ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កសាង​ជំរំ​ស្នាក់​នៅ​របស់​កងទ័ព​ទីបញ្ជាការ​មុខ​ទិស​យោធភូមិ​ភាគ​ទី​៥

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ស័ង្កសី ចំនួន ៧០០​សន្លឹក ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើងគោ​គ…

ខេត្តពោធិ៍សាត់​ ៖ ស័ង្កសី ចំនួន ៧០០​សន្លឹក ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើងគោ​គ ផ្តល់​ជូន​ទៅ​កាន់​ទីបញ្ជាការ​មុខ ទិស​យោធភូមិ​ភាគ​ទី​៥ កងទ័ពជើងគោក ស្ថិត​ក្នុងស្រុក​ភ្នំក្រវាញ់ ខេត្តពោធិ៍សាត់​។

ពិធី​ប្រគល់​-​ទទួល ត្រូវ​បាន​ប្រារ​ព​ធ្វើ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២០ ដែល​មានការ​អញ្ជើញ​ចូលរួម​ដោយ ឧត្តមសេនីយ៍ត្រី កែវ សា​រ៉េ​ត មេបញ្ជាការ​រង​កងពលតូច​អន្តរាគមន៍​លេខ​១៤ តំណាង ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជាការ​រង​កងទ័ពជើងគោក ទទួល​ទិស​យោធភូមិ​ភាគ​ទី​៥ និង​វរសេនីយ៍ទោ ចោម ថា​រស់ ជំនួយការ​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​នាយទាហាន​មួយ​ចំនួន​ទៀត​។

ឧត្តមសេនីយ៍ត្រី កែវ សា​រ៉េ​ត បានឱ្យ​ដឹង​ថា​ ការ​ឧបត្ថម្ភ​ស័ង្កសី​នេះ ដើម្បី​ប្រើប្រាស់​លើ​ការងារ​សាងសង់ បម្រើ​ដល់​កិច្ច​ការងារ​របស់​កងទ័ព​ដែល​កំពុង​ឈរជើង ការពារ​នៅ​ចំណុច​សំខាន់​ៗ​ក្នុងភូមិ​សាស្ត្រ ទទួលខុសត្រូវ​ដោយ​យោធភូមិ​ភាគ​ទី​៥​។

លោក​ឧត្តមសេនីយ៍ត្រី ក៏​បាន​ជំនួស​មុខ​ជូន នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់ នៃ​កងពលតូច​អន្តរាគមន៍​លេខ​១៤ សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​លោក​​មេបញ្ជាការ​កងទ័ព​ជើងគោ​ក​ ដែល​ជា​និច្ចកាល​តែងតែ​ផ្តល់​ការ​យកចិត្តទុកដាក់ ដោះស្រាយ​គ្រប់​បែប​យ៉ាង​ជួយ​សម្រួល​ដល់​កិច្ច​ការងារ និង​ការ​រស់នៅរ​បស់ទ័ព​គ្រប់​បណ្តា​អង្គភាព ធ្វើ​អោយ​យោធិន​ទាំងអស់​មាន​ភាព​កក់ក្តៅ និង​មាន​ឆន្ទៈ​មោះ​មុត​​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ឧត្តម ប្រយោជន៍​ជាតិ​មាតុភូមិ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ