ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ AK ថ្មី​លេច​មុខ​ធ្វើ​សកម្ម​ភាព​ឆក់​​ប្លន់​​បន្ត​នៅ​ខណ្ឌ​ដង្កោ​​ ឌឺប៉ូលិស

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​អាកា​១​ក្រុម​ថ្មី​ទៀត​​បានបន្ត​សំរុក​ចូល​ទៅ​ ក្នុង​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ចាប់​ម្ចាស់​​ចង និង​គំរាម​​បា.ញ់​សំលាប់​ប្លន់​យក​​លុយ​ និង​គ្រឿង​អលង្ការ​មាន​តំលៃ​មួយ​ចំនួន​ រួច​គេច​ខ្លួនបាត់​។​ នេះ​គឺ​ជា​អំពើ​ប្លន់​ដែល​បង្ក​ឡើង​ដោយ​ចោរ​ប្រដាប់​អាវុធ​អាកា​ថ្មី​មួយ​ ទៀត​ បន្ទាប់​ពី​ក្រុម​ចោរ​​កាំ​ភ្លើង AK ដែល​ធ្លាប់​ធ្វើ​សកម្ម​ភាពប្លន់​​ជា​ច្រើន​លើក​​ក្នុង​ខណ្ឌ​ដង្កោ​ត្រូវ​ ប៉ូលិស​ខណ្ឌ​​បង្ក្រាប​បាន​១​សំបុក​កាល​ពី​សបា្តហ៍មុន​​នេះ​។ ហេតុ​ការណ៍

រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​ប្លន់​ប្រដាប់​អាវុធ​អាកា​១​ក្រុម​ថ្មី​ទៀត​​បានបន្ត​សំរុក​ចូល​ទៅ​ក្នុង​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ចាប់​ម្ចាស់​​ចង និង​គំរាម​​បាញ់​សំលាប់​ប្លន់​យក​​លុយ​ និង​គ្រឿង​អលង្ការ​មាន​តំលៃ​មួយ​ចំនួន​ រួច​គេច​ខ្លួនបាត់​។​ នេះ​គឺ​ជា​អំពើ​ប្លន់​ដែល​បង្ក​ឡើង​ដោយ​ចោរ​ប្រដាប់​អាវុធ​អាកា​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​ក្រុម​ចោរ​​កាំ​ភ្លើង AK ដែល​ធ្លាប់​ធ្វើ​សកម្ម​ភាពប្លន់​​ជា​ច្រើន​លើក​​ក្នុង​ខណ្ឌ​ដង្កោ​ត្រូវ​ប៉ូលិស​ខណ្ឌ​​បង្ក្រាប​បាន​១​សំបុក​កាល​ពី​សបា្តហ៍មុន​​នេះ​។ ហេតុ​ការណ៍​លើក​ក្រោយ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១០​ នៅ​ផ្ទះ​​​លក់​គុយ​ទាវ​ និង​កាហ្វេ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹម​កប់​ស្រូវ​ក្នុង​ភូមិ​ភ្លូរផ្អែម​ សង្កាត់​គោក​រកា ខណ្ឌ​ដង្កោ​។

ម្ចាស់​ផ្ទះ​នោះ​ប្តី​ឈ្មោះ​អន​ កុសល​ អាយុ​៤២​ឆ្នាំ ត្រូវ​ចោរ​ចាប់​ចង​ស្លាប​សេក និង​​ប្រពន្ធ​ឈ្មោះ​ជួន ចន្ថា អាយុ​៣០​ឆ្នាំ ជា​អ្នក​លក់​គុយ​ទាវ​ និង​កាហ្វេ​ ។ ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​ចោរ​ប្លន់​យក​ទៅ​នោះ​មាន​លុយ​ចំនួន​៥០០​ដុល្លារ ​ក្រវិល​ពេជ្រ​១​គូ​តំលៃ​៥០០​ដុល្លារ​​ ខ្សែ.ក​ប្លាទីន​១​ខ្សែ​តំលៃ​៥០០​ដុល្លារ និង​ទូរ​ស័ព្ទ​ដៃ​ម៉ាក​សូនី​អេរិច​សាន់​១​គ្រឿង​តំលៃ​២០០​ដុល្លារ​។ ចំណែក​ឯ​ក្រុម​ចោរ​ប្លន់​មាន​គ្នា​ពី​៥​ទៅ​៦​នាក់​ ស្លៀក​ពាក់​​សីុវិល​​បិទ​ម៉ាស់​មុខ​ ប្រដាប់​ដោយ​កាំ​ភ្លើង​អាកា​មួយ​ដើម​ និង​កាំ​ភ្លើង​ខ្លី​១​ដើម​ ។ ​តាម​សំដី​ម្ចាស់​ផ្ទះ​​ប្រាប់​សមត្ថ​កិច្ច​ថា កាំ​ភ្លើង​ខ្លី​នោះ​ចោរ​អត់​ដក​ចេញ​ទេ​ គឺ​ដាក់​ក្នុង​ហោ​ប៉ៅ​ខោ​ ឯ​កាំ​ភ្លើង​​អាកា​មាន​ក្រូ​ម៉េ​កាណុង​ពណ៌​ស​ទៀត​ផង​ដែល​សមត្ថ​កិច្ច​សង្ស័យ​ថា​ អាច​ជា​កាំ​ភ្លើង​ជ័រ​ ប៉ុន្តែ​ទោះ​បី​ជា​បែប​ណាក្តី​​មិន​អាច​​មិន​ភ័យ​ខ្លាច​​បាន​ឡើយ​នៅ​ចំពោះ​​ចុង​កាណុង​បែប​នេះ​។

តា​ម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា នៅ​មុ​ន​ពេល​កើត​ហេតុ​ម្ចាស់​ផ្ទះ​ទាំង​ពីរ​​នាក់​ប្តី​ ប្រពន្ធ​ និង​ក្រុម​គ្រួសារ​បាន​អង្គុយ​ហូប​បាយ​ និង​មើល​ទូរ​ទស្សន៍​នៅ​ក្នុង​ផ្ទះ​ ដោយ​មិន​បាន​បិទ​ទ្វារ​ទេ ។ ពេល​នោះ​​ស្រាប់​តែ​ក្រុម​ចោរ​សំរុក​ចូល​ទៅ​​​ខាង​ក្នុង​ផ្ទះ ហើយ​ប្រើ​​កាំ​ភ្លើង​អាកា​ភ្ជង់​គំរាម​បាញ់​សំលាប់ ​រួច​ចាប់​បុរស​ជា​ប្តី​ចង​រុញ​ចូល​​ទៅ​ក្នុង​បន្ទប់​ទាំង​អស់​គ្នា​ ហើយ​ពួក​គេ​បាន​រើ​កកាយ​ និង​ដោះ​យក​​គ្រឿង​អលង្ការ​ និង​លុយ​សរុប​១.៥០០​ដុល្លារ​ បន្ទាប់​មក​នាំ​គ្នាគេច​ខ្លួន​យ៉ាង​ប្រញាប់​ប្រញាល់​ទៅ​បាត់​។ មាន​ការ​កត់​សំគាល់​ថា នៅ​ទល់​មុខ​ផ្ទះ​កើត​េហតុ​នោះ​​មាន​កំលាំង​យោធា​យាម​នៅ​វិទ្យា​ស្ថាន​ជាតិ​​ពហុ​បច្ចេក​ទេស​កម្ពុជា​មាន​អាវុធ​ដែរ ប៉ុន្តែ​ពុំ​បាន​ដឹង​ថា​ លំនៅ​ឋាន​នោះ​ត្រូវ​​​ចោរ​ចូល​ប្លន់​ទេ។​កំលាំង​យោធា​​បាន​ឃើញ​ក្រុម​ចោរ​រត់​ចេញ​ពី​ផ្ទះ​កើត​េហតុ​​ដែរ តែ​នឹក​ស្មាន​ថា​ ក្មេងៗ​ឈ្លោះ​​វាយ​តប់​គ្នា​ លុះ​ពេល​ក្រុម​ចោរ​ទៅ​បាត់​អស់​ទើប​ដឹង​រឿង​ច្បាស់​ ព្រោះ​ពេល​នោះ​ម្ចាស់​ផ្ទះ​មិន​បាន​ស្រែក​ឱ្យ​ជួយ​​ឡើយដោយ​​ខ្លាច​ចោរ​បាញ់​សំលាប់។

ប្រភពព័ត៌​មាន​បន្ត​ថា ក្រោយ​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​ប៉ូលិស និង​ប៉េ​អឹម​ខណ្ឌ​ដង្កោ​​ដឹក​នាំ​​ផ្ទាល់​ដោយ​លោក​គិត សុផា អភិ​បាល​ខណ្ឌ​​ទៅ​រុក​រក​ក្រុម​ចោរ​ប្លន់ ប៉ុន្តែ​ពុំ​បាន​ប្រទះ​ឃើញ​ឡើយ​។ នេះ​គឺ​ជា​អំពើ​ប្លន់​ និង​បង្ក​ឡើង​ដោយ​ក្រុម​ចោរ​ប្លន់​អាកា​ថ្មី​ទៀត​ដែល​បាន​អុក​ឡុក​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ខណ្ឌ​ដង្កោ បន្ទាប់​ពី ក្រុម​ចោរ​ប្លន់​អាកា​ដែល​តែង​តែ​ប្លន់​យ៉ាង​កក្រើក​ពី​​មុន ហើយ​ត្រូវ​ប៉ូលិស​ខណ្ឌ​ដង្កោ​ដឹក​នាំ​​ដោយ​លោក​ប៊ន​ សំអាត​ អធិការ​ប៉ូលិសខណ្ឌ​ចាប់​បាន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ​ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ និង​ដាក់​គុក​ព្រៃ​ស​។ កាល​ណោះ​ប៉ូលិស​ចាប់​បាន​៣​នាក់​នៅ​សល់​បក្ស​ពួក​ចោរ​៣​នាក់​ទៀត​កំពុង​គេច​ខ្លួន។ ​ទោះ​បីជា​​បែប​ណា​ចោរ​ប្លន់​ពេល​នេះ​ត្រូវ​​គេ​សង្ស័យ​ថា​ ជា​ក្រុម​ចោរ​ប្លន់​ថ្មី​មួយ​ទៀត ហើយភាគ​ច្រើន​ជា​ជន​ស្ទាវ​​ទៀត​ផង​​មាន​ចាស់​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​គេ​សង្ស័យ​ថា​​ជា​មេ​ខ្លោង​។ សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ខណ្ឌ​ដង្កោ​​សង្ស័យ​ថា អំពើ​ប្លន់​នេះ​អាច​កើត​​ចេញ​ពី​រឿង​គំនុំ ព្រោះ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ​​ឱ្យ​ដឹង​ថា កន្លង​មក​ក្រុម​គ្រួសារ​របស់​គាត់​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ជួល​ផ្ទះ​យ៉ាង​ស្រួច​ស្រាល់​ ហើយ​បាន​​មួយ​រយៈ​ពេល​ក៏​កើត​មាន​សកម្ម​ភាព​ប្លន់​បែប​នេះ​តែ​ម្តង​ ៕