ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៨​ខែ រាជរដ្ឋាភិបាល​ផ្តល់​ថវិកា​៧៨.៧ ពាន់​លាន​រៀល​ដល់​ស្ត្រី​សម្រាលកូន​ជា​សមាជិក ប​.​ស​.​ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ដាក់​ឲ្យ​ដំណើរការ​នៃ​ការ​ផ្តល់​ជូន​គោល​របប​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល គឺ​មាន​រយៈពេល​៨​ខែ (​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០) ហើយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង…

រាជធានី​ភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ដាក់​ឲ្យ​ដំណើរការ​នៃ​ការ​ផ្តល់​ជូន​គោល​របប​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល គឺ​មាន​រយៈពេល​៨​ខែ (​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២០) ហើយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ជាង ៧៨.៧ ពាន់​លាន​រៀល ដែល​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បើក​ផ្តល់​ជូន​ស្ត្រី​សម្រាលកូន​ចំនួន​១៩៥ ៥៣០​នាក់ ក្នុង​នោះ​កូន ចំនួន​១៩៦ ៨៦៦​នាក់ ។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​តាវកាលិក នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ចេញផ្សាយ​កាលពី​ថ្មី​ៗ​កន្លង​មកនេះ​បាន​រៀបរាប់​ថា គ្រាន់តែ​ក្នុង​ខែសីហា ឆ្នាំ​២០២០ ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​ជាង​២.២ ពាន់​លាន​រៀល ដែល ប​.​ស​.​ស បាន​បើក​ផ្តល់​ជូន​សមាជិក ប​.​ស​.​ស ជា​ស្ត្រី​សម្រាលកូន​ចំនួន​៥ ៦៦២ នាក់ ដែល​មាន​ចំនួន​កូន​សរុប​ចំនួន​៥ ៦៩៩ នាក់ ។

សូម​រំលឹក​ថា ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល សមាជិក ប​.​ស​.​ស​. ជា​ស្ត្រី​ទាំង​ក្នុង និង​ក្រៅ​ប្រ័​ពន្ធ ពេល​សម្រាល​ត្រូវ​អនុវត្ត​តាម​សេចក្តីណែនាំ​ដូច​ខាងក្រោម ៖ ទី​១ -​កម្មករនិយោជិត​ជា​ស្ត្រី ត្រូវ​អញ្ជើញ​មក​បំពេញបែបបទ​នៅ​ទីស្នាក់ការ ប​.​ស​.​ស​. ក្នុង​រាជធានី ខេត្ត ក្នុងអំឡុងពេល​យ៉ាង​យូរ​៣​ខែ មុន​សម្រាលកូន ។ ទី​២-​សាមីខ្លួន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ពិនិត្យ​ផ្ទៃពោះ​ដែល​បាន​បញ្ជាក់ កាលបរិច្ឆេទ​ត្រូវ​សម្រាល (​អេកូ​) ប័ណ្ណសមាជិក ប​.​ស​.​ស​. ឬ​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​សាមីខ្លួន​ដែល​អាច​ទំនាក់ទំនង​បាន ។

ទី​៣-​ករណី​សាមីខ្លួន​មិន​បាន​មក​បំពេញបែបបទ​នៅ ប​.​ស​.​ស​. ក្នុងអំឡុងពេល​ខាងលើ សាមីជន ឬ​អ្នកតំណាង ត្រូវ​ជូនដំណឹង​ជា​បន្ទាន់​មក​កាន់ ប​.​ស​.​ស​. យ៉ាង​យូរ​បំផុត ១(​មួយ​)​ខែ ក្រោយ​ថ្ងៃ​សម្រាលកូន ។ និង​ទី​៤-​សាមីខ្លួន ឬ​សាច់ញាតិ​ត្រូវ​ជូនដំណឹង​មក ប​.​ស​.​ស​. តាម​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់ ១២៨៦ ពេល​ដែល​សម្រាក​ក្នុង​មូលដ្ឋាន​សុខាភិបាល (​មន្ទីរពេទ្យ​) ដែល​គ្មាន​ភ្នាក់ងារ ប​.​ស​.​ស​.៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ