ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​មួយ​កន្លែង​នៅ​ខណ្ឌ​ច្បារ​អំពៅ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​មួយ​កន្លែង​ដែល​មាន​ផលិតផល​គ្រឿងសំអាង​សរុប​ប្រមាណ​៥៥ តោន ស្ថិត​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន បន្ទាប់​ពី​ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​….

រាជធានី​ភ្នំពេញ ៖ ទីតាំង​ស្តុក និង​ផលិត​គ្រឿងសំអាង​មួយ​កន្លែង​ដែល​មាន​ផលិតផល​គ្រឿងសំអាង​សរុប​ប្រមាណ​៥៥ តោន ស្ថិត​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​ផ្អាក​បណ្តោះអាសន្ន បន្ទាប់​ពី​ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ មន្ត្រី​នគរបាល​ប្រ​ឆាំ​បទល្មើស​សេដ្ឋកិច្ច មន្ត្រី​មន្ទីរ​សុខាភិបាល​រាជធានី បាន​ចុះ​ត្រួតពិនិត្យ នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ ។ នេះ​បើ​យោង​តាម អគ្គ​.​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​ចេញផ្សាយ​មុន​នេះ​បន្តិច ។

មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ផលិតផល​គ្រឿងសំអាង​សរុប​ប្រមាណ ៥៥ តោន ដោយ​មាន ផលិតផល​ដែល​វេច​ខ្ចប់​រួច​ស្រេច​ប្រមាណ ២១ តោន និង​សម្បក​វេច​ខ្ចប់​ប្រមាណ ៣៤ តោន ។ បន្ទាប់​មក ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ទីតាំង​ផលិត​បណ្តោះអាសន្ន ។

ក្នុង​ថ្ងៃ​ដដែល​នោះ​ដែរ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​ត្រួតពិនិត្យ​ផលិតផល​ម្សៅ​ទឹកដោះគោ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ព​ណ​. អ​.​កប​ប ចុះ​ថ្ងៃ​០៣ ខែកញ្ញា ឆ្នាំ​២០២០ ស្តី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​ចំពោះ​ផលិតផល​ម្សៅ​ទឹកដោះគោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ដែល​មាន​លេខ​កូ​ជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ ។ ជា​ពិសេស ក្រុមការងារ​ចំពោះ​កិច្ច បាន​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ១៣៣ ស្តី​អំពី​ផលិតផល​ចិញ្ចឹម​ទារក និង​កុមារ លើ​សម្បក​វេច​ខ្ចប់​ម្សៅ​ទឹកដោះគោ នៅ​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី (Lucky) ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ម្សៅ​ទឹកដោះគោ​ចំនួន​សរុប ៨៧ កំប៉ុង ដែល​មិន​មាន​បិទ​ព័ត៌មាន​បន្ថែម​ជា​ភាសា​ខ្មែរលើ​សម្បក​វេច​ខ្ចប់ ស្រប​តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៣៣ ។ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​អោយ​បញ្ឈប់​ការ​ដាក់​តាំង​លក់ ៕