ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុសំណាកព្រះសង្ឃ២១អង្គយក មកធ្វើតេស្តក្រោយមានកំដៅខ្ពស់និងក្អក

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ២០២០ នេះថាក្រោយមានករណីសង្ស័យជំងឺផ្តាសាយធំ…

រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រាប់ឲ្យដឹងនៅថ្ងៃទី ១៤​ ខែកញ្ញា ឆ្នាំ២០២០ នេះថាក្រោយមានករណីសង្ស័យជំងឺផ្តាសាយធំ ក្នុងចំណោមព្រះសង្ឃគង់នៅវត្តមួយនៅខេត្តបាត់ដំបង ពេលនេះព្រះសង្ឍដែលនៅមានរោគសញ្ញាសង្ស័យ  ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកព្រះសង្ឍចំនួន  ២១អង្គ ផ្ញើរមកធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី ១៤  ខែកញ្ញា  ឆ្នាំ២០២០  រួចហើយដែរ ។

លោកស្រី ឱ វណ្ណឌីន បានបន្តថា ​«ពេលនេះកំពុងតែរងចាំលទ្ធផល» ។  លោកស្រីបានបន្តថា នៅថ្ងៃទី១៣  ខែកញ្ញា  ឆ្នាំ២០២០  ក្រសួងសុខាភិបាល  បានទទួលរបាការណ៌ ថា  មានហេតុការណ៌ករណីសង្ស័យគ្រុនផ្តាសាយធំ  បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន  ៤៦នាក់  ដែលគង់នៅវត្ត ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង  ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ   ហើយមានព្រះអាការ:រោគដូចជា ក្តៅខ្លួន  លើសសពី ៣៧,៥ អង្សារសេ  ក្អក  និងហៀរសំបោរ។ 

លោកស្រីបានបន្តថា ហេតុការណ៌នេះ  បានកើតមានឡើងចំនួន  ៥-៦ថ្ងៃមកហើយ  ដែលមានព្រះ
សង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ  បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ក្នុងនោះផងដែរ មន្ទីរសុខាភិបាលខេត្តបាត់ដំបង  ក៏បានធ្វើការអប់រំណែនាំព្រះសង្ឍ  លោកតាអាចារ្យវត្ត  និងគណគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ  រួចហើយដែរ។

លោកស្រីឱ វណ្ណឌីន​ បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ  ស្ថានភាពសុខភាពព្រះសង្ឍដែលឈឺនោះ  មានការវិវត្តទៅរកភាពល្អប្រសើរហើយ  ដោយការសន្និដ្ឋានបថមពីក្រុមគ្រូពេទ្យ   គឺសង្ស័យជំងឺគ្រុនផ្តាសាយធំ។


យ៉ាងណាមិញ លោកស្រីបានឲ្យដឹងផងដែរថា «ដោយសារមានការសង្កេតកន្លងមកនេះ  ឃើញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងអំឡុងពេលកាន់បិណ្ឌ  និងបុណ្យភ្ជុំបិណ្ឌនេះ ក្នុងនាមក្រសួងសុខាភិបាល  ខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មី  ដល់បងប្អូនប្រជាលរដ្ឋទាំងអស់  ជាពិសេស  លោកតាអាចារ្យ លោកតា-យាយជី  គណៈគ្រប់គ្រងសាលាពុទ្ធិកៈ  និងគណ:កម្មការគ្រប់គ្រងទីវត្តអារ៉ាមនៅទូទាំងប្រទេស  ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់  ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន ពីការចម្លងវីរុសកូវីដ-១៩  ការចម្លងគរុនផ្តាសាយធំ  និងការចម្លងជំងឺឆ្លងផ្សេងៗទៀត» ។



លោកស្រីស្នើឲ្យអនុវត្តវិធានការការសាមញ្ញៗដូចតទៅ៖

១.  រក្សាអនាម័យដៃស្អាតជានិច្ច  ដោយលាងសម្អាតដៃញឹកញាប់  និងកុំយកដៃដែល មិនទាន់បានលាងសម្អាត  ទៅប៉ះផ្ទៃមុខ  មាត់  ឫច្រមុះ  និងត្រូវឆាន់  ឫពិសារទឹក ក្តៅដាំពុះ  និងចង្ហាន់  ឫម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ

២.  ពាក់ម៉ាស់  ក្នុងករណីចាំបាច់  ជាពិសេសត្រូវពាក់ម៉ាស់ជាចាំបាច់  នៅពេលចូលទៅកាន់ទីវត្តអារ៉ាម  ជួបជុំពុទ្ធបរិស័ទ   ជាពិសេសមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ  (ការប្រគេនចង្ហាន់  និងទេយ្យវត្ថុ  ត្រូវធ្វេីក្នុងក្រុមតូចៗ  ទៅតាមក្រុមគ្រួសារនិមួយៗ) និងពេលសម្តែងព្រះធ៌ម 

៣.  រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡេីងទៅ

៤.   ជាពិសេសព្រះសង្ឍ  ឫបុគ្គលដែលឈឺ  មានរោគសញ្ញាផ្តាសាយ   ឫមិនស្រួលខ្លួន ត្រូវសម្រាក  និងនៅដាច់ដោយឡែក  ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់  ឫទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារ៉ាម  ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់  

៥.  ត្រូវចៀសវាងការពុលចំណីអាហារ  ការពុលស្រាសដោយប្រេីប្រាស់សាធារធាតុមេតាណុលដែលមិនត្រូវបច្ចេកទេស  ចៀសវាងគ្រោះថ្នាក់ចរាចរ  និងចៀសវាងការសេពគ្រឿងញៀន។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ