ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ៖ ឥណ្ឌា​មាន​អ្នក​ឆ្លង​ជាង ៤,៨​លាន​នាក់ ឈរ​នៅ​លំដាប់​ទី​២ លើ​ពិភពលោក

3 ឆ្នាំ មុន

ឥណ្ឌា ៖ រដ្ឋមន្ត្រី​សុខាភិបាល​លោក Harsh Vardhan មាន​ប្រសាសន៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ប្រទេស​ឥណ្ឌា​កំពុង​ពិចារណា លើ​ការ​អនុញ្ញាត​ជា​បន្ទាន់​មួយ សម្រាប់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់…

ឥណ្ឌា ៖ រដ្ឋមន្ត្រី​សុខាភិបាល​លោក Harsh Vardhan មាន​ប្រសាសន៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ប្រទេស​ឥណ្ឌា​កំពុង​ពិចារណា លើ​ការ​អនុញ្ញាត​ជា​បន្ទាន់​មួយ សម្រាប់​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជា​ពិសេស​សម្រាប់​មនុស្ស​វ័យ​ចំណាស់ និង​ប្រជាជន​នៅ​កន្លែងធ្វើការ​ដែល​មាន​ហានិភ័យ​ខ្ពស់ ដោយសារ​តែ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ជាង ៤,៨​លាន​នាក់​ហើយ ។

លោក​បាន​និយាយ​បន្ត​ថា មិន​ទាន់​មាន​កាលបរិច្ឆេទ​កំណត់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លទ្ធផល​បន្ថែម​នៃ​ការ​សាកល្បង គួរតែ​ច្បាស់ នៅ​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ​២០២១ ។

ការ​អត្ថាធិប្បាយ​របស់​លោក បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ក្រសួងសុខាភិបាល​ឥណ្ឌា បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី មាន​ចំនួន​ជាង ៩៣.០០០ បន្ថែម​ទៀត និង​ការ​ស្លាប់ ១.១១៤​នាក់ កាលពី​ថ្ងៃអាទិត្យ ។

ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នក​ស្លាប់​លើស​ពី ១,០០០​នាក់ ដោយសារ​វីរុស​នេះ ជា​រៀងរាល់ថ្ងៃ នៅ​ក្នុង​ខែកញ្ញា ឥឡូវនេះ អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​ស្លាប់​សរុប ៧៨.៥៨៦​នាក់ ។

ប្រទេស​ឥណ្ឌា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​បំផុត លំដាប់​ទី​២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ