ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង្វាចិញ្ចឹមឆ្តោ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

វា​ល្បី​មិន​ទាន់​ឈប់​ទេ​…​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខេត្តកំពត​…​បើ​ទំនិញ​មក​ពី​ប្រទេស​វៀតណាម​ហូរ​ចូល​ម៉ា​សេរី​…​ឯ​ទំនិញ​ចេញពី​កម្ពុជា​ត្រូវ​វៀតណាម​បិទ​មិន​ឱ្យ​ចូល​…​ម្ល៉ោះហើយ បើ​ដូច្នោះ​មែន​ហាក់ដូចជា​ចាញ់​ឥទ្ធិពល​យួន​ពេក ។ ក៏​នៅ​តែ​ល្បី​ដដែល​…​មេ​គយ​ប្រចាំ​ច្រក​ទ្វារ​មួយ​នេះ​…​ល្បី​ណាស់​ខាង​ប្រមូល​លុយ​ក្រោម​តុ​…​ពេល​ណា​មាន​ខ្មែរ​ទិញ​ទំនិញប្រើប្រាស់​របស់​យួន​ដឹក​តាម​ម៉ូតូ តាម​រឺ​ម៉ក​ម្តង​ៗ…​ដូច​ជា​ទំនិញ​គ្រឿង​ជ័រ ប្រេងឆា សាប៊ូ ។​ល​។​…​ទាមទារ​បង់ប្រាក់​ក្រោម​តុ​ទាល់តែ​អ្នក​រកស៊ី​ជា​ខ្មែរ​ទឹកភ្នែក​…​គ្មាន​ការ​យោគយល់​ទេ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​…​លោក​ប្រធាន​គយ​ច្រក​ទ្វារ​ល្បី​ស៊ីដាច់​កូនចៅ​…​ដោយ​គំរាម​ថា​សន្សំ​លុយដុំ​ជូន​ថ្នាក់លើ​…​ដែល​គេ​និយាយ​ថា​«​ចង្វា​ចិញ្ចឹម​ឆ្តោ​»…​កូន​គយ​មាត់​ស្ងួត​គ្រប់​គ្នា​។ ក៏​នៅ​តែ​ល្បី​ដដែល​…​មេ​គយ​ច្រក​ទ្វារ​បាន​បង្កើត​ជើងកាង​មួយ​ក្រុម​…​ប្រមូល​លុយ​ពី​ឈ្មួញ​ខ្មែរ​ដឹក​ទំនិញ​…​ដែល​ខ្លួនឯង​មិន​ហ៊ាន​ឈរ​យក​លុយ​ទេ​…​ទុក​ឱ្យ…

វា​ល្បី​មិន​ទាន់​ឈប់​ទេ​…​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ខេត្តកំពត​…​បើ​ទំនិញ​មក​ពី​ប្រទេស​វៀតណាម​ហូរ​ចូល​ម៉ា​សេរី​…​ឯ​ទំនិញ​ចេញពី​កម្ពុជា​ត្រូវ​វៀតណាម​បិទ​មិន​ឱ្យ​ចូល​…​ម្ល៉ោះហើយ បើ​ដូច្នោះ​មែន​ហាក់ដូចជា​ចាញ់​ឥទ្ធិពល​យួន​ពេក ។

ក៏​នៅ​តែ​ល្បី​ដដែល​…​មេ​គយ​ប្រចាំ​ច្រក​ទ្វារ​មួយ​នេះ​…​ល្បី​ណាស់​ខាង​ប្រមូល​លុយ​ក្រោម​តុ​…​ពេល​ណា​មាន​ខ្មែរ​ទិញ​ទំនិញប្រើប្រាស់​របស់​យួន​ដឹក​តាម​ម៉ូតូ តាម​រឺ​ម៉ក​ម្តង​ៗ…​ដូច​ជា​ទំនិញ​គ្រឿង​ជ័រ ប្រេងឆា សាប៊ូ ។​ល​។​…​ទាមទារ​បង់ប្រាក់​ក្រោម​តុ​ទាល់តែ​អ្នក​រកស៊ី​ជា​ខ្មែរ​ទឹកភ្នែក​…​គ្មាន​ការ​យោគយល់​ទេ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​…​លោក​ប្រធាន​គយ​ច្រក​ទ្វារ​ល្បី​ស៊ីដាច់​កូនចៅ​…​ដោយ​គំរាម​ថា​សន្សំ​លុយដុំ​ជូន​ថ្នាក់លើ​…​ដែល​គេ​និយាយ​ថា​«​ចង្វា​ចិញ្ចឹម​ឆ្តោ​»…​កូន​គយ​មាត់​ស្ងួត​គ្រប់​គ្នា​។

ក៏​នៅ​តែ​ល្បី​ដដែល​…​មេ​គយ​ច្រក​ទ្វារ​បាន​បង្កើត​ជើងកាង​មួយ​ក្រុម​…​ប្រមូល​លុយ​ពី​ឈ្មួញ​ខ្មែរ​ដឹក​ទំនិញ​…​ដែល​ខ្លួនឯង​មិន​ហ៊ាន​ឈរ​យក​លុយ​ទេ​…​ទុក​ឱ្យ «​ជើងកាង​» ដើរ​យក​លុយ​…​ដែល​ទ​ង្វើ​នេះ​វា​សាហាវ​…​វា​កាប់ឆៅ​…​បើ​គយ​ឈរ​យក​លុយ​អាច​តថ្លៃ​គ្នា​បាន​…​តែបើ​ជើងកាង​ចៃ​គយ​ទារ​លុយ​អត់​តថ្លៃ​បាន​ទេ​…​គេ​ចង្អុល​ឱ្យទៅ​សុំ​មេ​ឈ្មោះ​ថុ​ល និង​ឈ្មោះ ផល ទៅ​…​ដល់​ទៅ​រក​មេ​ឈ្មោះ​ថុ​ល​…​ឈ្មោះ​ផល​គេច​មុខ​បាត់​ធ្វើ​មិន​ដឹង។

រឿងរ៉ាវ​កើត​មាននៅ​ច្រក​ទ្វារ​ខាងលើ​នេះ​…​ខាង​ប៉ូលិស​ច្រក​ទ្វារ​ក៏​បឺត​ក្រោម​តុ​ខ្លាំង​ដូច​គយ​ដែរ​…​ប្រមូល​លុយ​ជូន​មេ​ផង​…​ខ្លួនឯង​ទុក​ភ្ជុំ​ផង​…​អត់​ខ្លាច​ចុះ​នរក​ទាំង​ភ្នែក​ស្រស់​ទេ ។​…​ខ្មែរ​រកស៊ី​តាម​ព្រំដែន​សម័យ​កូ​វី​ដ​…​កំពុង​ទឹកភ្នែក​ដោយសារ​គយ​ផង​ប៉ូលិស​ស្អី​គេ​នេះ​ផង​…​ខំ​ប្រមូល​ស្រេច​ចិត្ត ។

ក្រុម​អ្នកកាសែត​…​មិន​ចង់ឱ្យ​ល្បីឈ្មោះ​លោក​ថុ​ល និង​លោក ផល មុខលុយ​នេះ​យូរ​ពេក​ទេ​…​ក៏​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​…​ប៉ុន្តែ​រាល់​ការ​ទូរស័ព្ទ​ចូល​…​អស់លោក​មុខលុយ​…​មុខ​ចង្វា​ចិញ្ចឹម​ឆ្តោ​…​មិន​លើក​ឡើយ​…ហេ! ហេ!

អត្ថបទសរសេរ ដោយ