្រស់ អាយុ​២៥​ឆ្នាំ បាន​បាត់​ម៉ូតូ ០១​គ្រឿង​ម៉ាក Honda Dream ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ស្លាក​លេខ ឧត្ត​មាន​ជ័យ 1D-5643 ត្រូវ​បាន​ក្រុម​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ផ្ទាល់ កាច់ក​ម៉ូតូ លួច​យក​ទៅ​បាន​សម្រេច​នៅ​វេលា​ម៉ោង​០៦ និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ។

បច្ចុប្បន្ន​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ដើម្បី​ឈាន​ទៅ​រក​ការ​ចាប់ខ្លួន​ជនជាប់សង្ស័យ នាំ​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ