ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ដឹង​មុន ! ល្បែង​ជល់​មាន់ និង​អាប៉ោង​ត្រូវ​បាន​បង្ក្រាប​តែ​មនុស្ស​រត់​បាត់​អស់

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ វង់ល្បែង​ស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​សៀម​រាង ឃុំ​ច្រនាង…

ខេត្តកំពង់ធំ ៖ វង់ល្បែង​ស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ត្រូវ​បាន​បង្ក្រាប កាលពី​វេលា​ម៉ោង​១១​និង​២៥​នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ចំការ​ស្វាយចន្ទី ស្ថិត​ក្នុងភូមិ​សៀម​រាង ឃុំ​ច្រនាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ជា​លទ្ធផល​សមត្ថកិច្ច​ប្រមូល​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​ចំនួន​១១​គ្រឿង ចាន​បាញ់អាប៉ោង​ចំនួន​០១ មាន់​ជល់​ចំនួន​០២​ក្បាល ផ្លែ​ដែក​ចំនួន​០១​ផ្លែ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១ និង​បេ​កញ្ចោត​ដាក់​មាន់​ចំនួន​០១ ។ ចំណែក​អ្នកលេង​សមត្ថកិច្ច​ចាប់​មិន​បាន​នោះ​ទេ ដោយសារ​ពួក​គេ​បាន​រត់គេច​ខ្លួន​បាត់​អស់​នៅ​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ ។ ដោយឡែក​វត្ថុ​តាង​ខាងលើ យើង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំ​គោក និង​កំពង់​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ