ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទៅ​មាន​មក! ​អា​មេ​រិ​ក​បរិហារ​ចិន​ពី​វិធាន​ការ​ប្រឆាំង​ពួក​អ្នកការទូត​អា​មេ​រិ​ក

3 ឆ្នាំ មុន

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១២ កញ្ញា កន្លង​ទៅ បាន​ចាត់​ទុក​ការសម្រេច​របស់​ចិន​ដាក់​ការ​រិ​ត​ត្បិត​នានា​ចំពោះ​ពួក​អ្នកការទូត​អា​មេ​រិ​ក ដែល​មាន​វត្ត​មាននៅ​ចិន ក្រោយ​ពី​វិធានការ​បែប​នេះ​ដែល​អា​មេ​រិ​កបាន​ចាត់​កាលពីដើម​ខែកញ្ញា ។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក…

ប្រទេស​ចិន​-​អា​មេ​រិ​ក ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​១២ កញ្ញា កន្លង​ទៅ បាន​ចាត់​ទុក​ការ
សម្រេច​របស់​ចិន​ដាក់​ការ​រិ​ត​ត្បិត​នានា​ចំពោះ​ពួក​អ្នកការទូត​អា​មេ​រិ​ក ដែល​មាន​វត្ត​មាននៅ​ចិន ក្រោយ​ពី​វិធានការ​បែប​នេះ​ដែល​អា​មេ​រិ​កបាន​ចាត់​កាលពីដើម​ខែកញ្ញា ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក និយាយ​ថា ការ​សម្រេច​នោះ​របស់​ក្រុង​ប៉េ​កាំ​ង​គឺជា​ការ​​បង្កើន​ភាព​តានតឹង បើ​និយាយ​ពី​ការ​រិ​ត​ត្បិត​លើ​តំណាង​របស់​ខ្លួន​ប្រចាំ​ក្រុង​ហុងកុង និង​ការ​តម្រូវ​ឲ្យ​មានការ​សុំ​ការ​អនុញ្ញាត​មុន​ធ្វើ​កិច្ចប្រជុំ​ណាមួយ​សម្រាប់​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក និង​គ្រួសារ​ពួក​គេ​ដែល​ធ្វើការ​សម្រាប់​បណ្ដា​អង្គការ​អន្តរជាតិ​នៅ​ចិន ។ អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា​ការទាមទារ​ឲ្យ​មានការ​ស្នើ​បែប​នោះ​ពេល​នេះ​ក៏​រួម​បញ្ចូល​ដែរ បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ពុំ​មែន​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​អា​មេ​រិ​ក ។ យើង​ពុំ​បាន​ធ្វើការ​ទាមទារ​បែប​នេះ​ចំពោះ​ចិន​ឡើយ ។

ក្រុង​ប៉េ​កាំ​ង​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​នៃ​ការ​រិ​ត​ត្បិត​ចំពោះ​បណ្ដា​សកម្មភាព​របស់​ស្ថានទូត​និង​បណ្ដា​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ចិន ក្នុង​នោះ​រួម​មាន​ស្ថាន​កុងស៊ុល​អា​មេ​រិ​ក​នៅ​ហុងកុង និង​បុ​គ្គ
លិ​ក​របស់​ខ្លួន​ឡើយ ។

នោះ​ជា​ការ​តបត​របស់​ចិន​ចំពោះ​ការ​សម្រេច​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ចំពោះ​បណ្ដា​អ្នកការទូត​ចិន ដូច​ជា​ការ​តម្រូវ​ឲ្យ​មានការ​ដាក់់​សំណើសុំ​ការ​អនុញ្ញាត​ជា​មុន​សម្រាប់​ពិធី​ជួបជុំ​ណាមួយ ក្នុង​បណ្ដា​សាកលវិទ្យាល័យ​អា​មេ​រិ​ក​ ឬ​ការ​ចង់​ជួប​ជាមួយ​បណ្ដា​តំណាង​មូលដ្ឋាន​ជាដើម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ