ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​៣គ្រឿង​បន្តបន្ទាប់រួច​ជ្រុលធ្លាក់ចូលប្រឡាយ​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​រថយន្ត​​ម៉ាក​ CRV ​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​​ស្ថិត​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​បាន​បុក​​រថយន្ត​៣​គ្រឿង​ផ្សេង​ទៀត​ក្នុងទិសដៅបញ្ច្រាសគ្នា​ រួចរថយន្តម៉ាក CRV នោះ​​ជ្រុល​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង នៅ​ក្បែរ​ស្ពាន​នាគ…

ខេត្តសៀមរាប​ ៖ ​រថយន្ត​​ម៉ាក​ CRV ​មួយ​គ្រឿង សង្ស័យ​អ្នកបើកបរ​​ស្ថិត​​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​បាន​បុក​​រថយន្ត​៣​គ្រឿង​ផ្សេង​ទៀត​ក្នុងទិសដៅបញ្ច្រាសគ្នា​ រួចរថយន្តម៉ាក CRV នោះ​​ជ្រុល​ធ្លាក់​ប្រឡាយ​ដោយ​ខ្លួនឯង នៅ​ក្បែរ​ស្ពាន​នាគ កណ្តាល​ក្រុង​សៀមរាប ​ក្នុងហេតុការណ៍នេះ​បណ្តាល​ឱ្យ​រថយន្តទាំង​​៤គ្រឿង​រង​ការ​ខូចខាតធ្ងន់ស្រាល និង​បណ្តាល​ឱ្យ​​គ្រូពេទ្យ​ម្នាក់​រង​របួសធ្ងន់ ​ព្រមទាំង​​បង្ក​​ការ​កកស្ទះ​ចរាចរណ៍​មួយ​សន្ទុះ​ធំ​ផង​ដែរ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ​ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​ចំណុច​ខាងកើត​ស្ពាន​នាគ​ តាមបណ្តោយ​វិ​ថី សម្ដេច​វិបុល​បញ្ញា​សុខ​អាន (៦០​ម៉ែត្រ​) ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ
បាល​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា ​រថយន្តទាំង​៤គ្រឿង​ខាងលើរួម​មាន ១-​រថយន្ត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​សៀមរាប២C-៨៦៤៨ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ២-រថយន្ដ ពណ៌ត្រេអ៊ី ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ (​ខ​.​ម​ ៦២.៨៣.០៤) បើកបរ​ដោយ ឈ្មោះ ភួង ភឿ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​យោធា រស់នៅ​ភូមិ​គោក​ធ្លក ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ ។

៣- រថយន្ដ​ម៉ាក​កាម​រី​ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​ (​ខ​.​ម​.០២.២.២៤.៤២)​បើកបរ​ដោយ​ឈ្មោះ វ៉ា រក្សា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ មុខរបរ​យោធា រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ​ខេត្តសៀមរាប​ ​និង​៤-រថយន្ដ​ម៉ាក​រ៉េ​ហ្វ័រ​ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៤០១៤ ​បើកបរ​ដោយ ឈ្មោះ សុខ សាលា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​ ​ជា​​គ្រូពេទ្យ រស់នៅ​ភូមិ​តា​វៀន សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

​តាម​ប្រភពខាងលើបាន​ឱ្យ​ដឹង​បន្ត​​ថា ករណី​គ្រោះថ្នាក​ចរាចរណ៍​រវាង​រថយន្ត​បុកជាមួយនឹង​រថយន្ដ​ក្នុង​ទិស​ដៅ​​បញ្ច្រស​​គ្នា​ខាងលើ​នោះ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក CRV បើកបរក្នុង​ស្ថានភាព​ស្រវឹង​ជោក ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ដ​ចំនួន​៣​គ្រឿង​ជា​បន្ត​​បន្ទាប់​ ខណៈរថយន្ត​ទាំង៣គ្រឿង​នោះ​កំពុង​ធ្វើដំណើរ​​មក​ពី​ទិស​ខាងលិច​ទៅ​កើត បណ្ដាល​ឱ្យ​រង​របួស​គ្រូពេទ្យ​ម្នាក់​រង​របួស​ធ្ងន់ ។ ចំណែករថយន្ត​ទាំង​៤​គ្រឿង​បាន​រង​​ការ​ខូចខាតធ្ងន់ស្រាល​ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​ចុះ​វាស់វែង និង​អូស​យក​រថយន្ត​ទាំង​៤​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ហៅ​ភាគី​ម្ចាស់​រថយន្ត​ទាំង​៤គ្រឿង​ ឱ្យ​ចូល​មក​ដោះស្រាយ សម្របសម្រួល​គ្នា​តាម​នី​តិ​វិធី ​ពេល​នោះ​​អ្នកបើកបរ​រថយន្តម៉ាក​ CRV បាន​ព្រមព្រៀង សង​បញ្ចប់រឿង​។ រី​ឯ​អ្នកគ្រូ​ពេទ្យ​ម្នាក់​ដែល​រង​របួស​នោះ​ត្រូវ​បាន​ទទួល​សំណង​ទាំង​ថ្លៃ​ព្យាបាល ​និង​ការជួសជុល​រថយន្ត ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ